គិតត្រឹមរសៀលនេះ​កម្ពុជាបាន​មេដាយសរុប១៣​គ្រឿងហើយ​ខណៈ​ការ​ប្រកួតលើវិញ្ញាសាផ្សេងៗកំពុងបន្ត

ក្រុមជម្រើស​ជាតិ​កម្ពុជា​ដែល​ទៅ​ចូល​ប្រកួត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន គិត​មក​ត្រឹម​ម៉ោង​២និង​៣០​នាទី​នេះ​ទទួល​បាន​មេដាយសរុប​១៣គ្រភង​ហើយ​ដែល​ក្នុង​នោះ​បាន​មេដាយមាស១ ប្រាក់​៣ និងសំរឹទ្ធិ៩​គ្រឿង។

78559072_2623555261069898_8647675187434618880_o

​នៅ​ថ្ងៃ​ទី​០២ខែ​ធ្នូ​នេះ​កីឡាករ យ៉ុង ម៉េងលី បាន​ទទួលមេដាយមាស​​ក្នុងការប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រហើយ​វា​ជា​មេដាយមាសតែមួយគត់​ដែល​កម្ពុជា​ទទួល​បាន​ដំបូងគេ​។ ចំណែក​មេដាយប្រាក់ ២​គ្រឿង​បាន​មក​ពី​ការ​ប្រកួត​លើ​វិញ្ញាសាប្រកួត​កីឡា​ Arnis ​ដែល​កីឡាប្រពៃណីហ្វីលីពីន ខណៈ​មួយ​ទៀត​បានលើ​វិញ្ញាសាសីដក់។

Screenshot_15

ក្រុម​ម្ចាស់​ផ្ទះហ្វីលីពីន​កំពុង​ឈរ​លើ​គេ​នៃ​តារាង​មេដាយ​ដោយ​មាន​សរុប ៥៤​គ្រឿង មេដាយមាស ២៨​គ្រឿង  ប្រាក់ ១៧ និងសំរឹទ្ធិ​៩​គ្រឿង។ វៀតណាម​ឈរ​លេខ​២​មាន​មេដាយសរុប៤០​គ្រឿង ឥណ្ឌូណេស៊ី ២១គ្រឿង ថៃ២៣គ្រឿង ម៉ាឡេស៊ី ១១ សិង្ហបុរី​១២​គ្រឿង​ខណៈ​ប្រទេស​ដែល​មិន​ទាន់​មាន​មេដាយ​គឺទីម័រខាងកើត៕