មូលហេតុនៃការបែកបាក់ មានតែបុគ្គលពីរនាក់ដែលរស់នៅជាមួយគ្នាទេ ទើបដឹងច្បាស់

រាល់ការបែកបាក់ គឺសុទ្ធតែមានហេតុ និងផលច្បាស់លាស់ អ្នកខ្លះ មិនព្រមប្រាប់ហេតុផលនៃការបែក មិនមែនថាគេមិនមានហេតុផលទេ តែអាចមកពីគេមិនដឹងថាគួរនិយាយបែបណា ហើយចាប់ផ្ដើមពីរ្រង់ណាទៅមុន។ ត្រូវចាំថា គ្មានការជួបណាដែលថាមិនបែកនោះឡើយ ហើយការបែកមានតែពីរទេគឺ បែករស់ និងបែកស្លាប់។

74670845_148339933174582_1171961107514916864_n

ក្នុងនាមយើងជាអ្នកមិត្ត ឬជាញាតិបងប្អូនម្ខាងណា ជាអ្នកបារម្ភ អ្នកលើកទឹកចិត្ត អ្នកស្រឡាញ់រាប់អាន គួរតែផ្ដល់កម្លាំងចិត្ត ចៀសវាង ការចោតជាសំណួរ ដេញដោល ខ្សឹបខ្សៀវ ដដែលៗដើម្បីចង់ដឹង ហើយយកទៅនិយាយបន្តថែមថយយូរៗ វាអាចក្លាចទៅជារឿងផ្សេង... រឿងរ៉ាវនៅលើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ តែវាឋិតត្រង់ថា យើងក្លាហាននឹងទទួលយកវាឬក៏អត់តែប៉ុណ្ណឹងឯង ... ជាមនុស្សដូចគ្នាកុំសើចយំការបែកបាក់របស់អ្នកដទៃ ព្រោះអ្នកខ្លួនឯងក៏មិនអាចមើលឃើញវិនាទីទៅមុខថាអ្នកនឹងជួបអ្វីខ្លះនោះទេ តែអ្វីដែលយើងគួរធ្វើនោះគឺ ត្រៀមចិត្ត ធ្វើចិត្ត កាត់ចិត្ត និងបើកចិត្តទទួលយកការពិតដែលនឹងកើតឡើង។

Image 20160411 21959 Ps6nll

ជីវិតអ្នកដទៃ រឿងរបស់អ្នកដទៃ យើងជាអ្នកដទៃ មិនគួរលូកដៃ ទៅចេះដឹងរឿងគេនោះទេ ពេលខ្លះ រឿងគេ បញ្ហាគេ អាចនឹងមិនធំឡើយ តែបែរជាបែកបាក់ វាក៏ព្រោះតែការមានវត្តមានរបស់យើងចូលទៅជួយដោះស្រាយ ឬបញ្ចេញបញ្ចូលក៏ថាបានដែរ។ មិនថាមានរឿងអ្វីទេ គេជួប ឬបែក បញ្ចប់ ឬបន្ត គឺមានតែខ្លួនគេ ម្ចាស់សមីរខ្លួនគេផ្ទាល់ទេទើបដឹងច្បាស់ពីបញ្ហារបស់គេ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