លោក Zidane ឈឺក្បាលខ្ទោកៗក្រោយ​ខ្សែប្រយុទ្ធ​២​រូបអវត្តមានក្នុងពាន ​Spanish Supercopa​ នៅ​អារ៉ាប៊ីសាអូឌីត

ក្លិប​ស្ដេចស Real Madrid នឹង​លេង​ពាន​រង្វាន់ Spanish Supercopa​ដោយ​គ្មាន​ Karim Benzema និង​ Gareth Bale ក្នុង​សប្ដាហ៍​នេះ​ខណៈ​ពាន​រង្វាន់មួយ​នឹង​លេង​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។

FBL ESP LIGA ATLETICO REAL MADRID 1578321680

ស្រប​ពេលដែល Eden Hazard បាន​ស្ថិត​ក្នុង​បញ្ជី​ក្រៅ​ទីលាន​រួច​ទៅ​ហើយ​នោះ Madrid បាន​បន្ថែម​រឿង​ឈឺក្បាលបន្ត​ទៀត​ដោយ​សារ​ជម្រើសក្នុងតំបន់​ប្រយុទ្ធត្រូវ​អវត្តមាន។ Benzema មាន​បញ្ហារបួសសរសៃពួរហើយ​នឹង​មិន​ធ្វើ​ដំណើរទៅ​កាន់​ទឹក​ដី​អារ៉ាប់ប៊ីសាអូឌីតនោះ​ទេ។ ជាមួយគ្នាននេះ​ដែរ Gareth Bale ក៏​ត្រូវ​អវត្តមាន​ដោយ​សារឆ្លង​ជំងឺ។

3587

Real Madrid នឹង​ត្រូវ​ជួប Valencia ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ពុធ​នេះ។​ក្រុម​ដែល​ឈ្នះ​នឹង​ត្រូវ​ជួប​ក្រុម​មួយរវាង Barceona ឬ​ក៏ Atletico Madrid ក្នុង​ពាន Supercopa វគ្គផ្ដាច់​ព្រ័ត្រ៕