ពិសេសណាស់ កូនខ្មែរស្រលាញ់បរិស្ថាន ​អាចផលិតថង់ធ្វើពីរុក្ខជាតិបាន ដែលកាត់បន្ថយកាកសំណល់ដែលក្ររលាយទៀត!

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ​ចង់ប្លាស្ទិច  និងរបស់របរប្រើប្រាស់ធ្វើពីជ័រ ​ឬផ្លាស្ទិចពិតជាមិនល្អចំពោះសុខភាព ​ថែមទាំងមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានផងដែរ  ដោយសារតែវាមានជាតិជ័រផ្ទុកសារធាតុគីមីសាយភាពរាល់ពេលដែលប្រើប្រាស់ផង ​ហើយពេលដែលអ្នកបោះវាចោលវាត្រូវប្រើវេលាដល់ទៅរាប់រយឆ្នាំដើម្បីរំលាយសារធាតុជ័រទាំងនេះផងដែរ។

ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាបរិស្ថានថ្មីៗនេះកូនខ្មែរមួយក្រុមដែលមានគណនីហ្វេសប៊ុកផេកឈ្មោះ Cleanbodia មានគំនិតច្នៃប្រតិដ្ឋថ្មីដោយបានកែច្នៃផលិតថង់ធ្វើពីរុក្ខជាតិមិនប៉ះពាល់បរិស្ថាន  ដែលទទួលបានការគាំទ្រ ​និងកោតសរសើរជាខ្លាំងពីមហាជន។

ថង់ដែលផលិតចេញពីរុក្ខជាតិនេះ ត្រូវបានគេដឹងថាផលិតចេញពីដំឡូងមី ដែលប្រើរយៈពេល៥ឆ្នាំតែប៉ុណ្ណោះដើម្បីរលាយ ខុសពីថង់ប្លាស្ទិកដែលចំណាយពេលរលាយពី៥០០ឆ្នាំ ទៅ១០០០ឆ្នាំឯណោះ។ ជាពិសេសនោះ ការប្រើប្រាស់ថង់ផលិតពីរុក្ខជាតិ និងប្រអប់ក្រដាសនេះគឺបានជួយបរិស្ថានជាច្រើន ដោយថែមទាំងអាចជួយកាត់បន្ថយកាកសំណល់សំរាមដែលក្ររលាយ ព្រមទាំងអាចជួយបង្កើនកាងារកសិករខ្មែរដាំដំឡូងមីឱ្យមានទីផ្សារលក់ចេញទៀតផង។

គួរឱ្យដឹងផងដែរថាលោកអ្នកអាចទំនាក់ទំនងទិញផ្លាស្ទិចមួយនេះបានតាមរយៈគណនីហ្វេសបុកផេក  Cleanbodia  ឬតាមរយៈគណទំព័រ http://www.cleanbodia.com/en/order/

រក្សាសិទ្ធ៖ ក្នុងស្រុក

12916715_804670042972621_5319371801944604131_o

40814676_1554807407958877_451845106593431552_o

65808118_2870740796301636_8947543876986470400_n

66067700_2870740782968304_1117978200442404864_n