មនុស្សស្រី៤ប្រភេទដែលមានសម្រស់ស្រស់ស្អាត តែមិនមានសំណាងក្នុងអាពាហ៍ពិពាហ៍

មនុស្សស្រីទាំងអស់សុទ្ធតែមានចំណុចខ្វះខាតរៀងខ្លួន ព្រោះគ្មានអ្នកណាដែលកើតមកល្អឥតខ្ចោះនោះទេ តែខុសត្រង់ថាបើអ្នកមានអាកប្បកិរិយាមិនល្អមួយចំនួននេះ អ្នកគួរតែព្យាយាមកែប្រែវាចេញភ្លាម ជៀសវាងធ្វើអោយជីវិតអ្នកមានតែការបែកបាក់។ ខាងក្រោមនេះជាមនុស្សស្រី៤ប្រភេទ ដែលអ្នកជំនាញខាងស្នេហាបានសន្មត់ថា ទោះមានសម្រស់ស្រស់ស្អាតដូចទេពធីតាក៏ដោយ នាងច្បាស់ជាគ្មានសំណាងល្អនៅក្នុងអាពាហ៍ពិពាហ៍នោះទេ ព្រោះនាងមានអត្តចរិតមិនល្អ៖

Cover Copy (2)

១.ទាមទារភាពល្អឥតខ្ចោះ ល្អិតល្អន់៖ មានមនុស្សស្រីដែលឃើញតែកំហុស និងចំណុចខ្វះខាតរបស់ប្តី តែមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនឯងនោះទេ។ មនុស្សស្រីប្រភេទនេះតែងតែជេរប្រមាថប្តី ដែលធ្វើឱ្យបុរសស្អប់ខ្ពើមខ្លាំង និងពិបាកទទួលយកបំផុត។ ត្រូវចាំថា អាពាហ៍ពិពាហ៍ទាមទារការអត់ឱន មិនមែនតាមចាប់កំហុសរបស់ដៃគូនោះទេ។

IMG_5175

២.ពូកែប្រច័ណ្ឌ៖ មនុស្សស្រីទាំងអស់សុទ្ធតែប្រច័ណ្ឌ តែបើប្រច័ណ្ឌដោយងងឹតងងុល នោះនឹងមានតែបំភ័យប្តីប៉ុណ្ណោះ។ បើចង់ចាប់ប្តីថាគាត់មានស្រី ឬ ក្បត់អ្នក ត្រូវស៊ើបអង្កេតឱ្យបានហ្មត់ចត់ កុំចេះតែស្មាន សង្ស័យទាំងដែលមិនមានភស្តុតាងអ្វីទាំងអស់។ ទោះជាប្តីមិនធ្វើអ្វីខុសក៏ដោយ បើប្រពន្ធចេះតែសង្ស័យ នោះនឹងធ្វើឱ្យប្តីហត់នឿយជាខ្លាំង និងមិនអាចទ្រាំរស់នៅជាមួយគ្នាបានទេ។

IMG_5178

៣.មានភាពទន់ខ្សោយ៖ ស្ត្រីត្រូវបានអនុញ្ញាតឱ្យទន់ខ្សោយ ប៉ុន្តែមិនឱ្យយំគ្រប់ពេលពេកនោះទេ ។ គ្មានបុរសណាម្នាក់ចូលចិត្តនៅក្បែរមនុស្សស្រីដែលតែងតែសោកសៅ និងយំនោះឡើយ។ ព្រោះការរៀបការគឺត្រូវរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល មិនមែនស៊ូទ្រាំនឹងប្រពន្ធដែលចូលចិត្តសម្រក់ទឹកភ្នែកព្រោះរឿងបន្តិចបន្តួចនោះទេ។ ជំនួសឱ្យការបង្ហាញភាពដ្រាម៉ា មនុស្សស្រីគួរចំណាយពេលអានសៀវភៅ បង្កើនទំនុកចិត្ត ជាជាងមួយថ្ងៃៗរំអួយដាក់តែប្តីអោយគេធុញទ្រាន់។

IMG_5176

៤.គ្រប់គ្រងប្តីខ្លាំងពេក៖ ស្ត្រីមួយចំនួនចាត់ទុកប្តីរបស់ពួកគេដូចជាកូនអញ្ចឹង ហើយបន្ទាប់មកចាប់ផ្តើមគ្រប់គ្រងនិងបង្ខំប្តីឱ្យធ្វើអ្វីដែលពួកគេចង់បាន ទាមទារមិនចេះចប់មិនចេះហើយ ដែលរឿងនេះធ្វើឱ្យបុរសខកចិត្តយ៉ាងខ្លាំង។ បុរសទាំងអស់ចង់រៀបការហើយនៅតែអាចរស់នៅ និងធ្វើអ្វីដែលពួកគេចូលចិត្ត។ ដូច្នេះស្ត្រីមិនគួរគ្រប់គ្រងប្តីពេកទេ គួរតែរៀនផ្តល់សេរីភាពអោយគ្នាខ្លះ ទើបមិនសូវមានបញ្ហារកាំរកូស៕

IMG_5177