បាត់ដំបង៖ ដូចលោកអ្នកបានដឹងរួចមកហើយថា ខេត្តបាត់ដំបងគឺជាខេត្តប្រវត្តិសាស្រ្តមួយ ដែលក្រៅពីសម្បូរទៅដោយកន្លែង សំណង់ប្រវត្តិសាស្រ្តជាច្រើនកន្លែង ក៏សម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិសម្រាប់ធ្វើដំណើរកម្សាន្តទៀតផង។
ក្រៅពីដើរលេងសប្បាយ ការសម្រាកក្រោយលំហែពិតជាសំខាន់ខ្លាំងណាស់ ដូច្នេះហើយ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំកន្លែងសម្រាកដ៏ពិសេសមួយទៀតហើយនៅក្នុងខេត្តបាត់ដំបងនោះគឺ « Home Stone Resort »។
Home Stone Resort គឺជាកន្លែងស្នាក់នៅដែលស័ក្តសមសម្រាប់ការធ្វើដំណើរកម្សាន្តទាំងលក្ខណៈក្រុមគ្រួសារ បែបគូស្នេហ៍ ឬមិត្តភក្តិ ដែលមានការតុបតែងរចនាផ្ទៃបន្ទប់ខាងក្នុងយ៉ាងស្រស់ស្អាតបែប Classic គ្រាន់តែឃើញផ្ទៃបន្ទប់ក៏ចង់ស្នាក់នៅដែរ ជាពិសេសគឺក្នុងបន្ទប់មានទាំងទឹកក្តៅ ទឹកត្រជាក់ និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់។ អ្វីដែលពិសេសគឺមានហាងទឹកដ៏ធំល្វឹងល្វើយឱ្យអ្នកមកសម្រាកបានហែលកម្សាន្តលេងទៀតផង។
ដោយថ្មីនេះផងដែរ Home Stone Resort មានកម្មវិធីបញ្ចុះតម្លៃពិសេសដូចជា៖
-បន្ទប់គ្រែ ១ និង សាឡុងគេង តំលៃ 80$ បញ្ចុះនៅសល់ 40$
-បន្ទប់គ្រែ 2 និង សាឡុងគេង តំលៃ 100$ បញ្ចុះនៅសល់ 50$ ។
Home Stone Resort មានទីតាំងនៅខេត្ដបាត់ដំបង នៅក្បែររង្វង់មូលនាងរំសាយ ផ្លូវជាតិលេខ ៥៧ ដោយលោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ +855 85 959 588 / +855 93 959 588 ឬតាមរយៈ Email: [email protected] និង Website: www.homestoneresort.com ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក