កុំដេកចាំព្រេងវាសនា វិធីទាំង ៥ នេះ នឹងជួយពន្លឿនភាពជោគជ័យរបស់អ្នក

អ្នកដឹងទេ បើចង់ក្លាយជាអ្នកមាន ត្រូវស្លៀកពាក់តាមកម្រិតនៃទ្រព្យសម្បត្តិដែលអ្នកចង់បាន ហើយក៏ត្រូវរស់នៅតាមស្តង់ដារជីវិតដែលអ្នកកំណត់ផងដែរ។ នៅពេលអ្នកជោគជ័យ និងមានទ្រព្យសម្បត្តិ អ្នកប្រាកដជាមានទំនុកចិត្ត និងមានថាមពលកាន់តែច្រើនក្នុងការងារ។ ខាងក្រោមនេះគឺជាវិធីទាំង៥ ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកមានជារៀងរាល់ថ្ងៃ៖

Cover Copy (2)

១.ភ្ញាក់ពីដំណេកមុនថ្ងៃរះ៖ យើងធ្វើការបានល្អបំផុតនៅពេលដែលកម្រិតថាមពលរបស់យើងខ្ពស់។ ពេលព្រឹកគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើមគំនិតរបស់អ្នក។ គ្រាន់តែភ្ញាក់ពីគេង ១៥ ទៅ ២០ នាទីមុនថ្ងៃរះរាល់ថ្ងៃ អ្នកអាចផ្លាស់ប្តូរអ្វីៗបានច្រើនជាងការរំពឹងទុកទៅទៀត។

Photo_2025 01 20_13 54 05

២.មើលឃើញគោលដៅរបស់អ្នកយ៉ាងច្បាស់៖ គ្មាននរណាម្នាក់ទៅដល់គោលដៅដោយមិនយល់ច្បាស់ពីគោលដៅរបស់ពួកគេនោះទេ។ យើងភាគច្រើនចង់ក្លាយជាអ្នកមាន វាជាគំនិតមិនច្បាស់លាស់ និងទូទៅដែលពិបាកសម្រេចបាន។ ការធ្វើឱ្យបំណងប្រាថ្នារបស់អ្នកជាក់លាក់នឹងជំរុញអ្នក និងជួយអ្នកឱ្យធ្វើផែនការកាន់តែច្បាស់ ដូច្នេះស្រមៃថាសុបិនរបស់អ្នកនៅជិតបង្គើយរួចហើយព្យាយាមសម្រេចវាអោយអស់ពីសមត្ថភាព។

Photo_2025 01 20_13 53 36

៣.សិល្បៈនៃការស្លៀកពាក់ដើម្បីទ្រព្យសម្បត្តិ៖ អ្នកដឹងទេ សម្លៀកបំពាក់ក៏ជាមធ្យោបាយទាក់ទាញទ្រព្យសម្បត្តិផងដែរ។ បើចង់ក្លាយជាអ្នកមាន ត្រូវស្លៀកពាក់តាមកម្រិតនៃទ្រព្យសម្បត្តិដែលអ្នកចង់បាន។ នៅពេលអ្នកជោគជ័យ និងមានទ្រព្យសម្បត្តិ អ្នកប្រាកដជាមានទំនុកចិត្ត និងមានថាមពលកាន់តែច្រើនក្នុងការងារ។ នេះនឹងផ្តល់ឱ្យមនុស្សនូវទស្សនៈផ្សេងគ្នាចំពោះអ្នក។ ម្យ៉ាងវិញទៀត វាក៏នឹងជួយឱ្យអ្នកមានឱកាស និងទំនាក់ទំនងកាន់តែប្រសើរឡើងនាពេលអនាគតផងដែរ។

Photo_2025 01 20_13 53 54

៤.បង្កើតការគិតទាក់ទាញទ្រព្យសម្បត្តិ៖ ប្រសិនបើអ្នកចង់ទាក់ទាញរឿងវិជ្ជមាន អ្នកត្រូវគិតគំនិតវិជ្ជមាន។ រាល់ព្រឹកក្រឡេកមើលកញ្ចក់ហើយប្រាប់ខ្លួនឯងថាអ្នកនឹងមានសុភមង្គល និងអាចជោគជ័យនាពេលអនាគត។ នៅពេលអ្នកនិយាយពាក្យទាំងនេះឡើងវិញ អ្នកនឹងបង្កើតជំនឿ និងទំនុកចិត្តយ៉ាងមុតមាំលើខ្លួនអ្នក។

Photo_2025 01 20_13 53 28

៥.ឈប់ច្រណែន៖ មិនថាយើងចូលចិត្ត ឬ មិនចូលចិត្តនោះទេ យើងទាំងអស់គ្នាមិនគួរយកពេលវេលាទៅច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃនោះទេ ព្រោះយើងទាំងអស់គ្នាមានផ្លូវផ្ទាល់ខ្លួន ដូច្នេះការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃគឺមិនចាំបាច់សោះតែម្តង៕