អត់ដឹងសោះ! ថ្នាំមុន​សាកតែ២មុខនេះ ស្អាតអស់មុនដូចគេបេះ

រឿងការកើតមុននេះពិតជាមានផលរំខានមែនទែនធ្វើឱ្យសម្រស់របស់អ្នកធ្លាក់ចុះ ​ធ្វើឱ្យបន្សល់ស្លាកស្នាមទៀតផង ​តែរឿងកើតមុននេះគ្មានអ្នកណាអាចចៀសផុតនោះទេគ្រាន់តែអ្នកខ្លះកើតតិច ឬច្រើនប៉ុណ្ណោះ ដូច្នេះហើយបានជាមនុស្សជាច្រើនព្យាយាមទប់ស្កាត់ និងព្យាបាលបញ្ហាមុនដែលប្រៀបបីដូចជាសុបិនអាក្រក់នេះ។ ​តែទោះជាយ៉ាងណា ​បញ្ហាមុននេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចរកថ្នាំព្យាបាលបានដាច់ស្រលះនោះឡើយ ​ពោលទោះបីជាមានផលិតផលរាប់ម៉ឺន ​រាប់លានប្រភេទក៏ពិតមែន ​តែអ្នកខ្លះប្រើត្រូវ ​អ្នកខ្លះក៏ប្រើមិនត្រូវដែលវាបានក្លាយទៅជាបញ្ហាធំសម្រាប់អ្នកដែលស្រលាញ់សម្រស់ខ្លួនឯងខ្លាំងបំផុត។

តែយ៉ាងណាបើយោងតាមប្រភពព័ត៌មានពីបរទេស មានបុរសដែលជាកីឡាកាយចប្បកម្មម្នាក់ បានរកឃើញថាវិធីបំបាត់មុនពិតជាងាយដោះស្រាយណាស់ គ្រាន់តែប្រើរបស់ធម្មជាតិតែប៉ុណ្ណោះ។

Brian Turner ត្រូវបានគេដឹងថា​ ធ្លាប់កើតបញ្ហាមុនធ្ងន់ធ្ងរយ៉ាងខ្លាំង ​ដល់ថ្នាក់ប្រើផលិតផលអ្វីក៏មិនបាត់ដែរ ពោលគឺផលិតផលខ្លះពេលប្រើបាត់មុន ​តែពេលឈប់ប្រើបែជាឡើងមុនលើសដើមទៅវិញ។ ​តែក្រោយមក ​Brian  បានរកឃើញអាថ៌កំបាំងមួយដែលអាចកម្ចាត់មុនយ់ាងសាហាវ នោះគឺការទទួលទានបន្លែ ​ផ្លែឈើ និងទឹកឱ្យបានច្រើន។

Brain បាន​ចែករំលែកវិធិសាស្រ្តរបស់ខ្លួនទៅ​លើ​បណ្ដាញ​សង្គម Instagram ពីវិធីបំបាត់មនទាំងនេះ ព្រមទាំងហ៊ាន​ធានា​ថា នឹង​អាច​ដោះ​ស្រាយ​បញ្ហា​មុខ​កើត​មុន​បានយ៉ាងពិតប្រាកដមែន ប្រសិន​ជាយើង​បោះបង់​ចោលប្រភេទ​អាហារដែលមាន​ទឹក​ដោះគោ ជាតិផ្អែម និង​សាច់ ហើយ​ងាក​មក​ទទួល​ទាន​ទឹក​អោយបាន​ច្រើន យ៉ាង​ហោច​ណាស់ ៣ ទៅ ៤លីត្រក្នុងមួយថ្ងៃ និងទទួលទាន​បន្លែ ពី ១០ ទៅ ១៦​ដង​ក្នុង​មួយ​ថ្ងៃ ហើយបើបានលាយផ្លែឈើទៀតរឹតតែប្រសើរ។

ការទទួលទានអាហារ ទៅតាមការរៀបរាប់ខាងលើត្រូវបាន ​Brain  បញ្ជាក់ថាធ្វើឱ្យលោកបាត់មុនចេញពីមុខគ្មានសល់  ជាពិសេសការអនុវត្តបែបនេះក៏ត្រូវបានគ្រូពេទ្យរកឃើញថា  អាចលាងជាតិពុលចេញពីរាងកាយ ​ធ្វើឱ្យរាងកាយមានសុខភាពល្អផងដែរ៕

2149

1205

492

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក