ក្រុមហ៊ុន Vietjet និង Emirates ចាប់ដៃគូពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍

* ឥឡូវនេះ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីបណ្តាញដែលកំពុងពង្រីកឥតឈប់ឈររបស់ក្រុមហ៊ុន Vietjet ដើម្បីហោះហើរទៅកាន់គោលដៅជាច្រើនទៀត

ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅជាច្រើនទៀត។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន។

New Project 98 3 8

កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងពង្រឹងការតភ្ជាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់គោលដៅពេញនិយមនៅក្នុងបណ្តាញហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ Vietjet តាមរយៈទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់ Vietjet បង្កើនលទ្ធភាពធ្វើដំណើរតាមបណ្តាញហោះហើរសកលរបស់ក្រុមហ៊ុន Emirates តាមរយៈមជ្ឈមណ្ឌលឌូបៃជាមួយនឹងគោលការណ៍ធ្វើដំណើរ និងសេវាកម្មប្រកបដោយភាពរលូន។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ក៏ស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍នៃឌីជីថលក្នុងឧស្សាហកម្មអាកាសចរណ៍ផងដែរ។

លោក Adnan Kazim អគ្គនាយករង និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មានប្រសាសន៍ថា៖ «វៀតណាម គឺជាទីផ្សារដែលបង្ហាញពីឱកាសយ៉ាងធំធេងក្នុងការជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។ យើងបន្ដបង្កើនសក្ដានុពលរបស់យើងនៅក្នុងប្រទេសវៀតណាមជាមួយក្រុមហ៊ុន Vietjet និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃភាពជាដៃគូរបស់យើងនាពេលអនាគត»។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «យើងសូមអរគុណ Emirates សម្រាប់ការជឿទុកចិត្តក្នុងភាពជាដៃគូជាមួយ Vietjet ដើម្បីពង្រឹងបណ្តាញហោះហើរ និងលើកកម្ពស់ការតភ្ជាប់អ្នកដំណើរ។ ជាមួយនឹងសេវាកម្មលំដាប់កំពូលរបស់ Emirates អ្នកដំណើរ Vietjet អាចធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅទូទាំងពិភពលោកក្នុងតម្លៃសំបុត្រសមរម្យ ដែលនេះនឹងជំរុញគាំទ្រកំណើនសេដ្ឋកិច្ច និងវប្បធម៌រវាងវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម។

Vietjet Aircraft 2

Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខនៅវៀតណាម កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្ម និងដៃគូអន្តរជាតិ ដើម្បីបំពេញតម្រូវការអ្នកដំណើរ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុត និងមានការទទួលស្គាល់បំផុតមួយរបស់ពិភពលោក ដោយបម្រើសេវាដល់គោលដៅជាង ១៤០ នៅទូទាំងទ្វីបចំនួន ៦។

កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន Emirates ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុន Vietjet បង្កើនជើងហោះហើររវាងទីក្រុងសៀមរាបប្រទេសកម្ពុជា និងទីក្រុងហាណូយ រដ្ឋធានីរបស់ប្រទេសវៀតណាម។ ចាប់ពីចុងសប្តាហ៍មុននេះ (ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤) ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការប្រចាំថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវជម្រើសហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។

កិច្ចព្រមព្រៀងចុងក្រោយនេះ មានន័យថា អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍ពីបណ្តាញពង្រីកឥតឈប់ឈររបស់ Vietjet (តាមរយៈប្រទេសវៀតណាម) សម្រាប់ជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតនៅទូទាំងពិភពលោក។

###

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066