ស្អាតដល់ម្លឹង! ផ្ទះស្នាក់អ្នកស្រី​បូ អមលាំង​កំពង់ស្ពឺ មានបរិយាកាសធម្មជាតិប្លែកតែម្ដង​សម្រាប់អ្នកស្រលាញ់ជីវិតជនបទ !

កំពង់ស្ពឺ៖ ប្រិយមិត្តច្បាស់ជាស្គាល់ហេីយ​ថាខេត្តកំពង់ស្ពឺ គឺជាខេត្តមួយក្នុងចំណោមបណ្ដាខេត្តដទៃទៀត ដែលមានទេសភាពស្រស់ស្អាតប្លែក​ ពោលគឺខេត្តនេះជាខេត្តមួយដែលមានទេសភាពធម្មជាតិវាលស្រែវាលស្រូវ ដែលពោរពេញទៅដោយភ្នំព័ទ្ធជុំវិញ​ ដែលនេះគឺជាបរិយាកាសដ៏ល្អមួយសម្រាប់សុខភាព​ ។

ជាក់ស្ដែងថ្មីៗនេះកន្លែងស្នាក់នៅមួយកន្លែង នៅអមលាំង ខេត្តកំពង់ស្ពឺ បាននឹង​កំពុងតែមានភាពល្បីល្បាញខ្លាំង ​ថាមានទេសភាពស្រស់ស្អាត ដោយសារ​កត្តា​ទីតាំង​ បរិយាកាស​ អាកាសធាតុ​ ដែលអាចឲ្យប្រិយមិត្ត​ បោះតង់ និងស្នាក់នៅកម្សាន្តបាន​ ដោយកន្លែងនោះ មានឈ្មោះថា​ « ផ្ទះស្នាក់អ្នកស្រី​បូ​»

« ផ្ទះស្នាក់អ្នកស្រី​បូ​» ​គឺជាផ្ទះស្នាក់នៅបែប Homestay ដែលមានបម្រើសេវាកម្ម ​ទាំងការស្នាក់នៅបែបជនបទ ​ការគេងបោះតង់ ​គេងចងមុង  និងបឹងកាឡូផងដែរ ​ដែលស័ក្តសមបំផុតសម្រាប់អ្នកដែលស្រលាញ់ការរស់នៅបែបធម្មជាតិជាមួយនឹងទេសភាពព្រៃភ្នំពិតៗ ។ ​

ហើយអ្វីដែលទាក់ទាញភ្ញៀវទេសចរនោះគឺ​ ផ្ទះស្នាក់នៅមួយនេះ ​មានទាំងហាងកាហ្វេ សួនផ្កាស្រស់ស្អាតលក្ខណៈគ្រួសារ ឯអាហារដែលភ្ញៀវទទួលទានគឺធ្វេីឡេីងដោយម្ចាស់ផ្ទះផ្ទាល់តែម្ដង​ ហេីយសាច់ស្រស់បន្លែស្រស់​ ធានាថាឆ្ងាញ់តែម្ដង ចង់អាំងសាច់បោះតង់ក៏មានមួយកំផ្លេ ។

​ជាពិសេស អ្វីដែលអ្នកស្រលាញ់ធម្មជាតិពេញចិត្តនោះ គឺ​នៅជិតនោះមាន​ ចំការអំពៅ​ ទឹកធ្លាក់​ ព្រមទាំង​ភ្នំជ្រៀវទៀតផង ពិតជាត្រូវចិត្តតែម្ដង ​ពោលគឺមិនខ្វះកន្លែងកម្សាន្តដើរលេងនោះទេ​ ។

ដោយចំណែកតម្លៃនៃការស្នាក់នៅទៀតសោត ពិតជាមានតម្លៃសមរម្យបំផុត ​អាចទទួលយកបាន ​ដូចជា៖

-បោះតង់ មានតម្លៃ 12 ដុល្លារ សំរាប់ ២ នាក់

-ផ្ទះស្នាក់ 6 ដុល្លារ (អាចចងមុងគេងជុំគ្នា)

-បឹងកាឡូ មានតម្លៃ 20 ដុល្លារ ! ។ (សម្រាប់ការកក់ទុកមុនប៉ុណ្ណោះ ​ដោយសារតែកន្លែងមានកំណត់)។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ​ដោយសារតែទីនោះជាកន្លែងស្នាក់នៅបែបធម្មជាតិ ប្រសិនបើលោកអ្នកទៅស្នាក់នៅ នៅទីនោះកុំភ្លេច គ្រឿងប្រើប្រាស់សំរាប់ងូតទឹកមានដូចជា ច្រាស ថ្នាំដុសធ្មេញ សាប៊ូ កន្សែងពោះគោ ហើយកុំភ្លេចសាគួរ Powerbank ទៅផង ព្រោះភ្លើងមិនមាន ២៤ ម៉ោងនោះទេ ! សំរាប់អាកាសធាតុ គឺត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ ​តែសម្រាប់រដូវក្តៅ ​ឬ អ្នកចាញ់ក្តៅអាចយកកង្ហារសាកថ្មទៅសាគួរក៏បានដែរ។

