ប្តីប្រពន្ធ២រូបនៅទីក្រុង Englewood រដ្ឋ Florida (អាមេរិក) ឲ្យដឹងថា មានសត្វណាមួយនោះកំពុងស្នាក់នៅដំបូលផ្ទះរបស់ខ្លួន តែពួកគេពុំខ្វាយខ្វល់ ព្រោះនឹកស្មានថាជាពួកកណ្តុរ ៣-៤ក្បាលប៉ុណ្ណោះ។ តែដល់ប្រទះឃើញទើបពួកគេទន់ដៃជើងអស់តែម្តង។
តាម Daly Mail លោក Bob និងអ្នកប្រើ Linda Van der Herchen ជាភរិយាព្រមទាំងកូនប្រុសរស់នៅក្នុងផ្ទះនេះ។ ប៉ុន្មានឆ្នាំហើយដែលពួកគេចេះតែបានឮសម្រិបស្នូរក្រោកក្រាកលើពិដានផ្ទះ តែពុំរវីរវល់ព្រោះសន្និដ្ឋានថា ជា…កណ្តុរតែប៉ុណ្ណោះ។
នាពេលចុងក្រោយថ្មីៗកន្លងទៅនេះដោយកូនប្រុសមានអារម្មណ៍ពិបាកទ្រាំ នឹងស្នូរចម្លែកទើបលោក Bob សម្រេចចិត្តចោះពិដាន១ប្រឡោះ ដើម្បីពិនិត្យមើល មូលហេតុ ថាមកពីអ្វីឱ្យប្រាកដទៅ។ នៅពេលដែលចោះរួចពិនិត្យមើល លោកពិតជាព្រឺរោម ឡើងឡើងរឹងដៃជើង ស្រឡាំងកាំងស្មារតី គ្រាឃើញសត្វដែលពុំមែនជាកណ្តុរដូចការដែលលោកនឹកស្មាននោះឡើយ តែវាគឺជាពស់ធំ១ក្បាលទៅវិញ។
ភ្លាមនោះពួកគេបានទូរស័ព្ទហៅអ្នកឯកទេសចាប់ពស់ វាគឺជាពស់ថ្លាន់កន្ទុយក្រហម ដែលនេះជាពូជពស់ថ្លាន់អាមេរិកខាងត្បូង ដែលវាមានប្រវែងរហូតដល់ទៅ២ម៉ែត្រឯណោះ។
លោកពោលយ៉ាងរន្ធត់ថា “ខ្ញុំត្រូវពង្រឹងស្មារតី ប៉ុន្មាននាទីទើបជឿលើអ្វីៗនៅពីមុខខ្ញុំ ព្រះអើយស្មានពុំដល់ថា ប៉ុន្មានឆ្នាំមកនេះពួកខ្ញុំបានរួមរស់ជាមួយសត្វដ៏គ្រោះថ្នាក់ ដោយពុំដឹងអ្វីទាំងអស់សោះ!”។
វាថែមទាំងធ្វើសំបុក១យ៉ាងរឹងមាំលើនោះទៀតផង ពិតជាធ្វើឱ្យព្រឺក្បាលមែនទែន។