ភាពស្រស់ស្អាតគឺជាគម្រប តែភាពឆ្លាតវៃធ្វើឱ្យតម្លៃមនុស្សស្រីកើនឡើងកាន់តែខ្ពស់។ ស្ត្រីជាជាងតុបតែងខ្លួនត្រូវចេះបណ្តុះចំណេះដឹងដើម្បីចាត់ទុកថាជាមនុស្សឆ្លាត។ ជាពិសេសបើនាងមាន៣ចំណុចខាងក្រោមនេះទៀត ច្បាស់ជាអាចធ្វើអោយមនុស្សប្រុសរំភើបចិត្ត និងឈ្លក់វង្វេងជាមួយនាងមិនខាន។ តោះបើចង់ដឹងថាចំណុចទាំងនោះគឺជាអ្វី មកដឹងលម្អិតទាំងអស់គ្នា៖
១.ស្ត្រីដែលមានបទពិសោធន៍ច្រើន៖ បុរសខ្លះស្រឡាញ់ដោយភ្នែករបស់ពួកគេ តែងតែចូលចិត្តស្ត្រីដែលមានរូបរាងទាក់ទាញ និងមន្តស្នេហ៍។ ប៉ុន្តែតាមពិតទៅ ភាពស្រស់ស្អាតមិនមែនជាអ្វីដែលបុរសស្រលាញ់ខ្លាំងបំផុតនោះទេ តែអ្វីដែលពួកគេនឹងឲ្យតម្លៃខ្ពស់ចំពោះមនុស្សស្រីនោះគឺបទពិសោធន៍។ ស្ត្រីមានបទពិសោធន៍កាន់តែច្រើន នាងដូចជាស្រាដែលមានវ័យកាន់ចាស់ ដែលវាមានរសជាតិល្វីង ចាស់ល្អ។ ពេលនៅជាមួយនារីទាំងនេះ បុរសដឹងថាខ្លួនមានអារម្មណ៍សន្តិភាព ព្រោះមនុស្សស្រីដែលមានភាពចាស់ទុំខ្លាំង នាងនឹងមិនខឹងដោយគ្មានហេតុផលនោះទេ ហើយមនុស្សស្រីបែបនេះថែមទាំងដឹងថាពួកគេចូលចិត្ត និងត្រូវការអ្វីថែមទៀតផង។ ស្ត្រីដែលមានបទពិសោធន៍ប្រៀបដូចជាស្រាដែលមានវ័យចំណាស់ អ្នកផឹកវាកាន់តែច្រើន នឹងកាន់តែជាប់ចិត្ត។
២.ស្រ្តីមានទំនាក់ទំនងល្អ៖ ភាពស្រស់ស្អាតគឺជាគម្រប ភាពឆ្លាតវៃគឺជាតម្លៃរបស់មនុស្សស្រី។ ស្ត្រីជាជាងតុបតែងខ្លួនត្រូវចេះបណ្តុះចំណេះដឹងដើម្បីចាត់ទុកថាជាមនុស្សឆ្លាត។ បុរសជាច្រើននិយាយថា ពួកគេពិតជាចូលចិត្តភាពទន់ភ្លន់ និងសុភាពរាបសាររបស់ស្ត្រី ជាពិសេសគឺនៅពេលដែលស្រ្តីទាំងនោះមានចំណេះដឹងជ្រៅជ្រះ។ នារីឆ្លាតប្រៀបដូចជាមាសទឹកដប់ ដែលបុរសគ្រប់រូបតែងតែប្រាថ្នាចង់បានយកមកធ្វើជាដៃគូអស់មួយជីវិត។
៣.ស្ត្រីមានមន្តស្នេហ៍លាក់កំបាំង៖ បើគ្មានភាពស្រស់ស្អាត មនុស្សស្រីដែលធ្វើឲ្យបុរសលង់ស្នេហ៍ និងស្រលាញ់ពួកគេអស់មួយជីវិត តែងតែមានមន្តស្នេហ៍លាក់កំបាំង ដែលធ្វើឲ្យអ្នកដទៃមានការរំជួលចិត្ត និងទាក់ទាញ។ គ្មានបុរសណាម្នាក់ចង់បានមនុស្សស្រីដែលស្អាត ប៉ុន្តែមិនទាក់ទាញសោះនោះទេ។ ដូច្នេះអ្នកឃើញហើយ មិនមែនស្ត្រីស្អាតៗទាំងអស់នឹងត្រូវបានបុ្រសតាមស្រឡាញ់នោះទេ។ មន្តស្នេហ៍កំបាំងទាំងនោះរួមមានដូចជា ចេះលេងតន្រ្តី ចេះច្រើងរាំ ចេះលួងចិត្ត ចេះឯកទេសពិសេសអ្វីមួយដែលអោយបុរសបាត់មុខគេមិនបាន៕