អាយុកាន់តែច្រើន មានរឿងជាច្រើនដែលយើងត្រូវតែបង្កើន និងបន្ថយ ដើម្បីកុំឱ្យជីវិតមានបញ្ហា ដោយសារតែពាក្យសម្ដី និងទង្វើរបស់យើង។ យ៉ាងណាមិញ ជាមួយនឹងរឿង ២ យ៉ាងនេះ បើយើងអាចកាត់បន្ថយបាន សំណាងកើនឡើងកាន់តែខ្លាំង។
១) កាត់បន្ថយការចេះដឹងរឿងជីវិត ឬការរកស៊ីរបស់អ្នកដទៃ៖ ការជ្រៀតជ្រែកក្នុងជីវិត ឬអាជីវកម្មរបស់អ្នកដទៃមិនត្រូវបានគេសាទរឡើយ។ មនុស្សដែលចូលចិត្តផ្តល់ដំបូន្មាន និងជ្រៀតជ្រែកក្នុងរឿងជីវិត និងអាជីវកម្មរបស់អ្នកដទៃ មិនថាគោលបំណងអ្វីនោះទេ ងាយនឹងមានការយល់ច្រឡំពីអ្នកដទៃណាស់។ ការមិនជ្រៀតជ្រែកក្នុងជំនួញអ្នកដទៃខ្លាំងពេក ការនៅឆ្ងាយពីការវិនិច្ឆ័យខុសត្រូវជាសញ្ញានៃប្រាជ្ញា។ មនុស្សគ្រប់រូបមានរបៀបរស់នៅ និងដោះស្រាយបញ្ហារៀងៗខ្លួន។
យើងមិនចាំបាច់ទៅខ្វល់ ចេះដឹងអាជីវកម្មរបស់អ្នកដទៃឡើយ។ អ្នកគិតថាអ្នកកំពុងជួយពួកគេ ប៉ុន្តែការពិតគ្មាននរណាម្នាក់យល់ពីអ្នកទេ។ ការមិនសូវខ្វល់ខ្វាយពីអ្នកដទៃ ក៏ជាវិធីមួយក្នុងការបង្ហាញការគោរពពួកគេ ហើយថែមទាំងព្យាបាលខ្លួនឯងបានល្អ និងបង្ហាញប្រាជ្ញាផងដែរ។ បោះបង់ការខ្វល់ខ្វាយពីអ្នកដទៃខ្លាំងពេក ហើយចំណាយពេលវេលា និងកម្លាំងរបស់អ្នកតាមរកសុបិនរបស់អ្នក។
២) កាត់បន្ថយការនិយាយស្ដី៖ ការនិយាយអាចខ្លី និងសង្ខេប ដល់ចំណុចពាក្យពីរបីម៉ាត់ ប៉ុន្តែត្រង់ទៅចំណុចដែលគួរនិយាយ។ ការនិយាយពាក្យឥតប្រយោជន៍នឹងធ្វើឱ្យអ្នកដទៃឈឺចាប់ ហើយអ្នកនឹងជួបបញ្ហា។ សំណាងអាក្រក់តែងតែកើតមានចំពោះអ្នកដែលនិយាយច្រើនពេក។ អ្នកមិនដឹងថាពាក្យសម្ដីរបស់អ្នកនឹងនាំមកនូវបញ្ហាដោយអចេតនា ឬសូម្បីតែគ្រោះមហន្តរាយដល់អ្នកដទៃ។ ចាំទុកទៅថា និយាយកាន់តែច្រើន ខុសកាន់តែច្រើន។
៣) ខ្វល់តិច និយាយតិច ពរជ័យកាន់តែច្រើន៖ ក្នុងមួយជីវិតនេះ អ្នកកាន់តែខ្វល់ខ្វាយពីអ្វីមួយ នោះអ្នកនឹងជួបបញ្ហាកាន់តែខ្លាំង។ អ្នកកាន់តែយកចិត្តទុកដាក់ អ្នកនឹងកាន់តែនឿយហត់។ យើងម្នាក់ៗគឺជាបុគ្គលឯករាជ្យដែលមានវិធីផ្ទាល់ខ្លួនក្នុងការដោះស្រាយបញ្ហា។ ដូច្នេះកុំខ្វល់ពីការងាររបស់អ្នកណាខ្លាំងពេក កុំរកបញ្ហាសម្រាប់ខ្លួនឯង។ អ្វីៗមានហេតុ និងផល មនុស្សដែលមិនអាចគ្រប់គ្រងមាត់របស់ពួកគេបាននឹងពិបាកក្នុងការរក្សាសុភមង្គល។ អណ្ដាតប្រៀបដូចជាកាំបិត វាអាចធ្វើបាបអ្នកដទៃ។ ដូច្នេះវិធីល្អបំផុតក្នុងការថែរក្សាខ្លួនឯងគឺគ្រប់គ្រងពាក្យសម្ដីរបស់អ្នក និងកាត់បន្ថយពាក្យគំរោះគំរើយ កុំបណ្ដោយឱ្យសម្ដីជះចេញទៅបង្កបញ្ហាដាក់ខ្លួន និងនាំឱ្យអ្នកដទៃឈឺចាប់៕