Pep Guardiola និយាយអ្វីខ្លះ លើករណី Real Madrid រំលងមិនចូលរួមពិធី Ballon d’Or?

Pep Guardiola បានបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនលើការសម្រេចចិត្តរបស់ Real Madrid ដែលមិនចូលរួមក្នុងពិធី Ballon d'Or កាលពីម្សិលមិញ។

050b81f4159a306878619a738852bd81

ពានរង្វាន់នេះត្រូវបានឈ្នះដោយខ្សែបម្រើ Rodri របស់ Manchester City បើទោះបីជា Vinicius Jr ជាបេក្ខភាពដែលមានភាគរយខ្ពស់ក៏ដោយ។

Pep ឆ្លើយតបថា៖«នោះជារឿងរបស់​ពួកគេ។  ប្រសិនបើពួកគេចង់អបអរសាទរ [អ្នកឈ្នះ] នោះមិនអីទេ នោះក៏ល្អដែរ។ យើងនៅ Manchester City នឹងមិនវិនិច្ឆ័យក្លិបផ្សេងទៀតទេ»។

Afp_fr_c36859ef28846688e950687a644a7ad1c3d39a50

«ឧទាហរណ៍កាលពីរដូវកាលមុន Erling Haaland បានឈ្នះពានរង្វាន់បី ស៊ុតបញ្ចូលទីបានច្រើនជាង 50 គ្រាប់។ ខ្ញុំបានប្រាប់គាត់ថា: "នៅពេលដែលអ្នកនៅទីនោះ អ្នកត្រូវតែសប្បាយចិត្ត"។ ខ្ញុំក៏បានប្រាប់ Rodri ដូចគ្នា»។

«ប្រសិនបើអ្នកស្ថិតក្នុងលំដាប់កំពូលទាំងបួននៃការបោះឆ្នោត វាគឺជាលទ្ធផលដ៏ពិសេសមួយ។ Erling គួរតែឈ្នះកាលពីរដូវកាលមុន។ តើ Lionel Messi គួរតែឈ្នះដែរឬទេ?»

9e080395a5bda39e5207163ab40f8eaa87ab1182

«តើវាគួរតែជា Vinicius មែនទេ? ប្រហែលហើយ។ ប៉ុន្តែការឈ្នះចាញ់នេះមិនមែនអ្នកកំពូលៗជាអ្នក [សម្រេចចិត្ត] នោះទេ។ អ្នកសារព័ត៌មានទេតើ ដែលបោះឆ្នោត»។

«Rodri បានផ្តល់សុន្ទរកថាដែលមិនគួរឱ្យជឿ - គាត់បាននិយាយអំពីគ្រួសារ និងបាល់ទាត់អេស្ប៉ាញ។ បាល់ទាត់អេស្ប៉ាញបានផ្លាស់ប្តូរនៅក្នុងទសវត្សរ៍ចុងក្រោយ - World Cup, Euros ត្រូវបានឈ្នះ»។

«សារៈសំខាន់នៃ Ballon d'Or បានកើនឡើងក្នុងរយៈពេល 10-15 ឆ្នាំចុងក្រោយនេះ។ ខ្ញុំចាំថាមានពេលមួយនៅពេលដែលកីឡាករបីនាក់មកពី La Masia ជាប់បេក្ខភាព: Xavi និង Iniesta មិនអាចយកឈ្នះ Messi បាន។ មានតែ Ronaldo ទេដែលធ្វើវា។ 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: