អ្នកទាំងអស់គ្នាត្រូវដឹងថា ក្នុងជីវិតរបស់យើងម្នាក់ៗគឺមានដំណាក់កាលផ្សេងៗគ្នាជាច្រើន ហើយវ័យជរាគឺត្រូវបានគេចាត់ទុកថាជាវ័យចុងក្រោយបង្អស់នៅលើពិភពលោកនេះ។ គ្មានអ្នកណាម្នាក់ដែលចង់ហត់នឿយដល់ដង្ហើយចុងក្រោយនោះទេ ដូច្នេះហើយទើបអ្នកគួរតែរៀបចំនូវរឿងទាំង៤នេះសម្រាប់ខ្លួនឯង ដើម្បីទទួលបានសុភមង្គលនៅក្នុងជីវិត និងបន្សល់ការចងចាំមួយដែលល្អ៖
១.ដៃគូជីវិត៖ កាលយើងនៅក្មេង យើងជាប្ដីប្រពន្ធ ហើយពេលយើងចាស់ គាត់នឹងក្លាយជាដៃគូជីវិតរបស់យើង។ ការឈរនៅក្បែរគ្នារហូតដល់ទីបញ្ចប់នៃជីវិត គឺជាសុភមង្គលដ៏មានតម្លៃបំផុត។ មានសុភាសិតមួយឃ្លាថា “កូនមើលថែឪពុកមិនច្រើនដូចជីដូនមើលថែជីតា” បង្ហាញថា ការចែករំលែកអាហារសាមញ្ញៗជាមួយគ្នារវាងប្តី និងប្រពន្ធ គឺគ្រប់គ្រាន់ដើម្បីនាំភាពរីករាយ។ ការមានដៃគូដើម្បីចែករំលែកភាពជូរចត់នៃជីវិតជាមួយ ជួយឱ្យយើងមានអារម្មណ៍ស្ងប់។ នៅពេលដែលកុមារធំឡើង និងក្លាយជាមនុស្សពេញវ័យ ការជ្រៀតជ្រែកក្នុងជីវិតរបស់ពួកគេគ្រាន់តែធ្វើឱ្យអ្វីៗកាន់តែស្មុគស្មាញប៉ុណ្ណោះ។ ដូច្នេះហើយ យើងនៅសល់តែដៃគូរម្នាក់គត់ដែលត្រូវមើលថែ និងកំដរ។ ចូរប្រព្រឹត្តចំពោះដៃគូរបស់អ្នកឱ្យបានល្អ ព្រោះគេជាមនុស្សដែលនៅជាមួយអ្នករហូតដល់ជីវិតចុងក្រោយរបស់អ្នក។
២.ផ្ទះ៖ ផ្ទះរបស់ឪពុកម្តាយតែងតែជាកន្លែងដែលកូនត្រលប់មកវិញ ប៉ុន្តែផ្ទះដែលកូនសាងសង់ប្រហែលជាមិនក្លាយជាផ្ទះសម្រាប់ឪពុកម្តាយរបស់ពួកគេទេ។ ផ្ទះគ្រួសារអាចមានទំហំតូច ប៉ុន្តែគ្រប់ជ្រុងនៃជញ្ជាំងមានអនុស្សាវរីយ៍ រាល់ឥដ្ឋ រាល់ដំបូលត្រូវបានដក់ជាប់ក្នុងចិត្តរបស់យើង។ នៅក្នុងផ្ទះយើងនៅតែរកឃើញសញ្ញានៃការចងចាំរបស់យើងផ្ទាល់។ នៅក្នុងផ្ទះរបស់យើង នៅក្នុងទីធ្លាដែលមានរបងតូចមួយ យើងអាចអង្គុយនៅលើកៅអី គយគន់ព្រះអាទិត្យ ហើយស្តាប់ប្រពន្ធរបស់យើងនិយាយអំពីឪពុកម្តាយរបស់នាង និងរឿងថ្មីៗដែលកំពុងកើតឡើង។ មានអារម្មណ៍ថាមានការអភិវឌ្ឍន៍ឥតឈប់ឈររបស់ទីក្រុង។ ដូច្នេះសូមថែរក្សាផ្ទះរបស់អ្នក មានផ្ទះមួយ មានប្តី/ប្រពន្ធកូននៅក្បែរអ្នក នោះជីវិតអ្នកនឹងពោរពេញទៅដោយភាពកក់ក្ដៅ និងសុភមង្គល។
