ពត៌មានបានរាយការណ៍ថា ផលិតកម្ម SM នឹងបង្កើតក្រុមប្រុសថ្មី ដែលមានសមាជិកពីក្រុមប្រុសដែលមាននៅក្នុងបច្ចុប្បន្នរបស់ខ្លួន។ Taemin សមាជិក ក្រុម SHINee , Kai & Baekhyun សមាជិក ក្រុម EXO , Taeyong & Mark សមាជិក ក្រុម NCT ព្រមទាំង Lucas & Ten សមាជិក ក្រុម WayV នឹងចាប់ផ្តើមបង្ហាញខ្លួនជាក្រុមប្រុសថ្មីក្នុងឆ្នាំ ២០១៩ នេះ។
អ្នកតំណាងឲ្យផលិតកម្ម SM បានឆ្លើយតបនឹង ពត៌មានខាងលើនេះថា "ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែសីហា" ។
ការប្រកាសជាផ្លូវការយ៉ាងណាវិញ សូមរង់ចាំតាមដានទាំងអស់គ្នា
Credit Writer : Target
កែសំរួល និងបកប្រែពី Soompi