បាត់ដំបង៖ ថ្មីៗនេះផ្ទុះរឿងភ្ញាក់ផ្អើលមួយ ដោយកូនប្រុសម្នាក់បាននាំឳពុករបស់ខ្លួនដែលកំពុងមានជំងឺលើសឈាមឈឺធ្ងន់ទៅមន្ទីរពេទ្យ ដោយភ្ជាប់មានប័ណ្ណក្រីក្រសម្រាប់ព្យាបាលជម្ងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យធំនៅខេត្តបាត់ដំបង តែបែរជាត្រូវដេករង់ចាំគ្រូពេទ្យមកពិនិត្យ យូរពេក រហូតដល់ឳពុកទ្រាំមិនបាន ទើបកូនគាត់សម្រេចចិត្តដឹកគាត់ទៅរកមន្ទីរពេទ្យពេទ្យឯកជនវិញ ។
នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vathanak Dep បានធ្វើការផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថា ៖ « នៅវេលាម៉ោង 10:30នាទីយប់ថ្ងៃទី 13 វិចិ្ឆកា 2019 លោកប៉ារបស់ខ្ញុំ(ដិប វឌ្ឍន:) បានចូលពេទ្យដេីម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)។ គាត់មានជំងឺលេីសឈាមធ្ងន់ធ្ងរដែលត្រូវសង្រ្គោះបន្ទាន់តែមិននឹកស្មានសោះថាត្រូវរង់ចាំអស់រយ:ពេលយ៉ាងយូរហូតមិនអាចទ្រាំបាន ក៏សម្រេចចិត្តដឹកលោកប៉ាខ្ញុំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន(យី គក់) ក្រុងបាត់ដំបងវិញ ទោះជាលោកប៉ាខ្ញុំជាអតីតយុទ្ធជនពិការមានប័ណ្ណក្រីក្រកម្រិតក្រ១និងប័ណ្ណបសសក៏ដោយ»។
ទោះជាយ់ាងណា យើងមិនដឹងថារឿងរ៉ាវបន្តនឹងទោជាយ៉ាងណាទេ យើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹងជាបន្តបន្ទាប់នៅពេលក្រោយ ៕