បុរសដែលចង់ជោគជ័យ ត្រូវចេះដើរចេញពីទម្លាប់អាក្រក់៤យ៉ាងនេះ

បុរសជាច្រើនចូលចិត្តផឹកស្រា ជក់បារី និងចូលចិត្តជួបជុំជាមួយមិត្តភ័ក្តិផឹកស៊ី ហើយស្រែកយំ ភ្លេចទំនួលខុសត្រូវក្នុងការថែរក្សាគ្រួសារ។ ដូច្នេះហើយទើបបុរាណបានទូន្មានថា បើសិនអ្នកចង់ក្លាយជាមនុស្សប្រុសដែលជោគជ័យមួយរូបអ្នកត្រូវចេះដើរចេញអោយឆ្ងាយពីឬម្លាប់អាក្រក់ទាំង៤នេះ ព្រោះវាអាចបំផ្លាញជីវិតរបស់អ្នកដោយមិនដឹងខ្លួន៖

Cover Copy Recovered

១.អំពើផិតក្បត់៖ ទោះបីមិនមែនជាការសម្លាប់ ឬ លួចក៏ដោយ ការផិតក្បត់គឺប្រឆាំងនឹងទំនៀមទម្លាប់ល្អ និងសីលធម៌របស់មនុស្ស។ ប្រសិនបើអ្នកមិនស្មោះត្រង់នឹងដៃគូរបស់អ្នក នោះមានន័យថាអ្នកបានក្បត់ទំនាក់ទំនងរបស់អ្នកជាប្ដីប្រពន្ធហើយ និងត្រូវរស់នៅភូតកុហកជានិច្ចដែលវាជាអំពើបាប។ ពេលបុរសប្រព្រឹត្តអំពើផិតក្បត់ ងាយនឹងត្រូវបានគេមើលងាយ ហើយប្រមាថថាជាបុរសដែលមិនចេះអោបក្រសោបគ្រួសារ ដែលធ្វើអោយបាត់បង់តម្លៃ និងការគោរពពីអ្នកដទៃ។

២.ផឹកស្រា៖ បុរសជាច្រើនចូលចិត្តជក់បារី និងចូលចិត្តជួបជុំជាមួយមិត្តភ័ក្តិផឹកស៊ី ដោយភ្លេចទំនួលខុសត្រូវក្នុងការថែរក្សាគ្រួសារ។ នៅពេលមនុស្សនៅក្មេង ពួកគេទទួលយកមិត្តភក្តិជាច្រើនជាពិសេសគឺប្រភេទនេះ។ ពួកគេចូលចិត្តបង្កើតមិត្តភក្ដិដែលចូលចិត្តសប្បាយ ដោយគិតថាអាចជួយអារម្មណ៍របស់ពួកគេអោយប្រសើរជាងមុន។ តែពេលអាយុកាន់តែច្រើន អ្នកនឹងដឹងថាមិត្តទាំងនេះតាមពិតទៅគឺចូលមកគ្រាន់តែបំផ្លាញជីវិតអ្នកប៉ុណ្ណោះ។ ព្រោះមិត្តភក្តិដែលអ្នកត្រូវការបំផុតគឺជាមិត្តដែលជួបគ្នាពេលណាពិភាក្សារឿងជំនួញ ព័ត៌មានសង្គមដែលគួរដឹង និងដោះស្រាយបញ្ហានានាជាមួយគ្នា។

Photo_2024 10 07_15 03 32

៣.ញៀនល្បែង៖ ល្បែងស៊ីសងគឺជាអំពើដែលមនុស្សក្រីក្រតែងតែធ្វើ។ សព្វថ្ងៃនេះមានការលេងល្បែងស៊ីសងជាច្រើនប្រភេទ ប៉ុន្តែមនុស្សភាគច្រើននៅតែលេងឆ្នោត និងចូលកាស៊ីណូ។ ក្នុងនាមជាអ្នកលេងល្បែងគឺតែងតែ "ស្ថិតនៅលើហានិភ័យ"។ ប្រសិនបើពួកគេឈ្នះ ច្បាស់ជាស្វែងរកលុយបន្ថែមទៀត ប៉ុន្តែក្នុងជីវិតនេះគ្មានអ្វីគ្រប់គ្រាន់ ដែលអាចបំពេញសេចក្តីលោភលន់របស់មនុស្សនោះទេ។ ប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ទ្រព្យសម្បត្តិទាំងស្រុងតាមរយៈឆ្នោត និងល្បែងស៊ីសង ធ្វើឱ្យគ្រួសាររបស់ពួកគេធ្លាក់ក្នុងភាពក្រីក្រ និងវិនាសអន្តរាយ កូនៗរបស់ពួកគេត្រូវបោះបង់ការសិក្សា ហើយឪពុកម្តាយគឺតែងតែឈ្លោះគ្នាដែលជាជីវិតមួយពិបាករស់នៅបំផុត។

៤.ឆ្កួតនឹងអំណាច៖ មនុស្សគ្រប់រូបមានក្តីស្រមៃថាខ្លួននឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត លើកលែងតែអ្នកដែលរស់នៅក្នុងភាពប្រណីត។ មនុស្សគ្រប់គ្នាសុបិនចង់មានទ្រព្យសម្បត្តិដ៏ធំ។ លុយអាចនាំមកនូវការផ្លាស់ប្តូរក្នុងជីវិតទាំងក្នុងទិសដៅវិជ្ជមាន និងអវិជ្ជមាន។ គ្រួសារដែលរកប្រាក់ចំណេញកាន់តែច្រើនក្នុងអាជីវកម្ម មហិច្ឆតាកាន់តែធំ "ទូកកាន់តែធំ រលកកាន់តែធំ"។ មានគូស្នេហ៍ដែលមានសុភមង្គលច្រើន ប៉ុន្តែពេលមានលុយ បុរសក៏មានទម្លាប់អាក្រក់ក្បត់ប្រពន្ធកូន។ ដូច្នេះយើងឃើញថាអ្នកមាននិងអ្នកក្រត្រូវតែបណ្តុះគំនិតរបស់ខ្លួនដើម្បីអាចគេចផុតពីសំណាងអាក្រក់ និងចិត្តលោភលន់៕

Photo_2024 10 07_15 03 33