ចាំឱ្យខ្លួនឯងចាស់ទុំគ្រប់គ្រាន់សិន ទើបសក្តិសមនឹងមានស្នេហា

មិនមែនឱ្យតែថាពេញវ័យ សក្តិសមនឹងមានស្នេហានោះទេ អារម្មណ៍យុវវ័យ គឺតែងតែមានចំពោះស្នេហា ចេះមានការស្រឡាញ់ តែជាក់ស្ដែង វ័យនេះ មិនមែនវ័យដែលត្រូវមានស្នេហានោះឡើយ រឿងស្នេហា គឺត្រូវដើរមកតាមក្រោយ នៅពេលដែលអ្នករឹងប៉ឹង នឹងធឹងគ្រប់គ្រាន់ទៅវិញទេ។

នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ពិតប្រាកដ​ អ្នកនឹងយល់ថា ការពិតទៅ ស្រឡាញ់គេ មិនមែនត្រឹមតែជាអារម្មណ៍ចង់បានតែមួយពេលឡើយ។ ស្រឡាញ់គេពិត អ្នករឹតតែភ័យខ្លាចខ្លួនឯង គឺខ្លាចខ្វះលទ្ធភាពនឹងមើលថែគេ ខ្លាចខ្លួនឯងគ្មានសមត្ថភាពផ្ដល់ក្ដីសុខ សុភមង្គល និងគ្រប់យ៉ាងសម្រាប់គ្រួសារអ្នក។

មុននឹងមានស្នេហា មុននឹងស្រឡាញ់អ្នកណា មុននឹងចង់រៀបការជាមួយគេ អ្នកត្រូវប្រាកដចិត្តខ្លួនឯងសិនថា ៖

- អ្នកមានការងារត្រឹមត្រូវ មានមុខរបរច្បាស់លាស់ មានចំណូលទៀងទាត់

- អ្នករឹងមាំគ្រប់គ្រាន់ក្នុងការមើលថែគ្រួសារ

- អ្នកនឹងធឹង ចេះដឹង និងមានអំណត់អត់ធ្មត់ខ្ពស់ ចំពោះការប្រឈមនឹងអារម្មណ៍ដែលនឹងកើតមានពេលនៅជាមួយគ្នា

- អ្នកចេះគ្រប់គ្រងខ្លួនឯងបាន និងចេះដោះស្រាយបញ្ហាទាំងឡាយ ដែលនឹងកើតមានចំពោះគ្រួសារអ្នក ឬចំពោះអ្នកទាំងពីរ។

- អ្នកមិនចេះគុំខឹង ឆេវឆាវផ្ដេសផ្ដាស មិនចេះរករឿងឈ្លោះគ្នា។

- អ្នកមានគំនិត ចេះគិតគូរដល់អនាគត និងសុខទក្ខរបស់ដៃគូ

- អ្នកអាចលះបង់រាល់ការសប្បាយ ភ្លើតភ្លើនទាំងឡាយក្នុងវ័យនេះ ដើម្បីក្ដីសុខ ការសប្បាយជាមួយក្រុមគ្រួសារអ្នក។

អ្នកត្រុវប្រាដកខ្លួនឯងសិនថា អ្នកមានចិត្តគំនិតចាស់ទុំសមល្មម នឹងមានដៃគូ ឬមានស្នេហា ចាំទៅស្រឡាញ់នរណាម្នាក់ ព្រោះរឿងស្នេហា មិនមែនចង់ស្រឡាញ់ក៏ស្រឡាញ់ ទ្រាំមិនបានក៏បែកគ្នានោះទេ។​ អ្នកខ្លះ វ័យជ្រេណាស់ហើយ គេនៅឡើយមិនទាន់ហ៊ានមានដៃគូផង ព្រោះគេនៅខ្លាច គេមិនចង់ជួបហើយក៏បែកគ្នានោះទេ៕

7fcbca662511e9925263c94ba87faab1

អត្ថបទ ​៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