មួយជាតិ ​គួរតែទៅដើរលេងស្រុកគេម្តង ​ដើម្បីស្គាល់រសជាតិជីវិតពិត និងអត្ថប្រយោជន៍ដ៏ច្រើនលើសលប់

ការដើរកម្សាន្ត អាចធ្វើឱ្យអ្នកមានភាពរីករាយ បំបាត់ទុក្ខកង្វល់ និងជ្រះថ្លាអស់ភាពហ្មងសៅនៅក្នុងអារម្មណ៍ តែប្រសិនជាអ្នកបានចេញដើរចេញទៅពិភពខាងក្រៅកាន់តែច្រើនរឹតតែផ្តល់អារម្មណ៍ថ្មីៗដល់អ្នកបាន។ ដូច្នេះទាន់ខ្លួននៅក្មេង មានកម្លាំង មានពេលវេលា គួរតែឆ្លៀតចេញទៅដើរលេងក្រៅប្រទេសឱ្យបានច្រើនយ៉ាងហោចណាស់ក៏បានម្តងក្នុងមួយជីវិតដែរ បើមិនចង់ស្តាយក្រោយនៅពេលចាស់ឡើងទេនោះ។

Travel Agency

មកតាមដានអត្ថប្រយោជន៍នៃការដើរកម្សាន្តក្រៅប្រទេសទាំងអស់គ្នា៖

១. ស្គាល់ពិភពខាងក្រៅ

ការចេញទៅដើរលេងក្រៅប្រទេសអាចឱ្យអ្នកជួបជាមួយនឹងបរិយាកាសថ្មីៗ កន្លែងដែលអ្នកមិនធ្លាប់បានទៅ វប្បធម៌ដែលអ្នកខុសប្លែកពីគ្នា រួមជាមួយនឹងអាហារដែលអ្នកមិនធ្លាប់បានភ្លក់ និងភាសាដែលអ្នកមិនធ្លាប់និយាយជាដើម។ ជាពិសេសអាចជួយឱ្យអ្នកជួបប្រទះនឹងបទពិសោធន៍ថ្មីៗ និងស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនផងដែរ។

២. រៀនឯករាជ្យ និងមានទំនុកចិត្តលើខ្លួនឯង

ការដើរលេងនៅបរទេស បើបានទៅម្នាក់ឯងទៀតគឺរឹតតែល្អ ដោយអាចឱ្យអ្នកចេះពឹងផ្អែកលើខ្លួនឯង ចេះមានទំនាក់ទំនង និងមានសេចក្តីក្លាហានដើរលេងនៅក្នុងប្រទេសថ្មីៗដែលមិនធ្លាប់បានទៅ។  អ្នកអាចរៀនចេះរៀនពីអ្វីៗនៅជុំវិញខ្លួនជាច្រើន ដូចជាសាកសួរផ្លូវ របៀបធ្វើដំណើរ ចេះសួរនាំរកទីតាំងកន្លែងដែលអ្នកចង់ទៅ រួមទាំងកន្លែងស្នាក់នៅ និងអាហារដែលអ្នកចង់ទទួលទានជាដើម។ ហើយការដែលទៅកន្លែងដែលមិនធ្លាប់ទៅ នឹងធ្វើឱ្យអ្នកមានភាពក្លាហាន ហ៊ានប្រឈម និងដោះស្រាយបញ្ហាចំពោះមុខ ជាពិសេសគឺចេះរៀនសម្រេចចិត្តដោយខ្លួនឯងដើម្បីបង្កើនជំនឿចិត្តនៅពេលក្រោយ។

៣. ស្គាល់តម្លៃនៃលុយ 

នៅពេលដែលអ្នកស្រមៃ ចង់ដើរលេងនៅក្រៅប្រទេស អ្នកនឹងរៀនចេះសន្សំលុយដើម្បីដើរកម្សាន្ត ដោយលែងខ្ជះខ្ជាយទិញសំភារៈនិយមផ្តេសផ្តាសហើយ។ ហើយនៅពេលដែលបានដើរលេងស្រុកគេហើយអ្នកនឹងកាន់តែចេះស្គាល់តម្លៃនៃលុយ ហើយនឹងខិតខំធ្វើការរកស៊ី រកប្រាក់ និងសន្សំលុយដើម្បីមានឱកាសមកដើរកម្សាន្តនៅស្រុកគេជាថ្មីម្តងទៀត។

Silhouette Woman With Luggage Standing In Airport

៤. រៀនភាសាថ្មីៗ

នៅពេលដែលអ្នកចេញទៅដើរលេងក្រៅប្រទេស ជាពិសេសគឺប្រទេសដែលប្រើភាសាអង់គ្លេស អ្នកអាចចាប់ផ្តើមប្រើប្រាស់ភាសា ដែលអ្នកធ្លាប់បានរៀនកន្លងមកបានហើយ (ឬអ្នកក៏អាចប្រើភាសាអង់គ្លេសសម្រាប់ប្រទេសដែលមិនប្រើអង់គ្លេសជាភាសាកំណើតក្តី ព្រោះភាសាអង់គ្លេសជាភាសាផ្លូវការ ប្រជាជនបរទេសភាគច្រើនចេះភាសាអង់គ្លេស) ។ ក្រៅពីអាចហ្វឹកហាត់ភាសាទី២ ដែលអ្នកធ្លាប់បានរៀនកន្លងមកហើយ បើទោះបីជាអ្នកបានទៅលេងប្រទេសផ្សេងៗដែលមិនប្រើភាសាអង់គ្លេសក្តី អ្នក ថែមទាំងអាចចេះភាសាថ្មីមួយចំនួនទៀតនៅក្នុងប្រទេសដែលអ្នកបានទៅលេងផងដែរ ទោះបីជាចេះបានបន្តិចបន្តួចក្តី។

