សហគ្រិនជោគជ័យម្នាក់លោក Lawrence Jones បាននិយាយថាគន្លឹះដើម្បីជោគជ័យគឺជាការចេះប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវនិងប្រសិទ្ធភាព។
បន្ថែមពីនេះ នាយកប្រតិបត្តិក្រុមហ៊ុន UKFast ក៏បានលើកឡើងផងដែរថានៅពេលយើងចង់សម្រេចគោលដៅអ្វីមួយ ពេលវេលាមិនមែនជារបាំងឧបសគ្គនោះទេ។ គាត់បានលើកឡើងក្នុងកម្មវិធីមួយដោយនិយាយថាម្តាយក្មេងរបស់គាត់បានសរសេរលើក្រដាសមួយជូនលោក សរសេរថា៖ កុំនិយាយថាអ្នកមិនមានពេលវេលា។
តាមពិតទៅ អ្នកមានពេលវេលា២៤ម៉ោងក្នុង១ថ្ងៃដូចនឹងបុគ្គលិកជោគជ័យមួយចំនួនលើលោក ឧទាហរណ៍ ៖ Helen Keller, Pasteur, Michaelangelo, Mother Teresa, Leonardo da Vinci, Thomas Jefferson and Albert Einstein ។
ចុះហេតុអ្វីបានជាពួកគេប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ មានប្រសិទ្ធភាព និងជោគជ័យ?
ពេលវេលាគឺមានតម្លៃនិងជាអ្វីដែលមនុស្សគ្រប់រូបមានស្មើៗគ្នា។ ភាពជោគជ័យរបស់អ្នកគឺអាស្រ័យទៅលើតើអ្នកប្រើប្រាស់វាយ៉ាងដូចម៉្តេច។