៣.ទ្រព្យសម្បត្តិឯកជន៖ មនុស្សវ័យកណ្តាល និងមនុស្សចាស់គួរតែប្រមូលប្រាក់សន្សំខ្លះសម្រាប់ខ្លួនឯង។ ការរស់នៅដោយឯករាជ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺមានសារៈសំខាន់ខ្លាំងណាស់។ លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែការខ្វះលុយនឹងធ្វើឲ្យរឿងកាន់តែលំបាក។ ការចំណាយពេលពេញមួយជីវិតរបស់អ្នកធ្វើការដើម្បីកូនរបស់អ្នកមានតម្លៃណាស់ ប៉ុន្តែនៅពេលដែលអ្នកចាស់ទៅ អ្នកក៏គួរតែចំណាយពេលសម្រាប់ក្តីស្រមៃតូចតាចរបស់អ្នកផងដែរ។ កុំឲ្យកូនរបស់អ្នកគ្រប់យ៉ាង ព្រោះពេលអ្នកត្រូវការ កូនប្រហែលជាមិនអាចជួយអ្នកវិញបានទេ។ ពេលខ្លះ កុមារអាចជួបប្រទះការលំបាក និងត្រូវការប្រាក់ជាបន្ទាន់ អ្នកអាចជួយពួកគេក្នុងគ្រាមានអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ត្រូវចាំថា បន្ថែមពីលើការជួយ អ្នកក៏ត្រូវទុកលុយខ្លះសម្រាប់ខ្លួនឯងផងដែរ។
៤.សុខភាព៖ សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតក្នុងជីវិត។ សម្រាប់មនុស្សចាស់ សុខភាពកាន់តែសំខាន់ជាងពេលណាៗទាំងអស់។ នៅពេលដែលមនុស្សកាន់តែចាស់ ពួកគេដឹងថាកេរ្តិ៍ឈ្មោះ និងលុយកាក់លែងមានន័យអ្វីទៀតហើយ បើប្រៀបធៀបទៅនឹងការមានរាងកាយដែលមានសុខភាពល្អ។ ការមិនឈឺគឺជាពរជ័យដ៏អស្ចារ្យបំផុត។ ពេលចូលដល់ដំណាក់កាលនៃជីវិតនេះ អ្នកគួរតែរៀនរស់នៅក្នុងភាពសុខដុមជាមួយធម្មជាតិ ហើយត្រៀមខ្លួនសម្រាប់ផ្នត់គំនិតវិជ្ជមាន ដែលជាសំណាងរបស់អ្នក។ ចូរចាំថា អ្វីដែលមានអារម្មណ៍មិនល្អនៅថ្ងៃនេះប្រហែលជានឹងកន្លងផុតទៅ ហើយអ្វីៗនឹងកាន់តែប្រសើរឡើងនាពេលអនាគត។ ការរក្សាអារម្មណ៍រីករាយនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក។ មានតែសុខភាពល្អទេ ទើបអ្នកមានឱកាសកាន់តែច្រើនក្នុងជីវិតដែលពោរពេញដោយភាពរីករាយ និងសុភមង្គល។ សុខភាពផ្លូវកាយគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗគ្រប់យ៉ាងក្នុងជីវិត។ ដូច្នេះហើយ ក្នុងវ័យនេះ អ្នកត្រូវរៀនពីរបៀបរស់នៅប្រកបដោយសុខភាពល្អ និងរក្សាទម្លាប់ល្អ ដើម្បីរីករាយនឹងភាពចាស់៕