ពិភពលោកបច្ចុប្បន្ន បច្ចេកវិទ្យាចេះតែលូតលាស់ មនុស្សក៏កាន់តែទំនេីបទៅរហូតដល់ធ្វើឱ្យមនុស្សកាន់តែមានភាពខ្ចិលអូសអស់ ទាមទារតែរបស់ដែលមានស្រាប់។
ដោយឡែក បញ្ហាដែលប្រជាជនទូទាំងពិភពលោកព្រួយបារម្ភនោះ គឺបញ្ហាបរិស្ថាន ពោលគឺ សម្រាមប្លាស្ទិកដែលត្រូវបានគេបោះចោលទាំងគ្មានសណ្ដាប់ធ្នាប់ ជាពិសេសកាកសំណល់បែបនេះថែមទាំងបំផ្លាញអាយុជីវិតមនុស្ស សត្វ និងភពផែនដីផងដែរ។
ដោយយល់ឃើញពីបញ្ហាថង់ផ្លាស្ទិកនាពេលបច្ចុប្បន្ន ប្រជាជនទូទាំងពិភពលោកបាននឹងកំពុងតែព្យាយាមកាត់បន្ថយផលិតផលផ្លាស្ទិកដែលប្រើម្តងចោល តែងាកមកប្រើរបស់ដែលអាចរក្សាទុកបានយូរ ឬអាចសម្អាតយកកប្រើប្រាស់ឡើងវិញ ពោលគឺរួមគ្នាកាត់បន្ថយ ឬឈប់ប្រើប្រាស់របស់ធ្វើពីផ្លាស្ទិកតែម្តង។
យោងទៅតាមរយៈរូបភាពប៉ុន្មានសន្លឹកដេលត្រូវបានគេនាំគ្នាបង្ហោះលើបណ្តាញសង្គមព្រោងព្រាត ធ្វើឱ្យគ្រប់គ្នាយល់ឃើញថាជាគំនិតល្អ ហើយយេីងគួរតែចូលរួមសម្អាតបរិស្ថាន កាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក ដាកមកប្រើប្រាស់ផលិតផលកែច្នៃចេញពីស្លឹក រុក្ខជាតិដូចជា ស្លឹកឈូក ស្លឹកចេកជាដេីម ដែលនេះអាចឱ្យយេីងមេីលទៅវាឃេីញស្រស់ស្អាតបែបពណ៌បៃតងខ្ចីតែម្ដង ។ និងជាពិសេស ពេលដែលបងប្អូនទៅផ្សារគួរតែ មានជាកន្រ្តកផ្ដៅដែលជាស្នាដៃខ្មែរ សម្រាប់ដាក់របស់របរ ព្រោះនេះក៏ជាការចូលរួមចំណែក ជួយបរិស្ថានផងដែរ ។
ដូច្នេះបងប្អូនសូមជួយថែរក្សាបរិស្ថានធម្មជាតិរបស់យេីងផងព្រោះថា ការថែរក្សាគឺកេីតចេញពីបងប្អូនផ្ទាល់ និងចូលរួមថែរក្សាខ្យល់ដង្ហេីមយេីងទាំងអស់គ្នា ដេីម្បីសុខភាពមនុស្សជាតិក្នុងពិភពលោក ៕