អាចគ្រប់គ្រង ៣ យ៉ាងនេះបាន ទើបពាក់កណ្ដាលជីវិតរហូតដល់ចាស់ អ្នកមានសំណាង ទទួលបានពរជ័យកាន់តែច្រើន

បើចង់ឱ្យចាប់ពីពាក់កណ្ដាលជីវិតរហូតដល់ចាស់ទៅ ទទួលបានពរជ័យ និងលាភសំណាងច្រើន ត្រូវចេះគ្រប់គ្រងលើ ៣ យ៉ាងនេះឱ្យបានល្អ ទើបជីវិតអ្នកបានល្អប្រសើរពេលចាស់ទៅ។

Cover Copy

១) គ្រប់គ្រងមាត់ឱ្យបានល្អ៖ បុរាណ​បាន​បង្រៀន​ថា​៖ ប្រាជ្ញា​កើត​ចេញ​ពី​ការ​ស្តាប់ ហើយ​កំហុស និងភាពសោកស្ដាយ​កើត​ចេញ​ពី​ការ​និយាយ។ អ្នក​ណា​មាត់នៅមិន​ចេះ​ស្ងៀម​ស្ងាត់​នឹង​ជួប​តែរឿង​អកុសល។ ពាក្យ​គឺ​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ណាស់ គ្រលាស់តែអណ្ដាតក៏និយាយចេញបានដែរ។ ទោះយ៉ាងណាក៏ដោយ ពាក្យអាក្រក់នឹងនាំមកនូវគ្រោះមហន្តរាយជាច្រើនដល់អ្នក។ ដូច្នេះ​មិន​ថា​អ្នក​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​ទេ ចូរ​រៀន​គ្រប់គ្រង​មាត់​ឱ្យ​បាន​ល្អ។ នោះមានន័យថា អ្នកត្រូវតែគ្រប់គ្រងរាល់ប្រយោគ រាល់ពាក្យដែលអ្នកនិយាយ។ ទាំងនេះគឺជាកម្រាលដែលត្រួសត្រាយផ្លូវនៅក្រោមជើងរបស់អ្នក។ បុគ្គល​មាន​ប្រាជ្ញា​អាច​ធ្វើ​ការងារ​តិចតួច ប៉ុន្តែ​ទទួល​បាន​ប្រយោជន៍​ច្រើន។ បុគ្គល​ដែល​និយាយ​ពាក្យមិនល្អ​នឹង​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយដល់ខ្លួន។

Da614b115d538d43c196a565ad80509c

២) គ្រប់គ្រងរាងកាយឱ្យបានល្អ៖ កាលណាមនុស្សរស់នៅដោយមិនមានការអត់ធ្មត់ ចេះតែខ្ជះខ្ជាយខ្លួនប្រាណ នោះប្រាកដជាមានជំងឺចូលមក ហើយពរជ័យក៏នឹងត្រូវបាត់បង់ដែរ។ មនុស្សជាច្រើនតែងតែជប់លៀង ទទួលទានអាហារ និងទំនាក់ទំនងសង្គមជាមួយមនុស្សជាច្រើនពេលកំពុងធ្វើការ ដូច្នេះវាពិបាកក្នុងការបដិសេធគ្រឿងស្រវឹងណាស់។ ប៉ុន្តែ​ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​សុខភាព​របស់​ពួក​គេ​ធ្លាក់​ចុះ​ជា​លំដាប់ ហើយ​ពេល​ទៅ​ជួប​ពេទ្យ​ក៏​ដឹង​ថា​មាន​ជំងឺ​ច្រើន​មុខ។ មនុស្សជាច្រើនទទួលយកការបោះបង់ការងារដើម្បីការពារសុខភាពរបស់ពួកគេ។ ដើម្បីកសាងឧត្តមគតិ អ្នកត្រូវតែកសាងមូលដ្ឋានគ្រឹះនៃសុខភាពជាមុនសិន។

14c079d79fe41b45aad609fd63741a46

៣) គ្រប់គ្រង​ចិត្ត​ឱ្យបានល្អ៖ សត្រូវដ៏ធំបំផុតរបស់យើងក្នុងជីវិតគឺខ្លួនយើង។ រាងកាយរបស់យើងមានកម្រិត ប៉ុន្តែចិត្តគំនិត និងបំណងប្រាថ្នារបស់យើងគឺគ្មានព្រំដែនទេ។ ពួកវាអាចក្លាយជាអវយវៈគ្មានបាត ដែលអាចលេបអ្វីៗគ្រប់យ៉ាង ឬអាចបំប៉ោង និងបំភ្លៃអ្វីៗទាំងអស់។ នៅពេលដែលមនុស្សរស់នៅដោយមានទំនុកចិត្តលើគំនិតរបស់ពួកគេ និងខ្វល់ខ្វាយពីអ្នកដទៃ វាពិតជានឹងជួយអ្នកឱ្យត្រូវបានគេស្រឡាញ់កាន់តែច្រើនឡើង។ ប៉ុន្តែ​កុំ​ឱ្យ​ចិត្ត​សម្រេច​ចិត្ត​គ្រប់​យ៉ាង ព្រោះ​ចិត្ត​មនុស្ស​តែង​តែមិនអាច​គ្រប់​គ្រងបានដោយងាយឡើយ។ បើយើងមិនយល់ខ្លួនឯងច្បាស់ទេ ការយល់ខុសទាំងនោះនឹងធ្វើឱ្យអ្នកបាត់បង់អ្វីៗជាច្រើន។ ប្រសិនបើអ្នកមិនគ្រប់គ្រងមាត់របស់អ្នកទេ អ្នកនឹងនាំគ្រោះមហន្តរាយមកលើខ្លួនអ្នកយ៉ាងងាយ។ ប្រសិនបើអ្នកមិនថែរក្សាសុខភាពទេ អ្នកនឹងបាត់បង់ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងចិត្តរបស់អ្នកបានទេ អ្នកតែងតែត្រូវបានគ្រប់គ្រងដោយអារម្មណ៍ នាំអ្នកឱ្យវង្វេង បាត់បង់ស្មារតី៕