មនុស្សស្រីបើអាច​ មិនបាច់ធ្វើដឹងច្រើនពេកទេ ដឹងច្រើនទុក្ខច្រើន វេទនាតែខ្លួនឯងប៉ុណ្ណោះ

មនុស្សស្រី អាចនិយាយបានថា អ្នកគឺជាភាគីដែលមានភាគរយខ្ពស់បំផុតដែលនឹងត្រូវរងគ្រោះ រងការឈឺចាប់ ដូច្នេះហើយ មានរឿងជាច្រើនដែលអ្នកគួរតែដឹងឱ្យច្បាស់ រឿងខ្លះ ធ្វើល្ងង់ៗគឺជារឿងល្អ មិនបាច់គិត មិនបាច់ខ្វល់ ទើបជាសុភមង្គលពិត។

Cover Copy

១) ខ្វាយខ្វល់កាន់តែតិច ទទួលបានក្ដីស្រឡាញ់កាន់តែច្រើន៖ មនុស្សស្រីអ្នកត្រូវដឹងថា អ្នកកាន់តែយល់ចិត្តគេ គេស្រឡាញ់អ្នកកាន់តែតិច ព្រោះគេដឹងថាទោះបីជាគេព្រងើយកន្តើយនឹងនាងក៏ដោយ ក៏នាងមិនខឹង និងមិនបង្កបញ្ហាដោយគ្មានហេតុផលដែរ។ មនុស្សស្រីកាន់តែមានភាពធន់ មនុស្សឱ្យតម្លៃអ្នកកាន់តែតិច ព្រោះពួកគេដឹងថា ទោះបីជាវាលំបាកយ៉ាងណា ក៏នាងអាចយកឈ្នះវាបានដែរ។ ការយល់ចិត្តមនុស្សស្រីកាន់តែច្រើន នាងកាន់តែមានភាពអត់ធ្មត់ចំពោះមនុស្សជុំវិញខ្លួន និងអ្វីៗជាច្រើន ហើយដោយសារតែនោះ មនុស្សកាន់តែច្រើនកាន់តែស៊ាំនឹងការខ្វាយខ្វល់របស់នាង។ ហេតុនេះ កុំ​មាន​ចិត្ត​ល្អ​ពេក វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ចេះ​ស្រលាញ់ និង​ឱ្យ​តម្លៃ​អ្នក​។

២) កុំ​មាន​ចិត្ត​ទូលាយ​ពេក កុំខ្វល់​គិត​ពី​អ្នក​ដទៃពេក៖ ក្នុង​ជីវិត​អ្នក​គួរ​មាន​ចិត្ត​សប្បុរស តែ​កុំចិត្តល្អ ទូលាយខ្លាំង​ពេក។ អ្នក​គួរ​មាន​ចរិត​ឆេវឆាវ ប៉ុន្តែ​កុំ​ឆេវឆាវ​ពេក។ កុំគិតពីអ្នកដទៃគ្រប់យ៉ាងពេក ព្រោះ​គេ​មិន​ដែល​គិត​ពី​អារម្មណ៍​របស់​អ្នក​ឡើយ។ ការលំបាករបស់អ្នក ទុក្ខសោករបស់អ្នក មានមនុស្សតិចណាស់ដែលសុខចិត្តយល់ សូម្បីតែពាក្យលួងលោមក៏ដោយ។ បើអ្នកតែងតែគិតពីអ្នកដទៃក្នុងរឿងគ្រប់យ៉ាងបន្តិចម្តងៗ គេនឹងទទួលយកវាទៅដោយឥតប្រយោជន៍ ទោះបីជាថ្ងៃណាមួយអ្នកមិនអាចទ្រាំបានទៀតក៏ដោយ អ្នកយំ អ្នកហត់នឿយ ក៏គេមិនខ្វល់ ឬអាណិតអ្នកដែរ។ ដូច្នេះ​ស្ត្រី​មាន​ប្រាជ្ញា​គួរ​យល់​ពី​ចំណុច​នេះ ដើម្បី​ចៀសវាង​ការ​ឈឺចាប់​ដែល​មិន​ចាំ​បាច់​។

2d26c1b5efac7adf6eefb9d6f45727c1

៣) មនុស្សស្រីលះបង់ច្រើន ច្រើនតែគ្មានផលល្អ៖ ក្នុង​នាម​ជា​មនុស្ស​ស្រី កុំ​លះបង់​ច្រើន​ពេក ព្រោះ​ក្នុង​ជីវិត​គ្មាន​អ្វី​ត្រជាក់​ជាង​ភាព​ត្រជាក់​នៃ​ចិត្ត​មនុស្ស​ឡើយ។ អ្នក​ជួយ​គេ​ដប់​ដង ប៉ុន្តែ​ថ្ងៃ​មួយ​ពេល​អ្នក​មិនជួយគេ អ្នកនឹងក្លាយជាមនុស្សអាក្រក់ភ្លាម។ ពាក្យចាស់ពោលថា "ឱ្យអង្ករតែមួយគ្រាប់ក៏ក្លាយជាអ្នកមានគុណ" ពាក្យចាស់មិនដែលខុស។ ដូច្នេះ កុំ​ផ្តល់​អ្វី​គ្រប់​យ៉ាង​ឱ្យ​អ្នក​ដទៃ​អស់ពីខ្លួន រក្សា​មោទនភាព និង​ស្រឡាញ់​ខ្លួន​ឯង​បន្តិច។ ស្ត្រី​មាន​ប្រាជ្ញា​មិន​គួរ​សេពគប់​នឹងមនុស្សដែលចង់បានតែពីអ្នកនោះឡើយ។ ប្រសិនបើអ្នកបានឆ្លងកាត់ផ្លូវរួចហើយ អ្នកគួរតែប្រយ័ត្នឱ្យបានច្រើន។

៤) រក្សាសម្ដីជាមួយមនុស្សស្មោះបានហើយ៖ ក្នុង​នាម​ជា​ស្ត្រី អ្នក​គួរ​ចេះ​បែងចែក​ខុស​ត្រូវឱ្យច្បាស់​ក្នុង​ជីវិត។ កុំធ្វើបាបមនុស្សដែលល្អនឹងអ្នក កុំល្អនឹងមនុស្សដែលធ្វើបាបអ្នក។ ចូររក្សាការសន្យា ពាក្យសម្ដី រក្សាការបារម្ភរបស់អ្នកចំពោះអ្នកដែលមានចិត្តស្មោះ និងមានតម្លៃពិតប្រាកដ។ រក្សា​ចិត្ត​ស្មោះ​ចំពោះ​អ្នក​ដែល​ដឹង​គុណ រក្សា​ចិត្ត​ស្មោះ​ចំពោះ​អ្នក​ដែល​ឱ្យ​តម្លៃអ្នក។ ច្បាប់នៃសង្គមនេះ គឺអ្នកកាន់តែយល់ពីគេ គេកាន់តែមិនសូវខ្វល់ពីអ្នក អ្នកកាន់តែខ្វលពីគេ នោះគេស្រឡាញ់អ្នកកាន់តែតិច។ ក្នុង​នាម​ជា​មនុស្ស​ស្រី ការ​យល់​ចិត្ត​អ្នកដទៃពេក​នឹង​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ថែម​ទៀត។ ដូច្នេះ​ស្ត្រី​ក្នុង​ជីវិត​មិន​គួរ​រស់នៅ​ដោយ​យល់​ចិត្ត​អ្នកដទៃពេកទេ កុំ​យក​ការ​ខាតបង់​ទាំងអស់​មក​ដាក់លើ​ខ្លួន​ឯងឱ្យសោះ៕