សង្កេតមើលបាន! បុរសដែលស្រឡាញ់ប្រពន្ធហើយស្មោះអស់មួយជីវិតនឹងធ្វើបែបនេះជារៀងរាល់យប់

ប្តីជាច្រើនធុញទ្រាន់នឹងប្រពន្ធ សូម្បីតែពេលគេងក៏មានចេតនាបែរខ្នងបង្កើតចម្ងាយពីប្រពន្ធដែរ ដែលវាមានលក្ខណៈផ្ទុយពីប្តីដែលស្រឡាញ់ប្រពន្ធ។ មិនជឿអ្នកអាចសង្កេតមើលបាន ថាប្តីដែលស្រឡាញ់ និងស្មោះស្ម័គ្រចំពោះប្រពន្ធគឺនឹងតែងតែបង្ហាញការយកចិត្តទុកដាក់ និងតែងតែរឿងទំាងនេះជារៀងរាល់យប់ទៅកាន់ប្រពន្ធជាទីស្រឡាញ់របស់គាត់៖

Cover Copy (2)

១.ជួយមើលថែកូនយ៉ាងសកម្ម ដើម្បីឲ្យប្រពន្ធបានគេង៖ ក្នុងអាពាហ៍ពិពាហ៍ រយៈពេលក្រោយសម្រាលគឺជារយៈពេលដ៏លំបាកបំផុត។ បើកូនចេះស្តាប់បង្គាប់ ប្ដីប្រពន្ធនឹងមានជម្លោះតិច បើកូនយំពេលយប់ ហើយត្រូវមើលជាប់ជានិច្ច ប្ដីប្រពន្ធនឹងងាយឈ្លោះប្រកែកគ្នា។ បើបុរសសុខចិត្តនៅមើលថែកូនឲ្យប្រពន្ធបានសម្រាក នោះគេច្បាស់ជាស្រឡាញ់ប្រពន្ធអស់ពីចិត្ត ព្រោះគាត់យល់ថាប្រពន្ធនឿយណាយជាមួយកូន ដូច្នេះគាត់សុខចិត្តលះបង់ដំណេកខ្លួនឯង។

Photo_2025 01 20_13 28 59

២.ឱ្យប្រពន្ធគេងតាមធម្មជាតិ៖ ប្តីជាច្រើនធុញទ្រាន់នឹងប្រពន្ធ ហើយតែងតែមានអារម្មណ៍មិនស្រួល និងរំខានប្រសិនបើប្រពន្ធរបស់ពួកគេប៉ះពួកគេ សូម្បីពេលគេងក៏មានចេតនាបែរខ្នងបង្កើតចម្ងាយពីប្រពន្ធដែរ។ ពេលខ្លះប្រពន្ធដាក់ជើងគាត់ពេលគេងហើយធ្វើឱ្យគាត់រំខានខ្លាំងណាស់។ បុរសដែលស្រលាញ់ប្រពន្ធពិតប្រាកដ មិនដែលត្អូញត្អែរ ថែមទាំងជួយម៉ាស្សា ដើម្បីឲ្យនាងស្រួលខ្លួនទៀតផង។

Photo_2025 01 20_13 28 59 (2)

៣.រាល់ពេលដែលចូលគេង តែឱបប្រពន្ធ៖ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ មនុស្សប្រុសខ្លះកុំថាឡើយឱបប្រពន្ធ សូម្បីតែនិយាយពិរោះដាក់ប្រពន្ធបន្តិចក៏មិនធ្វើផង។ ដូច្នេះបើសិនជាមនុស្សប្រុសណាដែលគាត់ចំណាយពេលហត់នឹងការងារអស់ពេញមួយថ្ងៃហើយ តែនៅតែចង់ោនប្រពន្ធគាត់មុនពេលគេង នោះមានន័យថានាងគឺជាថាមពលពិសេសសម្រាប់គាត់ ទោះហត់ប៉ុណ្ណាអោយតែបាន ឱបប្រពន្ធហើយធានាថាមានកម្លាំងវិញតែម្តង។

Photo_2025 01 20_13 29 05

៤.តែងតែលើកទឹកចិត្តប្រពន្ធ៖ ប្តីល្អមិនដែលជេរស្តីបន្ទោស ឬ រអ៊ូរទាំងចំពោះប្រពន្ធឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែផ្តោតលើចំណុចល្អរបស់ភរិយា ដើម្បីផ្តល់នូវពាក្យលើកទឹកចិត្ត និងការគាំទ្រ។ ពេលខ្លះវាគ្រាន់តែជាពាក្យសាមញ្ញ ប៉ុន្តែការសរសើរសាមញ្ញទាំងនោះវាក៏ធ្វើឲ្យប្រពន្ធសប្បាយចិត្តខ្លាំងបានដែរ៕

Photo_2025 01 20_13 28 58