ប្រពន្ធកូន ប្រៀបបានទៅនឹងទឹកសធម្មតា សាប គ្មានរសជាតិឆ្ងាញ់ ដែលអាចទាកទាញចិត្តប្ដិបានឡើយ តែទឹកស មានអត្ថប្រយោជន៍ល្អសម្រាប់សុខភាព ទឹកស អាចញុំាបានជាប្រចាំ ហើយញុំាបានយូរអង្វែងថែមទៀត។
ចំណែកឯស្រីខាងក្រៅ ឬប្រពន្ធចុង ប្រៀបបានទៅនឹងទឹកក្រូច ទឹកផ្លែឈើ ឬស្រាអ៊ីចឹង។ ទឹកក្រូច ទឹកផ្លែឈើ មានសារជាតិមេស្ករ មានជាតិផ្អែមខ្លាំង រីឯស្រា មានសារធាតុប៉ះពាល់ មិនថា ទឹកផ្លែឈើ ទឹកក្រូច ឬស្រាទេ គឺសុទ្ធតែប៉ះពាល់ដល់សុខភាព ហើយអ្នកមិនអាចញុំាបានច្រើនឡើយ ឆាប់ណាយ ឆាប់ឆ្អែត ឆាប់ធ្វើទុក្ខ ហើយវានឹងបង្កើតជារោគទៅថ្ងៃមុខផងដែរ។
កុំចង់ឆ្ងាញ់ ចង់សប្បាយតែមួយពេល សូមគិតដល់ថ្ងៃមុខ គិតដល់អនាគតវែងឆ្ងាយ ការសប្បាយជាមួយប្រពន្ធកូន វាមានក្ដីសុខ សុភមង្គល និងកក់ក្ដៅ ជាងការដែលអ្នក ត្រូវសប្បាយ ស៊ីផឹក ជាមួយនឹងស្រីៗខាងក្រៅអស់ទាំងនោះ។ កុំភ្លើតភ្លើនមួយគ្រា កុំសប្បាយតែមួយពេល ប្រយ័ត្នថ្ងៃមុខ មានទុក្ខ នាំភាពវិនាសដល់ខ្លួនឯង គ្មានសូម្បីតែទឹកសផឹក បន្តជីវិតទៅ។
ចំណាំ ៖ ផឹកទឹកស មានប្រយោជន៍ ផឹកទឹកក្រូច ទឹកផ្លែឈើ ឬស្រា នឹងធ្វើឱ្យសុខភាពដុនដាប ឆាប់ស្លាប់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