ក្រុមជម្រើសជាតិសហរដ្ឋអាមេរិកបានលប់ចោលគម្រោងបោះជុំរំហ្វឹកហាត់នៅប្រទេសកាតាដោយសារតែការកើនឡើងកម្ដៅនយោបាយរបស់ខ្លួននៅតំបន់មជ្ឈឹមបូពា៌។
ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកបានប្រកាសពីការសម្រេចចិត្តនេះនៅថ្ងៃសុក្រនេះគឺក្រោយមន្ទីបញ្ចកោណបញ្ជាក់អំពីការដែលលោក Donald Trump បញ្ជាឲ្យយន្តហោះគ្មានមនុស្សបើកសម្លាប់ឲ្យមេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani ជិតអាកាសយាន្តដ្ឋាននៃទីក្រុងបាដាដ។ ឧបទេវហេតុនេះបានបណ្ដាលឲ្យថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ចាប់ផ្ដើមឡើងកម្ដៅនិងវាយបកវិញផងដែរ។
ក្រុមកីឡាករជម្រើសជាតិ២៥នាក់បានរៀបចំខ្លួននិងចំណាយពេលសម្រាប់ការបោះជុំរុំហ្វឹកហាត់នេះរួចទៅហើយខណៈពួកគេយកទីតាំង Aspire Academyក្នុងក្រុង Doha នៅថ្ងៃទី០៥មករានេះប៉ុន្តែការធ្វើដំណើរត្រូវបានពន្យារពេល។
ការបោះជុំរំហ្វឹកហាត់នេះ!អាមេរិកគ្រោងនឹងប្រកួតមិត្តភាពជាមួយក្រុម Salzburg របស់លោក Jesse Marsch ប៉ុន្តែអាមេរិកបានផ្អាកហើយនឹងគ្រោងលេងមិត្តភាពក្នុងស្រុកអាមេរិកវិញដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដើមឆ្នាំ២០២០៕