មនុស្សស្រីដែលឆ្លាត នាងនឹងមិនយកក្ដីសុខ សុភមង្គលរបស់នាងមួយជីវិតផ្ញើលើបុរសអ្នកក្រក្នុងរឿង ៣ នេះដាច់ខាត ព្រោះនាងដឹងច្បាស់ថា មនុស្សប្រុស ៣ ប្រភេទនេះក្រណាស់ មិនអាចផ្ដល់ឱ្យនាងនូវអារម្មណ៍សុវត្ថិភាព ភាពកក់ក្ដៅ មិនអាចធានាបាននូវជីវិតដ៏ពេញលេញឱ្យនាងបានទេ។ ស្រីៗបើហ៊ានតែរៀបការជាមួយនឹងបុរសប្រភេទនេះ ច្បាស់ណាស់ថា ជីវិតអ្នកនឹងមានតែសេចក្ដីទុក្ខវេទនាតែប៉ុណ្ណោះ។
១) មនុស្សប្រុសក្រចិត្ត៖ មនុស្សស្រីអ្នកត្រូវចាំទុកទៅថា មនុស្សប្រុសដែលគ្មានភាពចាស់ទុំ ទោះរៀបការហើយក៏ដោយ ក៏គេនៅតែក្មេងខ្ចីបែបហ្នឹង ភាគតិចណាស់ ដែលគេអាចកែប្រែចរិត ដើម្បីសាងគ្រួសារនឹងអ្នក។ ដូច្នេះហើយ កុំប្រថុយយកខ្សែជីវិតខ្លួនឯង ទៅផ្ញើនឹងមនុស្សប្រុសដែលគ្មានចិត្ត វាគ្រោះថ្នាក់ណាស់។ ពេលនោះគេត្រូវតែបង្ហាញភាពចាស់ទុំ និងជាស្មាដ៏រឹងមាំសម្រាប់ភរិយា និងកូនៗដែលត្រូវពឹងផ្អែកលើគេ។ បើមនុស្សប្រុសចេះតែត្អូញត្អែរ បើកមាត់ទួញសោកពីបញ្ហា ការលំបាក ការងារតានតឹង… ដោយមិនគិតពីវិធីកែលម្អខ្លួនឯង នោះបង្ហាញថាគាត់មិនមានផែនការច្បាស់លាស់សម្រាប់ជីវិតនោះឡើយ។ មនុស្សបែបនេះនឹងមិនដឹងថាត្រូវគិតយ៉ាងណាចំពោះគ្រួសារ ប្រពន្ធកូននោះទេ។ មនុស្សស្រីជាច្រើនគិតថា ដរាបណាអ្នកមានស្នេហា អ្នកអាចនៅពីក្រោយខ្នងដើម្បីជួយឱ្យដៃគូដឹងក្ដីឡើង។ ប៉ុន្តែនិយាយដោយស្មោះត្រង់ បុរសម្នាក់ដែលត្រូវការមនុស្សស្រីក្បែរខ្លួនដើម្បីដឹងឡើង មិនអាច«ដុះដាល» បានឡើយ។ ការរៀបការជាមួយមនុស្សបែបនេះនឹងធ្វើឱ្យអ្នករងទុក្ខព្រោះអ្នកនឹងមិនត្រឹមតែត្រូវមើលថែគ្រួសារទាំងមូលមើលថែកូនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវ «មើលថែប្ដី» ផងដែរ។
២) មនុស្សប្រុសក្រគំនិត ក្រឆន្ទៈ៖ វាមិនសំខាន់ទេប្រសិនបើបុរសមានប្រវត្តិគ្រួសារអ្នកក្រ ឬអ្នកមាន ប៉ុន្តែប្រសិនបើបុរសខ្វះឆន្ទៈ ជីវិតអាពាហ៍ពិពាហ៍នឹងជួបទុក្ខវេទនាខ្លាំងណាស់។ ពេលរៀបការ កុំខ្លាចជួបអ្នកដែលមានទេពកោសល្យ ឬការអប់រំតិចតួច តែគួរខ្លាចជួបអ្នកដែលមានឆន្ទៈមិនល្អ។ បើបុរសចេះខំប្រឹង