ភ្នំពេញ ៖ អ្នកចម្រៀង លោក ប៉ៃ ដាវីឌ មួយរយៈនេះហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយការច្រៀងបទ Cover ស្នេហ៍១០០០ឆ្នាំ ទទួលបានការគាំទ្រជាខ្លាំង។
អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍នោះ បទចម្រៀងថ្មី «ហត់ » ដែលច្រៀងដោយលោក ប៉ៃ ដាវីឌ គឺជាស្នាដៃនិពន្ធឡើងដោយ លោក ឃឹម សុច័ន្ទវិរៈ មានប្រវត្តិជាបេក្ខជនជាប់ចំណាត់ថ្នាក់ Top-1 ផ្នែកអត្ថបទកំណាព្យ និង Top 3 ពីផ្នែកផលិតវីដេអូ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៦ ។ ដោយក្នុងនោះ លោក ឃឹម សុច័ន្ទវីរៈ ថែមទាំងមានកិត្តិយសទទួលបានរង្វាន់ និងបណ្ណសរសើរពីថ្នាក់ដឹកនាំធំៗជាច្រើន ជាពិសេសបានទទួលបណ្ណសរសើរផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាទៀតផង។
សូមជម្រាបផងដែរថា មិនត្រឹមតែជាអតីតតយុវជនគំរូកម្ពុជានោះទេ តែបច្ចុប្បន្ននេះ លោក ឃឹម សុច័ន្ទវីរៈ ក៏ជាសហគ្រិនវ័យក្មេង ដែលមានជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា ៖ សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារ Color Cup Cambodia , WIP Zone, Farm Kafe និង រំហើយមេសុងមណ្ឌលគិរី ផងដែរ ៕