បរទេស៖ កាសឥតខ្សែ AirPod ដែលជាផលិតផលកំពុងពេញនិយមបំផុតរបស់ Apple នាពេលនេះ អាចនាំឱ្យលោកអ្នកកើតជំងឺកាចសាហាវជាច្រើនដែលលោកអ្នកមិននឹកស្មានដល់។ អ្នកវិទ្យាសាស្រ្តល្បីសរុប ២៥០នាក់ មកពីជាង ៤០ប្រទេស បានផ្តួចផ្តើមដាក់ញ្ញត្តិទៅអង្គការសហប្រជាជាតិ (UN) ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) ដើម្បីព្រមានប្រជាជននៅលើពិភព អំពីផលវិបាកនៃការសាយភាយសារធាតុវិទ្យុសកម្ម។
ក្នុងនោះដែរ ការស្រាវជ្រាវផ្សេងទៀតបានឱ្យដឹងថា ផលិតផល AirPod របស់ក្រុមហ៊ុន Apple ពិតជាអាចនាំឱ្យអ្នកកើត “ជំងឺមហារីក” ដោយសារតែកោសិកាបញ្ចេញវិទ្យុសកម្ម ដែលភាគច្រើនមាននៅក្នុងឧបករណ៍ Wifi , ការប្រើប្រាស់ទិន្នន័យក្នុងទូរស័ព្ទ ព្រមទាំងសេវា Bluetooth របស់យើងដែរនោះ ដែលសារធាតុនេះក៏មាននៅក្នុង AirPodផងដែរ។ ជាងនេះទៅទៀត ប្រដាប់ត្រចៀករបស់យើង គឺជាសរីរាង្គដែលងាយទទួលប្រតិកម្មជាងគេ ដូចនេះហើយវាអាចប្រឈមនឹងគ្រោះថ្នាក់ពីសារធាតុវិទ្យុសកម្មខ្លាំងជាងធម្មតាផងដែរ។
គួរឱ្យដឹងថា Apple បានសម្រេចការលក់ AirPod បានជាង ២៨លានគូ ព្រមទាំង ១៦លានគូផ្សេងទៀតត្រូវបានលក់ចេញកាលពីឆ្នាំ ២០១៧។ អ្នកប្រើប្រាស់ AirPod ទាំងអស់ ភាគច្រើនពេញចិត្តនូវការរចនា ព្រមទាំងគុណភាពសំឡេងរបស់វា ប៉ុន្តែអ្នកអាចនឹងប្រឈមមុខនឹងអាការៈផ្សេងៗដូចជា បាត់បង់ចំណង់អាហារ, ឈឺក្បាលខ្លាំង, ចង្វាក់បេះដូងលោតលឿន, រាគ ក្អួតចង្អោរ ព្រមទាំងអារម្មណ៍មិនស្រណុកក្នុងខ្លួន -ល-៕
សូមទស្សនាវីដេអុខាងក្រោម៖