ស្ត្រីនឹងជួបការលំបាកបន្តិចដំបូង ប៉ុន្តែមានសង្ឃឹមទៅថ្ងៃអនាគត។ ប៉ុន្តែប្រសិនបើបុរសនោះគ្មានស្មារតី គ្មានការប្រឹងប្រែងទេនោះ ច្បាស់ណាស់ថា អនាគតប្រាកដជា «ក្រ» ស្ត្រីនឹងរងទុក្ខអស់មួយជីវិត។ ដូច្នេះហើយ នៅពេលដែលបុរសម្នាក់បង្ហាញសញ្ញា «ក្រឆន្ទៈ» ក្នុងទិដ្ឋភាពទាំងនេះ ស្ត្រីឆ្លាតត្រូវនៅឱ្យឆ្ងាយ កុំគិតចង់រៀបការជាមួយឱ្យសោះ បើមិនដូច្នេះទេ អនាគតរបស់អ្នកនឹងក្រៀមក្រំ និងជាប់គាំងជាខ្លាំង។
៣) មនុស្សប្រុសក្រទស្សនៈវិសយ៖ ដើម្បីទទួលបានចំណងអាពាហ៍ពិពាហ៍ល្អ ទស្សនៈត្រូវតែចុះសម្រុងគ្នា។ បើចេះតែនិយាយពាក្យផ្អែមល្ហែមនឹងល្អក្នុងរឿងស្នេហា ប៉ុន្តែសម្រាប់ជីវិតអាពាហ៍ពិពាហ៍មមាញឹកពិតជាគ្មានឥទ្ធិពលអ្វីឡើយ។ មានបុរសដែលយកចិត្តទុកដាក់ខ្លាំង មានចរិតស្លូតបូត និងមានចរិតល្អចំពោះមនុស្សស្រី។ ពួកគេគិតពីប្រពន្ធរបស់គេនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ។ ប៉ុន្តែចំពោះស្ត្រី ការចិញ្ចឹមបីបាច់ថែរក្សា និងតម្លៃគ្រួសារគឺសំខាន់ជាងភាពទន់ភ្លន់ និងការយកចិត្តទុកដាក់។ ព្រោះថាបច្ចុប្បន្ននេះ ស្ត្រីជាច្រើនត្រូវប្រឈមមុខនឹងស្ថានភាពដែលគ្រួសារប្តីចង់ឱ្យឆាប់សម្រាលបានកូនប្រុសមួយបន្ទាប់ពីរៀបការ ដើម្បីបន្តត្រកូលគ្រួសារ ហើយពួកគេមិនចូលចិត្តកូនប្រសាស្រីស្លៀកពាក់តុបតែងខ្លួន ឬសម្លៀកបំពាក់ទំនើបៗទេ។
ពួកគេថែមទាំងគិតថា ស្ត្រីមានទំនួលខុសត្រូវក្នុងការថែរក្សាគ្រួសារ ធ្វើការងារផ្ទះទាំងអស់មុនពេលពួកគេសម្រាក។ សម្រាប់បុរសដែលមានទស្សនៈចាស់កម្រិលដែលគ្រាន់តែស្តាប់ឪពុកម្តាយហើយទុកកិច្ចការផ្ទះឱ្យប្រពន្ធទាំងអស់ នោះអាពាហ៍ពិពាហ៍នឹងពិបាករស់នៅជាមួយគ្នាណាស់។ ចំណងស្នេហ៍ដ៏ស្រស់ស្អាតគ្រាន់តែត្រូវការភាពស្មោះត្រង់ពីភាគីទាំងសងខាង ប៉ុន្តែអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះទាមទារឱ្យមានទស្សនៈចុះសម្រុងគ្នា។ ដូច្នេះហើយ ស្ត្រីឆ្លាតមិនគួររៀបការជាមួយបុរសដែលទស្សនៈមិនស៊ីសង្វាក់គ្នានឹងខ្លួនឡើយ ។ ការរៀបការជាមួយបុរសរឹងរូសនឹងធ្វើឱ្យអ្នកឈឺចាប់ទៅថ្ងៃអនាគត៕