រឿងអកុសលទាំង ៧ យ៉ាង ហាមធ្វើដាច់ខាត បើមិនចង់មានបាបឆ្អាបទោសជាប់ខ្លួន

រឿងទាំងឡាយណាដែលយើងមិនធ្វើ រមែងតបស្នងមករកយើងវិញនៅថ្ងៃណាមួយ មិនថាល្អក៏ដោយ អាក្រក់ក៏ដោយ រាល់ទង្វើមិនដែលភ្លេចម្ចាស់នោះទេ។ ដូច្នេះហើយ ជាមួយនឹងរឿងអកុសលទាំង ៧ យ៉ាងនេះ ហាមធ្វើជាដាច់ខាត ដើម្បីឱ្យមានបាបជាប់នឹងខ្លួន។

Cover Copy

១) មិនគោរពអ្នកមានគុណ៖ តាម​ពុទ្ធសាសនា ការ​មិន​គោរព​មាតាបិតា គឺជា​បាបកម្ម​ដ៏​ធំ​បំផុត។ ឪពុកម្តាយផ្តល់កំណើត និងចិញ្ចឹមយើង ការដឹងគុណចំពោះពួកគាត់គឺធំធេងដូចមេឃ និងសមុទ្រ។ បើ​អ្នក​មិន​សូម្បី​តែ​ជា​កូន​កតញ្ញូ ចេះ​គោរព និង​តបស្នង​ចំពោះ​ឪពុក​ម្តាយ​របស់​អ្នក នោះ​អ្នក​មិន​អាច​ប្រព្រឹត្ត​ចំពោះ​អ្នក​ណា​បាន​ល្អ​ឡើយ។ ការ​មាន​ចិត្ត​សប្បុរស តែ​មិន​តបស្នង ការ​មាន​ចិត្ត​ស្រឡាញ់​តែ​មិន​បង្ហាញ នោះ​ជា​កម្ម​ផល​អាក្រក់​​ធ្ងន់ធ្ងរណាស់។

២) លោភលន់៖ កម្មអាក្រក់នៃចំណង់តណ្ហា កើតចេញពីសេចក្ដីលោភលន់របស់មនុស្ស។ មនុស្សគឺពូកែជាងសត្វ ដែលពួកគេអាចគ្រប់គ្រងសភាវគតិរបស់ពួកគេបាន។ ជាការខុសឆ្គងដែលប៉ះពាល់ដល់សុខភាព បំពានក្រមសីលធម៌ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងសង្គមសម្រាប់តម្រូវការផ្ទាល់ខ្លួន។ សេចក្ដីលោភលន់ ដែលបង្កផលអាក្រក់ទៅកាន់អ្នកដទៃ នោះហើយជាសេចក្ដីបាប។

៣) មាក់ងាយអ្នកដទៃ៖ មនុស្សដែលរស់នៅដោយគ្មានមេត្តា គ្មានការចែករំលែក ហើយគិតតែពីខ្លួនឯង ក៏បង្កើតកម្មផលអាក្រក់ដែរ។ មនុស្ស​ប្រភេទ​នេះ​ច្បាស់​ជា​មិន​អាច​បង្កើត​ទំនាក់​ទំនង​ល្អ​ មិន​អាច​រក​ឃើញ​ភាព​សប្បាយ​រីក​រាយ និង​មិន​ស្គាល់​សេចក្ដី​ស្រឡាញ់​ និង​ក្ដី​មេត្តាឡើយ។

24e4064ef6f1d06ff590f2cab1f23aa8

៤) ចងគំនុំ សងសឹក៖ ព្រះពុទ្ធទ្រង់បង្រៀនថា សត្វទាំងឡាយក្នុងលោកសុទ្ធតែមានជីវិត។ ជីវិតនីមួយៗសុទ្ធតែមានតម្លៃ និងសក្តិសមសម្រាប់ការគោរព។ ការចងគំនុំ សងសឹកសម្លាប់​ជីវិត​​មនុស្សសត្វដទៃ គឺ​ជាបង្កើត​កម្មផល​អាក្រក់ ប្រឆាំង​នឹង​ការ​លូតលាស់​របស់​ធម្មជាតិ និង​គ្មាន​ចេតនា​ល្អ​។

៥) ក្រអឺទក្រទម៖ មនុស្ស​ដែលមានចរិតក្រអឺតក្រទម មិនសុភាពរាបសារ មិន​មាន​ចិត្ត​ទូលាយ មិន​ចេះ​ទទួល​ស្គាល់​អំពើ​ល្អ និង​អាក្រក់ ចំណេញ និង​ខាត​ក្នុង​ជីវិត។ មនុស្ស​ប្រភេទនេះនឹង​កើត​មាន​ចិត្ត​ច្រណែន ​មើលងាយ​ និង​ស្អប់​ដល់​អ្នក​ដទៃ​ ​ដែល​ជា​កម្មផល​អាក្រក់​ដែល​គួរ​ចៀសវាង។

៦) ប្រព្រឹត្តិអំពើលួច ឆក់ ប្លន់៖ កម្ម​អាក្រក់​នេះ​ស៊ី​ផល​របស់​ខ្លួន​ឯង​ច្រើន។ ការដែលអ្នកប្រព្រឹត្តអំពើលួចឆក់ប្លន់របស់ទ្រព្យអ្នកដទៃ ថ្ងៃណាមួយគេនឹង​យក​ពី​ខ្លួន​អ្នកវិញដូចគ្នា។ ការ​​យក​របស់ទ្រព្យរបស់​អ្នក​ដទៃដែលគេមិនបានឱ្យ គឺជាការ​សាប​ព្រោះ​កម្ម​អាក្រក់ បង្ក​ជម្លោះ ស្អប់​ខ្ពើម និង​បំពាន​សីលធម៌ និងខុស​ច្បាប់ផងដែរ។

៧) ពោលពាក្យមុសា កុហក បោកប្រាស់៖ ពាក្យសម្ដីប្រៀបដូចជាអាវុធមុខពីរ។ ការនិយាយអ្វីដែលល្អ និងត្រឹមត្រូវ គឺជារឿងល្អសម្រាប់ខ្លួនអ្នក និងអ្នកដទៃ។ ការ​និយាយ​ពាក្យ​អាក្រក់ មុសា និង​កុហក​បោកប្រាស់នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​អ្នក ​និង​អ្នក​ដទៃ ហើយ​នាំ​ឱ្យ​មាន​ជម្លោះក្ដៅក្រហាយថែមទៀតផង នេះជាអំពើអសីលធម៌ ធ្វើបាបអ្នកដទៃដោយពាក្យសម្ដីរបស់ខ្លួន នេះគេហៅថា បាបព្រោះមាត់៕