គួរឱ្យដឹងផងដែរថា សម្រាប់ទីតាំងរបស់​ « ផ្ទះស្នាក់អ្នកស្រី​ បូ​ » គឺមានទីតាំង​ស្ថិត​ក្នុង​ភូមិ​អូរដា ឃុំ​អមឡាំង ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ ចម្ងាយ​ ១២០ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ដោយ​ធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥ បត់​ឆ្វេង​តាមផ្លូវ​ ១៣៦ នៅ​ឧដុង្គ​ប្រមាណ​ ៥៣ ​គីឡូម៉ែត្រ​រួច​ចូល​ទៅ​កាន់​ទឹកធ្លាក់​ជ្រាវ​នៃ​ផ្លូវ​លេខ​ ៥៣​។ ពី​ផ្លូវ​បំបែកលេខ ១៣៦ បត់​ស្ដាំ​តាមផ្លូវ ៥៣ ចម្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រ​ រួច​បន្ដ​តាម​ផ្លូវលំ​ជិត ៤ គីឡូម៉ែត្រ​ទៀត​អ្នក​នឹង​បាន​ឃើញ​ស្លាក​សញ្ញា​ផ្ទះ​លោកស្រី បូ នៅ​ខាង​ស្ដាំ​ដៃ​។ ប្រសិនជាមិនច្បាស់អាចចូលទៅឆែក​ Google Map៖  https://goo.gl/maps/k7mpvNEq5xN2 ឬគណនីហ្វេសប៊ុកផេក Chez Mme BO និងអាចទាក់ទងសាកសួរតាមរយៈលេខទូរស័ព្ទ 081 282 884 ​៕

ចុងក្រោយចង់សំណូមពរម្យ៉ាង ដល់អ្នកដែលទៅលេង គឺការថែរក្សាបរិស្ថាន ដោយមិនបោះចោលសំរាមផ្តេសផ្តាស និង ការមិនរំខានដល់អ្នកមកកំសាន្តផ្សេងទៀតដោយការបើក Speaker លឺហួសហេតុ នៅម៉ោងដែលគេត្រូវគេង ! នេះជាសុជីវធម៌ និង កាតព្វកិច្ចរបស់យើងម្នាក់ៗក្នុងនាមជាអ្នកទេសចរ !

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Chez Mme BO

75625352_2597167647070989_7774193313191559168_n

19477688_1338142179640215_6357196471988879927_o

67167789_2368445469943209_9126886528558039040_o

67406682_2403065156481240_518658768901242880_n

67408314_2403065209814568_3286834258542329856_n

67741560_2416583995129356_2707548044823363584_n

67922295_2425649917556097_7884663496997076992_n

68514937_2432928683494887_1216729514441179136_n

68609519_2434547903332965_8790537331686768640_n

69331848_2427266164061139_3097772881958928384_n

69486771_2466757556778666_1175240237736001536_n

69567009_2444037139050708_5946866478874624000_n

69904612_2472317156222706_8820728718394654720_n

70180870_2472317226222699_5026454179887972352_n

70190922_2472316102889478_1912754227755614208_n

70389158_2472315376222884_704275109266849792_n

70643543_2612037585583995_2590407420324872192_n

71351067_2507058152748606_8652230399683985408_o

72144624_2511499445637810_8732267690770563072_o

72155951_2539988082788946_4301048235251728384_n

72272652_2539988196122268_8862947370741006336_n

72800054_2561329850654769_7925999164196913152_o

72926697_2561353543985733_7626613276213772288_n

73127227_2606676229453464_7305143302049759232_o

73282663_2593314137456340_6383111323651145728_o

73342901_2561353207319100_1974950662781272064_n

73504701_2606886372765783_2846243233279770624_o

73513603_2606259386161815_1541890746708131840_n

74157998_2597294357058318_4415547910129713152_n

74217872_2589526857835068_3276629038289911808_n

74488820_2604732776314476_1931707957087567872_n

74599573_2597293947058359_8253629427133448192_n

74869843_2593314394122981_1992170642664849408_o

74888329_2589526817835072_4305777007129526272_n

74893761_2601578646629889_2188407986181898240_o

75247339_2595623090558778_520289598048305152_o

75282212_2614370758684011_5993563283167117312_n

75336322_2606541339466953_2634841940788510720_n

75339581_2595620470559040_5334956440899551232_o

75354864_2597293570391730_3978910672846061568_n

75380268_2606885042765916_6307022460424290304_o

75380285_2612923245495429_977553875332497408_o

75586144_2593314587456295_1339398848476348416_o

76640166_2610495599071527_8293795347105316864_o

76695148_2597294033725017_8115495951679881216_n