ក្រុមបិសាចក្រហម Manchester United បានយល់ព្រមបន្តកុងត្រាឲ្យខ្សែបម្រើ Andreas Pereira ដល់ឆ្នាំ២០២៣ និងខ្សែការពារ Axel Tuanzebe រហូតដល់ឆ្នាំ២០២២ហើយពួកគេទាំងពីរមានជម្រើសបន្តមួយឆ្នាំបន្ថែមទៀតដូចគ្នា។
Pereira មានវ័យ២៣ឆ្នាំបានចូលរួមក្នុងឈុតយុវជនរបស់ Man Utd ក្នុងរដូវកាល២០១១/២០១២ហើយមកដល់ពេលនេះរូបគេបង្ហាញខ្លួនឲ្យឈុតធំបាន៣៥ប្រកួត។
ចំណែក Tuanzebe មានវ័យ២១ឆ្នាំគឺជាផលិតផលរបស់យុវជនថ្នាលបិសាចក្រហមហើយមកចូលរួមជាមួយក្លិបតាំងពីវ័យ៨ឆ្នាំ។រូបគេចូលលេងឈុតធំដំបូងកាលពីឆ្នាំ២០១៧ហើយបានចូលលេងក្នុងឈុតដំបូងបន៥ប្រកួតនៅពេលនោះ។ Axelចំណាយពេលក្នុងរដូវកាល ២០១៨/១៩ លេងខ្ចីជើងនៅ Aston Villa ហើយជួយក្លិបឡើងកលេងក្នុង Premier League ដោយការជាប់ជម្រុះ Play-offs។
ក្នុងកាលវិភគប្រកួតមិត្តភាពមុនបើករដូវកាល! កីឡាករទាំងនឹងមានវត្តមានទាំងអស់ហើយអ្នកគាំទ្រទន្ទឹងរងចាំការបង្ហាញខ្លួនក្នុងលីគនៅរដូវកាលក្រោយ៕