ពាក្យចាស់តែងពោលថា អ្វីដែលអ្នកសាបព្រោះ អ្នកនឹងច្រូតបានផលនោះ អ្នកដែលរស់នៅដោយស្មោះត្រង់ជាមនុស្សដែលមានសន្តិភាពបំផុត រីឯមនុស្សដែលបានជួយគេនឹងទទួលបានចិត្តរំភើប និងបុណ្យកុសលច្រើនអនេក។ ជាពិសេសមនុស្សដែលមានបុគ្គលិកលក្ខណៈទាំង២នេះ នឹងទទួលបានពរជ័យ និងសំណាងច្រើនជាងមនុស្សទូទៅ ព្រោះបុគ្គលនេះគឺមានចិត្តជ្រះថ្លា មិនសោកស្តាយក្នុងការលះបង់ និងមិនសាងអំពើអាក្រក់លើអ្នកដទៃឡើយ៖
១.មនុស្សដែលរស់នៅដោយស្មោះត្រង់៖ មនុស្សដែលរស់នៅដោយស្មោះត្រង់ និងមានចិត្តអធ្យាស្រ័យ មិនពឹងផ្អែកតែលើទង្វើខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ពឹងលើចិត្តខាងក្នុងដែរ។ ដរាបណាអ្នករស់នៅដោយស្មោះត្រង់ និងមានអត្ថន័យបរិសុទ្ធ ព្រះនឹងប្រទានពរដល់អ្នក។ យើងច្រើនតែគិតថាមនុស្សថ្លៃថ្នូរនៅឆ្ងាយ ប៉ុន្តែតាមពិត មនុស្សថ្លៃថ្នូរត្រូវបានលាក់ទុកនៅពីក្រោយចិត្តស្មោះត្រង់។ ប្រភពនៃសុភមង្គល និងសំណាងក្នុងលោកនេះកើតចេញពីភាពស្មោះត្រង់។ ជីវិតរបស់មនុស្សស្មោះត្រង់គឺសាមញ្ញណាស់។ ចូរថែរក្សាគ្រួសាររបស់អ្នក រាប់អានមិត្តភក្តិដោយស្មោះ សុភាព និងរួសរាយរាក់ទាក់ជាមួយមនុស្សចម្លែក ជាពិសេសគឺតែងតែគិតពីអ្នកដទៃ ហើយនៅពេលដែលអ្នកអាចជួយអ្នកដទៃបាន ចូរព្យាយាមជួយឱ្យអស់ពីសមត្ថភាព។ កុំខ្វល់ពីអាជីព ឬ សមត្ថភាពសិក្សារបស់អ្នកដទៃ ពោលគឺត្រូវគោរពអ្នកដទៃជានិច្ច។
២.បេះដូងគឺជាប្រភពនៃសំណាង៖ ទោះជីវិតនេះជោគជ័យយ៉ាងណាក៏ដោយ យើងនៅតែត្រូវមានចិត្តមេត្តា និងអធ្យាស្រ័យ។ ធ្វើអំពើល្អមិនដែលខុសទេ បើយើងមានចិត្តល្អ នោះយើងនឹងបានផលច្រើន បើយើងរស់នៅយ៉ាងអាក្រក់ មិនយូរមិនឆាប់ យើងនឹងត្រូវសងកម្មទាំងនោះវិញ។ ថ្ងៃនេះបើអ្នកបើកចិត្តជួយអ្នកដទៃទៅថ្ងៃមុខ ពេលអ្នកជួបការលំបាក នឹងមានអ្នកណាម្នាក់មកជួយអ្នកវិញមិនខាន។ អ្វីដែលអ្នកសាបព្រោះ អ្នកនឹងច្រូតបាន អ្នកដែលរស់នៅដោយស្មោះត្រង់ជាមនុស្សដែលមានសន្តិភាពបំផុត។ កុំជួយគេដើម្បីរំពឹងទទួលបានប្រយោជន៍ពេល ព្រោះធ្វើបែបនេះនឹងបាត់បង់អត្ថន័យពិតនៃការជួយដែលចេញពីចិត្ត៕