ក្នុងជីវិត មនុស្សជាច្រើនតែងតែត្អូញត្អែរអំពីភាពក្រីក្រ និងជីវភាពលំបាករបស់ពួកគេ។ ប៉ុន្តែពួកគេកាន់តែត្អូញត្អែរ ពួកគេកាន់តែក្រ។ ព្រោះនៅពេលនោះ បុគ្គលនោះមិនពេញចិត្តនឹងជីវិតរបស់ខ្លួន មិនព្រមព្យាយាមផ្លាស់ប្តូរ ឬ កែប្រែអ្វីឡើយ ហើយមានទំនោរទៅរកភាពអាត្មានិយម និងគិតតែពីខ្លួនឯង។ ត្រូវចាំថាក្នុងជីវិតនេះមានរឿង៣យ៉ាង ដែលអ្នកមិនគួរធ្វើចំពោះអ្នកដទៃឡើយ បើមិនចង់អោយអំពើបាបទាំងនោះវិលត្រឡប់មករកអ្នកវិញ៖
១.កុំសើចចំអកឱ្យអ្នកដទៃថាក្រ កុំហៅអ្នកដទៃថាល្ងង់៖ មនុស្សគ្រប់រូបកើតមកមានជោគវាសនារៀងៗខ្លួន ទោះបីខំប្រឹងធ្វើការ អ្នកខ្លះនឹងមានលាភ មានជ័យ ឯអ្នកខ្លះទៀតនឹងមានជីវិតសោកសៅ។ មនុស្សខ្លះឆ្លាត ហើយមនុស្សខ្លះទៀតយឺតក្នុងការយល់។ ដូច្នេះកុំសើចចំអកអ្នកដទៃ មនុស្សមានពេលវេលារៀងខ្លួនក្នុងជីវិត គ្មានអ្នកណាអាចកាន់ដៃគ្នាបានតាំងពីព្រឹកដល់យប់ដោយមិនអាចលែងបានឡើយ។ ដូច្នេះមុននឹងសើចដាក់អ្នកដទៃ ចូរគិតថាតើអ្នកនឹងត្រូវគេសើចនៅពេលអនាគតដែរឬទេ?
២.កុំរអ៊ូអំពីភាពក្រីក្រ ឬ ទុក្ខលំបាក៖ ក្នុងជីវិតប្រសិនបើអ្នកណាបណ្តុះខ្លួនឯងឲ្យមាត់និយាយល្អ នោះនឹងមានជោគវាសនាសម្បូរសប្បាយ។ អ្នកកាន់តែត្អូញត្អែរអំពីភាពក្រីក្រ អ្នកនឹងបាត់បង់ពរជ័យកាន់តែច្រើន។ ប្រភេទមនុស្សដែលឧស្សាហ៍ដកដង្ហើមធំ ហើយត្អូញត្អែរក៏នឹងយកថាមពលអាក្រក់មកជាមួយដែរ។ ការដកដង្ហើមធំនឹងបំផ្លាញភាពរឹងមាំ ជាពិសេសការដកដង្ហើមធំនីមួយៗនឹងកាត់បន្ថយភាពជឿជាក់មួយផ្នែក។ តើមនុស្សដែលគ្មានឆន្ទៈ និងជំនឿអាចមានសុភមង្គលដោយរបៀបណា? ដូច្នេះ ទោះបីជីវិតនេះមានរឿងនឿយហត់ប៉ុណ្ណាក៏ដោយ កុំត្អូញត្អែរអោយសោះ។
៣.ទោះលំបាកយ៉ាងណាក៏គ្មានការប្រកែកដែរ៖ គ្រួសារដែលមានភាពសុខដុមរមនានឹងមិនបញ្ចេញសំឡេងដាក់គ្នាទៅវិញទៅមកឡើយ។ ដូច្នេះ ទោះអ្នកក្រប៉ុណ្ណាក៏ដោយកុំឈ្លោះប្រកែកគ្នា។ បើគ្រួសារមានភាពសុខដុមរមនា អ្វីៗនឹងរីកចម្រើន ក្នុងនាមជាសមាជិកគ្រួសារ យើងត្រូវតែរួបរួម និងស្រឡាញ់គ្នាទៅវិញទៅមក នេះទើបជារបៀបរស់នៅដ៏ត្រឹមត្រូវសម្រាប់គ្រួសារ។ កុំខឹងពេលនរណាម្នាក់ដោយងាយពេក ត្រូវចេះរៀនគ្រប់គ្រងអារម្មណ៍របស់អ្នក ហើយអ្នកនឹងរកបានសន្តិភាពជានិច្ច៕