បុរាណតែងតែទូន្មានប្រដៅថា ឆ្នាំងណាគ្របហ្នឹង បើយើងចង់បានមនុស្សល្អៗចូលមកក្នុងជីវិត យើងត្រូវតែព្យាយាមធ្វើមនុស្សល្អជាមុនសិន។ តែបើ ជាស្រីប្រភេទដែលមិនចូលចិត្តធ្វើការ ខ្ជិលច្រអូស ហើយចូលចិត្តតែសប្បាយនោះ ច្បាស់ណាស់ថាអនាគតប្តីរបស់បុគ្គលនោះក៏មិនមែនជាមនុស្សល្អអីដែរ ព្រោះមនុស្សល្អនៅបានតែជាមួយមនុស្សល្អគ្នាគេប៉ុណ្ណោះ សម្រាប់ស្រីខាតលក្ខណ៍វិញគឺទាក់ទាញបានតែមនុស្សប្រុសចោលម្សៀតប៉ុណ្ណោះ។
១.ចូលចិត្តស្នេហាមួយយប់៖ ស្ត្រីដែលមានរបៀបរស់នៅសេរីនិយម និងចូលចិត្តស្នេហាមួយយប់ ច្បាស់ជាជួបបុរសអាក្រក់ និងព្រាននារី។ តាមពិត បុរសដែលមិនស្មោះត្រង់នឹងមិនដែលស្រលាញ់មនុស្សស្រីខ្លាំងឡើយ។ ពួកគេស្វែងរកប្រភេទស្ត្រីទាំងនេះសម្រាប់ការលេងសើច កំដរអារម្មណ៍តែមួយភ្លេតប៉ុណ្ណោះ។ ដូច្នេះ បើមនុស្សស្រីរស់នៅបែបនេះ ពួកគេនឹងត្រូវបុរសមើលងាយជារៀងរហូត។
២.ដឹងថាបុរសរៀបការហើយនៅតែចូលចិត្ត៖ នេះជាផ្នត់គំនិតរបស់មនុស្សស្រីខូចចិត្ត មនុស្សស្រីប្រភេទនេះមិនចូលចិត្តធ្វើការ ខ្ជិលច្រអូស ហើយចូលចិត្តតែសប្បាយ។ ហេតុដូច្នេះហើយបានជាពួកគេចូលទៅធ្វើជាជនទី៣ បំបែកបំបាក់គ្រួសារអ្នកដទៃដើម្បីលេងសើច។ វិធីនៃការគិតរបស់ស្ត្រីនេះធ្វើឱ្យពួកគេទទួលរងផលវិបាកយ៉ាងខ្លាំង ត្រូវជាប់ឈ្មោះជាស្រីកាកីដណ្តើមប្តីគេ។
៣.មានបុគ្គលិកលក្ខណៈសង្ស័យច្រើន៖ នេះជាផ្លូវជីវិតដែលមនុស្សស្រីល្ងង់តែងតែជ្រើសរើស ការរស់នៅបែបឯកា មិនត្រឹមតែធ្វើឱ្យអ្នកដទៃមិនចង់នៅជិតអ្នកនោះទេ ថែមទាំងធ្វើឱ្យអ្នកបាត់បង់កិត្តិយសទៀតផង។ ជាមួយនឹងបុគ្គលិកលក្ខណៈនេះស្ត្រីមិនគួររំពឹងថានរណាម្នាក់នឹងស្រឡាញ់ ឬ ស្មោះត្រង់ជាមួយពួកគេទេ។ មនុស្សស្រីទាំងនេះចូលចិត្តគិតរឿងអវិជ្ជមានបំផុត ទោះជួបមនុស្សល្អបែបណាក៏នាងនៅតែព្យាយាមចាប់កំហុសថាគេមិនស្មោះត្រង់នឹងនាងដែរ។
៤.ចូលចិត្តនៅក្បែរមនុស្សប្រុសដែលលេងសើច៖ មនុស្សស្រីបែបនេះតែងតែស្វែងរកប្រភេទបុរសដែលសុខចិត្តចាយលុយលើខ្លួនគេ ដោយមិនគិតពីស្នេហាពិតឡើយ។ ប៉ុន្តែការពិតបើមនុស្សស្រីរស់នៅបែបសេរីជ្រុល និងមិនចេះអោយតម្លៃខ្លួនបែបនេះ មិនថាអ្នកស្អាតប៉ុណ្ណាក៏អ្នកមិនអាចរកដៃគូស្មោះត្រង់ម្នាក់បានដែរ ឬ អ្នកនឹងអាចក្លាយជាមនុស្សស្រីដែលគេចិញ្ចឹមអស់មួយជីវិត៕