៥. ជួបមនុស្សថ្មីៗ

ការបានចេញទៅដើរលេងក្រៅប្រទេស អ្នកអាចរាប់អានមនុស្សថ្មីៗ និងជួបមនុស្សប្លែកៗដែលអ្នកមិនធ្លាប់ស្គាល់នៅតាមផ្លូវ ហាងកាហ្វេ ឬកន្លែងកម្សាន្តនានា ហើយអាចនាំឱ្យអ្នកមានទំនាក់ទំនងល្អ ចែករំលែកការយល់ដឹង និងវប្បធម៌គ្នាទៅវិញទៅមក ព្រមទាំងអាចរាប់អានគ្នាជាមិត្តភក្តិយូរអង្វែងមួយសម្រាប់ពេលខាងមុខផងដែរ ពោលគឺមានមិត្តនៅក្រៅប្រទេស។

៦. លំហែអារម្មណ៍ និងខួរក្បាល

ការចេញទៅកម្សាន្តនៅក្រៅប្រទេស ប្រៀបបីដូចជាការលំហែខួរក្បាលដ៏ប្រសើរមួយ ដោយសារតែវាជាបរិយាកាសថ្មីៗដែលអ្នកមិនធ្លាប់ជួបប្រទះពោលគឺខុសស្រលះពីការដើរលេងនៅក្នុងប្រទេសកំណើត។ ដូច្នេះហើយក្រៅពីមានអារម្មណ៍រីករាយប្លែកភ្នែកនឹងប្រទេសគេហើយ អ្នកអាចនឹងមានគំនិតថ្មីៗក្នុងការសិក្សា និងការងារផងដែរ។

61265658_2301433976844243_251639462402981888_n

៧. ពិសេសសម្រាប់ប្រារព្វពិធីសំខាន់ៗ

ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសសម្រាប់ធ្វើកម្មវិធីសំខាន់ៗរបស់អ្នក ពិតជាគំនិតថ្មី និងប្លែកបំផុត ជាពិសេសធ្វើឱ្យកម្មវីធីកាន់តែមានន័យជាងមុនផងដែរ។ ដូច្នេះអ្នកអាចសាកល្បងរកឱកាស ឬរៀបគម្រោងសម្រាប់ឆ្លងកម្មវិធីល្អៗសំខាន់សម្រាប់អ្នកបាននៅក្រៅប្រទេស ដូចជា ថ្ងៃខួបកំណើត គម្រប់ខួបអាពាហ៍ពិពាហ៍ ឬគម្រប់ខួបផ្សេងៗ កម្មវិធីឆ្លងឆ្នាំ កម្មវិធីជប់លៀងបញ្ចប់ការសិក្សា និងកម្មវិធីជាច្រើនដទៃទៀត ។

៨. ចំណេះដឹងថ្មីៗ

ដូចដែលអ្នកបានដឹងហើយថា ប្រទេស២តែងតែមានវប្បធម៌ខុសគ្នា ដែលអាចឱ្យអ្នកសិក្សាពីអ្វីដែលល្អៗរបស់ស្រុកគេ មិនថាតែការស្លៀកពាក់ ការហូបចុក ការនិយាយស្តី ការញ៉ាំ និងវិធីនៃការធ្វើការរកស៊ីរបស់ប្រទេសគេ។ ទាំងនេះអាចជាឱកាសដែលក្រេបយកចំណេះដឹងថ្មី ទាំងការសិក្សា ការរស់នៅ ការរកស៊ី និងថាមិនបានអ្នកអាចមានឱកាសការងារថ្មីដែលមើលមិនឃើញនៅខាងមុនក៏ថាបាន។

៩. ជួយឱ្យមានសុខភាពល្អ

នៅវ័យក្មេង បើមានឱកាសគួរតែសាសកល្បងចេញទៅដើរលេងស្រុកក្រៅម្តង ព្រោះការដើរលេង គឺជាការបន្ធូរភាពតានតឹង បំបាត់ស្ត្រេស និងបំភ្លេចទុក្ខកង្វល់ទាំងប៉ុន្មាននៅក្នុងខ្លួន ហើយការចេញទៅក្រៅប្រទេសដែលខុសពីប្រទេសកំណើតរឹតតែឱ្យអ្នកស្រលះមុខស្រលះមាត់ជាងមុនទៅទៀត។ ភាពរីករាយ និងចំណីអារម្មណ៍ដែលអ្នកទទួលបាននេះហើយ ដែលជួយឱ្យអ្នកមានសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។

១០.សប្បាយទាន់ខ្លួននៅក្មេង

គេថាតើមនុស្សយើងមាន ១០ឆ្នាំប៉ុន្មានដងទៀតទៅ នោះបានន័យថាគ្មានអ្នកណាអាចមើលឃើញថ្ងៃស្អែកទេ ហើយក៏គ្មានអ្នកណាអាចដឹងពីពេលអនាគតដែរ។ លុយ ការងារ និងការរកស៊ីសំខាន់ តែភាពរីករាយក្នុងជីវិតក៏រឹតតែសំខាន់។ ដូច្នេះទាន់មានពេល ទាន់មានលុយ គួរតែរកឱកាសផ្តល់ភាពរីករាយឱ្យជីវិតខ្លួនឯងឱ្យបានច្រើន បើចាំពេលចាស់ហើយនោះ ទោះមានលុយក៏គ្មានកម្លាំងដើរលេងដែរ៕

52673081_2239129476408027_1829954718646927360_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក