មនុស្សល្ងង់ចូលចិត្តបន្ទោសវាសនា និងកាលៈទេសៈ។ ពួកគេបន្ទោសមនុស្សគ្រប់គ្នា លើកលែងតែខ្លួនឯង។ របៀបគិតនេះបានជ្រាបចូលក្នុងឈាមរបស់ពួកគេ ធ្វើឲ្យពួកគេតែងតែខឹងសម្បារ និងមិនពេញចិត្តចំពោះជីវិតរបស់ខ្លួន។ យូរៗទៅគេនឹងកែលែងកើត ភ្លេចថាទង្វើរបស់ខ្លួនល្ងង់ដល់កម្រិតណា ដែលជាហេតុធ្វើអោយពួកគេបាត់បង់អស់មនុស្សជុំវិញខ្លួន សូម្បីតែខ្លួនឯង៖
១.គិតថាខ្លួននិយាយអ្វីក៏ត្រូវ៖ មនុស្សល្ងីល្ងើគឺជាអ្នកអភិរក្សនិយម ពួកគេមិនស្តាប់ ហើយពួកគេតែងតែគិតថាពួកគេតែងតែត្រឹមត្រូវ។ នៅពេលដែលការអភិរក្សនិយមចាក់ឫស វាពិតជាលំបាកណាស់ក្នុងការលុបបំបាត់ ចក្ខុវិស័យត្រូវបានរិល ហើយវាពិបាកក្នុងការរក្សាជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសម័យកាល។ មនុស្សល្ងង់ ចូលចិត្តវាយតម្លៃខ្លួនឯងខ្លាំងពេក ហើយមើលងាយភាពឆ្លាតវៃរបស់អ្នកដទៃ តែនៅទីបញ្ចប់ពួកគេទេដែលជាអ្នកល្ងង់បំផុត។ គ្រប់ករណីទាំងអស់ មនុស្សឆ្លាតតែងតែចេះយល់ចិត្តអ្នកដទៃ និងស្តាប់ការបញ្ចេញមតិពីមនុស្សគ្រប់គ្នា។ ពួកគេមានការអត់ធ្មត់ខ្លាំងណាស់មានឆន្ទៈក្នុងការស្តាប់និងផ្លាស់ប្តូរយោបល់របស់ពួកគេប្រសិនបើចាំបាច់។ ដែលផ្ទុយពីមនុស្សល្ងង់ មិនខ្ចីស្តាប់គំនិតអ្នកណាទាំងអស់ ហើយចូលចិត្តនិយាយអំនួត គិតថាខ្លួននិយាយអ្វី ធ្វើអ្វីក៏ត្រូវ។
២.តែងតែបន្ទោសអ្នកដទៃចំពោះកំហុសរបស់ខ្លួន៖ មនុស្សដែល "គិតថាខ្លួនឯងឆ្លាត" គួរតែចងចាំថា មនុស្សឆ្លាតពិតប្រាកដ នឹងមិនបន្ទោសអ្នកដទៃទេ ប៉ុន្តែតែងតែហ៊ានសារភាពថាខុស។ ការទទួលស្គាល់កំហុសរបស់អ្នកនឹងមិនធ្វើអោយអ្នកដទៃសើចចំអកឡើយ ប៉ុន្តែនឹងទទួលបានការគោរពពីអ្នកជុំវិញខ្លួនទៅវិញ។ ខុសពីមនុស្សល្ងង់ដែលចូលចិត្តសាងកំហុស តែពេលមានបញ្ហាបែរជាទៅបន្ទោសអ្នកផ្សេង ដែលនេះបង្ហាញពីការមិនទទួលខុសត្រូវចំពោះកំហុសខ្លួន និងជាការគិតអាត្មានិយមបំផុត។
៣.គិតថាខ្លួនឯងល្អជាងអ្នកដទៃ ឯអ្នកដទៃតែងតែអន់ជាងខ្លួន៖ មនុស្សឆ្លាតតែងតែឱនក្បាលដូចពាក្យចាស់ថា អោនក្បាលងើបដាក់គ្រាប់ ព្រោះលើលោកនេះការចេះបន្ទាបខ្លួនគឺជាសុជីវធម៌មួយដែលមនុស្សត្រូវតែមាន។ កុំធ្វើជាមនុស្សដែលមានមោទនភាពលើខ្លួនឯងពេករហូតគិតថាអ្នកដទៃល្ងង់ជាងខ្លួន ឬ មិនស្មើនឹងខ្លួន ព្រោះការគិតបែបនេះគឺប្រៀបដូចជាកង្កែបក្នុងអណ្តូងដែលអំនួតខុសរឿង។ មានតែមនុស្សល្ងង់ទេដែលចូលចិត្តបង្ហាញថាខ្លួនល្អជាងអ្នកដទៃ ហើយចង់ជិះជាន់អ្នកដទៃនោះ៕