ផ្នែកមួយនៃប្រវត្តិសាស្រ្ត៖តើ​អ្នក​ដឹង​ទេ!បុរសសញ្ជាតិរុស្សីភាគច្រើនកើតឆ្នាំ១៩២៣បានបង់សង្ខារក្នុង៖

ទារកសញ្ជាតិ​រុស្សី(សូវៀត)​ដែល​កើត​នៅ​ឆ្នាំ​១៩២៣​មិន​បាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅពេល​ពួក​គេ​ពេញ​កម្លោះ​នោះ​ទេ បុន្តែ​យ៉ាង​ហោច​ណាស់​ពួក​គេ​មាន​អនាគតមួយដែល​ពិភពលោកគួរស្ញប់ស្ញែង។

WW2

ពួកគេបានកើត​ឡើង​ក្នុងប្រទេសដ៏​ក្រីក្រមួយដែលទើប​តែ​រំដោះខ្លួន​ចេញ​ពី​សង្គ្រាម​លោក​លើក​ទី​១និងស៊ូទ្រាំជិត ៤ ឆ្នាំ។ ៣ឆ្នា​បន្ទាប់​មក​ទៀត​ពួក​គេ​ត្រូវជួប​ប្រទះជាមួយ​នឹង​ការ​បង្ហូរឈាមក្នុងសង្គ្រាម​ស៊ីវិលអស់​រយៈ​ពេល​៣ឆ្នាំ​បន្ថែម​ទៀត។ ខណៈដែលមនុស្សរាប់លាននាក់បានស្លាប់ដោយសារសង្គ្រាម មមាននុស្សរាប់លាននាក់ទៀតបានស្លាប់ដោយសារការអត់ឃ្លាន និងអ្នកមួយចំនួនទៀតស្លាប់​ដោយ​សារការជំងឺរាតត្បាតអំឡុងពេលសង្គ្រាម។

Red Army Soldiers Ww2

នៅក្នុងសង្គមមួយដែលខ្វះអនាម័យទំនើបការថែទាំសុខភាពគ្រប់គ្រាន់ ឬការចាក់ថ្នាំបង្ការរោគមូលដ្ឋានអត្រានៃការស្លាប់របស់ទារកនិងកុមារគឺខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ អ្នកនៅរស់រានមានជីវិតពីកុមារកើតក្នុងឆ្នាំ ១៩២៣ មានអាយុត្រឹមតែ ៩ ឆ្នាំនៅពេលដែលសហភាពសូវៀតមានបញ្ហាខ្វះខាតកម្លាំងពលកម្ម។​​ អាយុ​១៤ឆ្នាំ​ពួក​គេ​ប្រឈម​មុខ​នឹង​របបប្រល័យពូជសាសន៍ក្រោម​ការ​ដឹកនាំ​របស់ Stalin ហើយ​ពួក​គេបន្តប្រឈមមុខនឹងទុរភិក្សដ៏ធំមួយទៀតនៅឆ្នាំ ១៩៣៧ ។

812mKxkjUAL._SX679_

ចូលវ័យ​១៨​ឆ្នាំ​ពោល​គឺអំឡុង​សង្គ្រាម​លោក​លើក​ទី​១​ខណៈ​ដែល​អាល្លឺម៉ង់ចូល​រាត​ត្បាតសូវៀត​ហើយ​ ពួក​គេ​ជាប់​ឈ្មោះ​ជា​ទាហានក្រហម​ក្នុង​សង្រ្គាមលោកបន្ត​ទៀត។ ដោយ​ការ​វាយ​លុក​ពីអាល្លឺម៉ង់​ខ្លាំង​ពេក ខណៈ​យុទ្ធជនសូវៀតប្រយុទ្ធប្រើ​ប្រាស់​តែកម្លាំង​បាយប៉ុណ្ណោះ ដោយ​សារ​ទាហាន​ជា​ច្រើន​នាក់​មិន​បាន​ហ្វឹកហាត់ ត្រឹម​ត្រូវ។​អញ្ចឹង​ហើយបុរស​ពេញ​កម្លាំង​ដែល​កើត​នៅ​ឆ្នាំ​១៩២៣​ បាន​ក្លាយ​ជា​ចំណី​របស់​គ្រាប់​កាំភ្លើងអាល្លឺម៉ង់រាប់​ម៉ឺន​នាក់។​ពួក​គេ​ជា​មនុស្ស​ពេញ​កម្លាំងបំផុត​ដែល​អាច​ធ្វើ​សង្គ្រាម​បាន​ប៉ុន្តែ​មិន​ចេះប្រើ​ប្រាស់​កាំភ្លើង​ច្បាស់​នោះ​ទេ។

Lined Up_1109688i

ទីបំផុត! ការ​ស្លាប់​និង​របួស​ពិត​ជា​មិន​អាច​គណនាបាន។​ក្នុង​ចំណោម​ក្មេងប្រុស​កើត​នៅ​ឆ្នាំ​១៩២៣​ចំនួន៣,៤០០,០០០នាក់ក្នុង​សហភាពសូវៀតនៅ​សល់​១, ១០០, ០០០នាក់​ប៉ុណ្ណោះដែល​មាន​សំណាង​រស់​រាន​មាន​ជីវិត​ហើយ​បើ​គិត​ជាអត្រាមរណៈ៦៨%។​ដូច្នេះ​នៅ​សល់​តែ​៣២%ភាគរយប៉ុណ្ណោះដែល​រស់។ សង្គ្រាម​លោក​លើក​ទី​២​មិន​ត្រឹម​តែ​ផ្ដាច់​ជីវិតមនុស្ស​ដែល​កើត​នៅ​ឆ្នាំ១៩២៣ប៉ុណ្ណោះ​ទេ ប្រជាន​ស្ទើ​តែ​គ្រប់​អាយុស្លាប់​ច្រើន​ណាស់។ រយៈ​ពេល៦ខែ​ដំបូង​នស​សង្គ្រាម​លោក​លើក​ទី​២ ទាហាន​សូវៀត៣​លាន​នាក់បាន​ស្លាប់ឬ​ក្លាយ​ជា​ឈ្លើយសឹក។ ភាគ​ច្រើន​ឈ្លើយសឹកទាំងនោះ​គ្មាន​ជិវិតត្រឡប់​មក​វិញ​ទេ។

ជាសរុប​ប្រជាជន២៥លាន​នាក់បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើ​កទី​២(អាច​តិច​ជាឬលើសមួយលាននាក់) ក្នុង​ចំណោម​ប្រជាជនសរុប​១៧១​លាន​នាក់​(១៩៣៩)៕