អ្នកត្រូវចាំថាមុននឹងរាប់អាន ឬ ទៅស្និទ្ធស្នាលនឹងនរណាម្នាក់ អ្នកគួរគប្បីស្គាល់អត្តចរិតរបស់បុគ្គលនោះអោយច្បាស់សិន ជៀសវាងរាប់អានខុសមនុស្សនាំតែបញ្ហាចូលក្នុងជីវិតរបស់យើង។ ក្នុងនោះមានមនុស្ស ៣ប្រភេទដែលអ្នកគួរតែមិនចូលទៅស្និទ្ធស្នាលជាមួយ និង ៣ ប្រភេទទៀតដែលអ្នកមិនគួរសុំជំនួយពីគេឡើយ៖
#អ្នកក្រ៣ប្រភេទមិនគួរស្និទ្ធជាមួយ
១.មនុស្សអវិជ្ជមាន៖ មានមនុស្សជាច្រើនដែលមានគំនិតទុទិដ្ឋិនិយមភ្លាមៗនៅពេលដែលពួកគេជួបប្រទះនឹងការលំបាកបន្តិចបន្តួចនេះហាក់ដូចជារីករាលដាលដល់គ្នាទៅវិញទៅមក។ ត្រូវចាំថា ប្រសិនបើអ្នកមានគំនិតទុទិដ្ឋិនិយម គ្មានអ្វីអាចផ្លាស់ប្តូរបានទេ ហើយក៏គ្មានអ្នកណាអាចជួយបានដែរ។ ក្នុងលោកនេះមនុស្សគ្រប់គ្នារវល់តស៊ូនឹងការលំបាករបស់ខ្លួន ហើយមានតែអ្នកទេដែលអាចជួយខ្លួនឯងបាន។ ដូច្នេះពេលមានមនុស្សអវិជ្ជមាននៅជុំវិញអ្នក ចូរនៅឲ្យឆ្ងាយពីគេ។
២.មនុស្សដែលមិនមានឆន្ទៈដើម្បីរីកចម្រើន៖ មនុស្សប្រភេទនេះអាចស្តាប់ទៅស្រដៀងទៅនឹងមនុស្សអវិជ្ជមានខាងលើ ប៉ុន្តែមានភាពខុសគ្នា។ មនុស្សដែលគ្មានឆន្ទៈដើម្បីរីកចម្រើនគឺប្រសើរជាងមនុស្សអវិជ្ជមានបន្តិច។ ប៉ុន្តែនៅតែជាប្រភេទមនុស្សដែលអ្នកមិនគួរដើរលេងជាមួយ។
៣.មនុស្សដែលគិតថាខ្លួនត្រូវជានិច្ច៖ មិនដូចមនុស្សពីរប្រភេទខាងលើទេ មនុស្សប្រភេទនេះមានទំនុកចិត្តខ្លាំង និងសុទិដ្ឋិនិយមខ្លាំងបំផុត ហើយពួកគេមានអារម្មណ៍ថាពួកគេល្អបំផុត។ បើអ្នកសេពគប់នឹងមនុស្សនេះ ខ្ញុំខ្លាចថាអ្វីដែលអ្នកនឹងទទួលមកវិញនឹងមិនល្អទេ រាប់អានជាមួយមនុស្សបែបនេះពិតជាហត់ណាស់ ព្រោះគេនឹងមិនស្តាប់ហេតុផលរបស់អ្នកនោះទេ ហើយក៏នឹងតែងតែមើលងាយសមត្ថភាពអ្នកផងដែរ។
#មនុស្ស៣ប្រភេទដែលមិនគួរសុំជំនួយ
១.អ្នកដែលឃើញប្រយោជន៍ភ្លេចខ្លួន៖ មិនខ្វះទេមិត្តដែលមកនៅក្បែរអ្នកពេលអ្នកជោគជ័យ តែមានមនុស្សតិចណាស់ដែលចង់នៅទីនោះដើម្បីជួយអ្នកនៅពេលអ្នកជួបការលំបាក។ គិតអំពីវា ប្រសិនបើអ្នកទៅសុំជំនួយពីមនុស្សទាំងនោះ អ្នកច្បាស់ជាមិនត្រឹមតែត្រូវបានគេបដិសេធប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវរងការអាម៉ាស់ដោយគ្មានមេត្តាផងដែរ។ ផ្ទុយទៅវិញ ការដែលអ្នកជួបការលំបាកនឹងធ្វើឱ្យពួកគេមានអារម្មណ៍រីករាយ និងពេញចិត្ត។
២.បុគ្គលដែលយករួចខ្លួន៖ នេះជាប្រភេទមនុស្សដែលដឹងថាអ្នកលំបាកខ្លាំង ព្រមទាំងត្រូវការជំនួយ តែគេបែរជាធ្វើមិនដឹងមិនលឺ យកសុខតែម្នាក់ឯង មិនខ្ចីខ្វល់ពីអ្នកដែលធ្លាប់ជាមិត្តនឹងគ្នាឡើយ មនុស្សបែបនេះគឺពិតជាថោលទាបខ្លាំងណាស់។
៣.មនុស្សមានចេតនាផ្សេងទៀត៖ នៅពេលអ្នកជួបការលំបាក អ្នកតែងតែរំពឹងថាអ្នកដទៃនឹងជួយអ្នក ប៉ុន្តែប្រសិនបើអ្នកសុំជំនួយប៉ះមនុស្សអាក្រក់ នោះគឺមិនអាចទាយទុកជាមុនបាន វាអាចមានគ្រោះថ្នាក់ខ្លាំង។ ដូច្នេះពេលសុំជំនួយពីអ្នកណាម្នាក់ ត្រូវប្រុងប្រយ័ត្នអោយមែនទែន៕