លុះត្រាតែអ្នកអាចគ្រប់គ្រងរឿងទាំង៣នេះបាន ទើបអ្នកអាចទទួលបាននូវពរជ័យជាច្រើននៅក្នុងជីវិត

មានមនុស្សជាច្រើនដែលតែងតែមិនអាចគ្រប់គ្រងទម្លាប់អាក្រក់របស់ខ្លួនបាន ដូច្នេះហើយទើបពួកគេទទួលរងនូវទុក្ខលំបាកជាច្រើននៅក្នុងជីវិត។ មានតែមនុស្សឆ្លាតដែលអាចគ្រប់គ្រប់រឿងទាំង៣នេះបានទេ ទើបអាចមានសេចក្តីសុខនៅក្នុងជីវិត និងពរជ័យកាន់តែច្រើន។ ខាងក្រោមនេះជារឿង៣យ៉ាង ដែលអ្នកត្រូវឃុំគ្រង សម្រាប់អនាគតរបស់ខ្លួនឯង៖

Cover Copy Recovered

១.អ្នកគួរតែគ្រប់គ្រងមាត់របស់អ្នក៖ ប្រាជ្ញាកើតចេញពីការស្តាប់ ហើយគ្រប់យ៉ាងកើតចេញពីពាក្យសម្ដី។ មនុស្សមិនចេះនិយាយ មិនចេះស្ងៀមនឹងច្រើនតែជួបរឿងអកុសល។ ពាក្យសម្តីជាអាវុធមុខពីរ ពាក្យល្អនាំមកនូវសំណាង ប៉ុន្តែពាក្យអាក្រក់នឹងនាំគ្រោះមហន្តរាយជាច្រើនមកកាន់អ្នក។ ដូច្នេះមិនថាអ្នកស្ថិតក្នុងដំណាក់កាលណាទេ អ្នកគួររៀនពីរបៀបគ្រប់គ្រងមាត់ឱ្យបានល្អ។ នោះមានន័យថាអ្នកត្រូវតែគ្រប់គ្រងរាល់ប្រយោគ និងរាល់ពាក្យដែលអ្នកនិយាយ។ បើអ្នកជាមនុស្សមានប្រាជ្ញា អ្នកអាចប្រឹងប្រែងតិចតួច ហើយទទួលបានផលរាប់រយ។ ប្រភេទមនុស្សដែលនិយាយឈ្លើយនឹងនាំឲ្យមានគ្រោះមហន្តរាយ និងបំផ្លាញអនាគតខ្លួនឯង។

Photo_2024 10 04_10 58 39 (2)

២.អ្នកត្រូវតែគ្រប់គ្រងរាងកាយរបស់អ្នក៖ មានមនុស្សជាច្រើនដែលតែងជប់លៀង ញ៉ាំស្រា និងចូលរួមសង្គមជាមួយមនុស្សជាច្រើនពេលធ្វើការ ដូច្នេះពិបាកនឹងបដិសេធគ្រឿងស្រវឹង ប៉ុន្តែដោយសារបែបនេះហើយ ទើបសុខភាពរបស់ពួកគេកាន់តែយ៉ាប់ទៅៗពេលទៅជួបពេទ្យ ទើបដឹងថាខ្លួនឯងមានជំងឺជាច្រើន។ មនុស្សជាច្រើនទទួលយកការបោះបង់ការងារដើម្បីការពារសុខភាពរបស់ពួកគេ។ ប្រសិនបើអ្នកចង់កសាងឧត្តមគតិ អ្នកត្រូវតែកសាងមូលដ្ឋានគ្រឹះនៃសុខភាពជាមុនសិន។

Photo_2024 10 04_10 58 40

៣.គ្រប់គ្រងចិត្តខ្លួនឯង៖ គូប្រជែងដ៏ធំបំផុតក្នុងជីវិតគឺខ្លួនយើងនេះឯង។ រាងកាយរបស់យើងមានកម្រិត ប៉ុន្តែគំនិត និងបំណងប្រាថ្នារបស់យើងគឺគ្មានដែនកំណត់។ នៅពេលដែលមនុស្សរស់នៅដោយជឿជាក់លើគំនិតខ្លួនឯង និងចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ វាពិតជានឹងជួយអ្នកឱ្យកាន់តែទទួលបានការស្រលាញ់។ ប៉ុន្តែកុំឲ្យចិត្តអ្នកសម្រេចលើរឿងគ្រប់យ៉ាង ព្រោះចិត្តមនុស្សតែងតែទាមទារគ្មានដែនកំណត់។ បើយើងមិនយល់ខ្លួនឯងច្បាស់ទេ ការយល់ខុសទាំងនោះនឹងធ្វើឱ្យអ្នកបាត់បង់អ្វីៗជាច្រើន។ បើអ្នកមិនបិទមាត់ទេ វាងាយនឹងនាំគ្រោះមហន្តរាយមកលើខ្លួនអ្នក ប្រសិនបើអ្នកមិនថែរក្សាសុខភាពទេ អ្នកនឹងបាត់បង់ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងបេះដូងរបស់អ្នកបានទេ អារម្មណ៍របស់អ្នកនឹងតែងតែនាំឱ្យអ្នកវង្វេង៕

Photo_2024 10 04_10 58 39