ជាកូនស្រី កុំដើរលេងយប់ ធ្វើដូចឯងហ្នឹងកូនប្រុស ... ចុះកូនស្រីហ្នឹងខុសអី បាននិយាយថា ដើរលេងយប់មិនបាន គ្រាន់តែដើរកម្សាន្ត បន្ធូរអារម្មណ៍ បន្ទាប់ពីធ្វើការហត់នឿយអស់កម្លាំង មិនបានដែរមែនទេ? ឬគិតថា កូនស្រី ត្រូវនៅតែចង្ក្រានបាយ ត្រូវធ្វើជាកង្កែបក្នុងអណ្ដូងបែបហ្នឹងំមែនទេ ?
កូនស្រីដើរលេងច្រើន យប់ព្រលប់ ខូចក្មេងអស់ហើយ ... អត់ទេ មនុស្សតែវាប្រុងខូច មិនបាច់ឱ្យដើរយប់ទេ តែថ្ងៃត្រង់ហ្នឹង ក៏វាខូចបានដែរ កុំថាឡើយឱ្យដើរឆ្ងាយ នៅតែក្នុងផ្ទះ ក៏ចាប់មិនឈ្នះដែរ កុំចេះតែនិយាយស្ដីផ្ដេសផ្ដាស ...
ការដើរលេង វាមានច្រើនបែបណាស់ សំខាន់ មនុស្សធំហើយ ល្មមចាស់ចិត្តចាស់គំនិត ចេះគិត និងដឹង ថាអ្វីល្អ អ្វីអាក្រក់ មនុស្សខ្លះ ម៉ែឪប្រដៅចង់ស្លាប់ នៅតែខិលខូច តែអ្នកខ្លះ គ្មានម៉ែឪណាប្រដៅផង ម៉េចក៏គេល្អ សំខាន់ គឺស្ថិតនៅលើបុគ្គលខ្លួនឯងជាធំ កុំធ្វើឲ្យម៉ែឪបាត់បង់កិត្តិយស ព្រោះតែភាព មិនចេះគិតឲ្យបានវែងឆ្ងាយរបស់យើង កុំធ្វើឲ្យអ្នកមានគុណ រងនូវទារុណកម្មផ្លូវចិត្តក្នុងជីវិត ព្រោះតែយើងធ្វើខ្លួនផ្ដេសផ្ដាស
ត្រូវចាំឱ្យច្បាស់ថា គ្មានអ្នកណា អាចមកកំណត់តម្លៃ ថ្លៃឬថោក របស់យើងបាន ជាងការប្រព្រឹត្តខ្លួនរបស់យើងខ្លួនឯងនោះឡើយ ធ្វើខ្លួនឱ្យតែល្អ សប្បាយឱ្យមានដែនកំណត់ សប្បាយកុំភ្លេចខ្លួន សប្បាយឱ្យសមហេតុផល សប្បាយក្នុងផ្លូវដែលត្រឹមត្រូវ កុំទៅខ្វល់ពីសម្ដីអ្នកដទៃ គេនិយាយបានចេះតែនិយាយទៅ គេនិយាយ គេគិតថាគេត្រូវគ្មានខុសអ៊ីចឹងហើយ សំខាន់ោ្យតែយើងល្អអាចរក្សា នូវគោលជំហ និងរបៀបនៃយើងខ្លួនឯងបាន ...
រក្សាសិទ្ធ : TSR Sharing ( PanhaRoTH )