ភ្នំពេញ ៖ ថ្មីៗនេះយុវជនកំពុងតែសកម្មក្នុងការលេីកស្ទួយវប្បធម៌ខ្មែរឲ្យមានការរីកចម្រេីនជាពិសេសល្ខោនខោលនិងរបាំបុរាណផ្សេងៗទៀត ។ ហេីយក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះយេីងក៏សង្កេតឃេីញថាមានការតាំងពិរព័រណ៍ចំណេះដឹងជាច្រេីន ជាពិសេសនោះគឺត្រូវបានគាំទ្រពីសំណាក់យុវជនយុវនា និងមនុស្សគ្រប់ជាន់ថ្នាក់ថែមទៀតផង ។
ថ្មីៗនេះផងដែរ អង្គការសិល្បៈខ្មែរសហការជាមួយនឹង Australian Centre For The Moving Image (ACIM) បានរៀបចំកម្មវិធីដែលមានឈ្មោះថាមហាស្រព "សិល្បៈដេីម្បីសនិ្តភាព " ដែលមានការរៀបចំទាក់ទងទៅនឹងរបាំបុរាណខ្មែរជាច្រេីនប្រភេទ ដែលអ្នកអាចទៅស្វែងយល់ និងចូលរួមលេីកស្ទួយសិល្បៈបុរាណខ្មែរជាដេីម ។
នៅក្នុងនោះផងដែរ “នាដកាលាក់កាយ” ជាពិព័រណ៍ពហុប្រព័ន្ធផ្សព្វផ្សាយស្ដីអំពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ តាមរយៈបណ្ណសារសោតទស្សន៍ដែលមានតាំងពីសម័យអាណាព្យាបាលបារាំង ដល់សម័យក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។ ពិព័រណ៍នេះជាការទាញចំណាប់អារម្មណ៍របស់សាធារណជន ជាពិសេសយុវជន ទៅលើការវិវត្តនៃរបាំព្រះរាជទ្រព្យ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយគឺ AR (Augmented Reality)។
កម្មវិធីដ៏ពិសេសនេះ នឹងព្រព្រឹត្តិឡើងនៅកាលបរិច្ឆេទ និងទីតាំងនៃការបង្ហាញដូចខាងក្រោម ៖
- ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ៖ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(IFL)
- ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ៖ សាលសន្និសីទចតុម្មុខ ។
កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា៕