ក្នុងនាមជាបុរស នៅពេលដែលពួកគេសម្រេចចិត្តកសាង់គ្រួសារ ពួកគេនឹងតែងតែយល់ពីការទទួលខុសត្រូវ បន្ទុកនៅលើស្មារបស់ពួកគេ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីថែរក្សាអនាគតគ្រួសារ។ ស្ត្រីតែងតែព្រួយបារម្ភរកវិធីរក្សាប្តី។ ពួកគេភាគច្រើនគិតថា មានតែការគ្រប់គ្រងប្តីប៉ុណ្ណោះ ទើបពួកគេអាចរក្សាប្តីបាន។ ប៉ុន្តែនោះនឹងធ្វើឱ្យបុរសធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ដូច្នេះមនុស្សស្រីឆ្លាតត្រូវចាំថា បុរសមានចំណង់ទាំងពីរនេះ ពោលផ្ទុយពីការគិតរបស់មនុស្សស្រីទៅលើពួកគេ៖
១.ចង់ឃើញប្រពន្ធរស់នៅយ៉ាងមានសុភមង្គល៖ ក្នុងនាមជាបុរស នៅពេលដែលពួកគេមានគ្រួសារ ពួកគេគ្រាន់តែចង់ធ្វើជាប្តីដ៏ល្អម្នាក់សម្រាប់ប្រពន្ធ ដែលអាចបំពេញរាល់បំណងប្រាថ្នារបស់ប្រពន្ធ និងអាចឃើញប្រពន្ធរបស់ខ្លួនរស់នៅយ៉ាងមានសុភមង្គល។ ដូច្នេះស្ត្រីកុំនិយាយពាក្យល្វីងជូរចត់ចំពោះប្តីពេកអី ព្រោះមនុស្សប្រុសគ្រប់រូបមិនចង់បានអ្វីក្រៅពីទទួលបានការស្រលាញ់ពីប្រពន្ធខ្លួននោះទេ។ សម្រាប់មនុស្សប្រុស កាន់តែស្រលាញ់ប្រពន្ធ ទោះហត់ប៉ុណ្ណាក៏មិនរអ៊ូដែរ។ អាថ៌កំបាំងក្នុងការរក្សាស្វាមីគឺស្ត្រីត្រូវចេះបញ្ចេញអារម្មណ៍របស់ខ្លួនយ៉ាងប៉ិនប្រសប់ កុំស្ទាក់ស្ទើរក្នុងការសរសើរប្តីរបស់អ្នក។
២.មនុស្សគ្រប់រូបតែងប្រាថ្នាចង់បង្ហាញពីភាពជាបុរស៖ ក្នុងនាមជាបុរស អ្នកត្រូវដឹងពីរបៀបមើលថែ និងការពារស្ត្រីដែលខ្លួនស្រលាញ់។ មិនត្រឹមតែមនុស្សស្រីទេដែលយល់ពីរឿងនេះ ប៉ុន្តែបុរសតែងតែមានបំណងប្រាថ្នាចង់បង្ហាញភាពក្លាហានរបស់ពួកគេ និងការពារអស់ពីចិត្តចំពោះមនុស្សដែលខ្លួនស្រលាញ់។ ពួកគេតែងតែចង់ទទួលបានការកោតសរសើរពីភរិយារបស់ពួកគេ។ នារីមិនចាំបាច់មានទំនួលខុសត្រូវពេកទេ ប៉ុន្តែនាងត្រូវតែពូកែមើលថែផ្ទះ ធ្វើម្ហូបឱ្យបានល្អ និងចេះប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងសង្គម ទើបអាចរស់នៅបានសុខដុមរមនាក្នុងគ្រួសារ។ ទោះអ្នកមិនសូវស្អាតក៏ដោយ តែរឿងទាំងនេះនៅតែធ្វើឲ្យបុរសលង់ស្នេហ៍ចំពោះអ្នកដដែល៕