ធម្មតាមនុស្សស្រីគឺមានមនោសញ្ចេតនាច្រើនជាងមនុស្សប្រុស ដូច្នេះហើយសូម្បីតែពាក្យសម្តីរបស់អ្នកក៏អាចធ្វើអោយនាងញញឹមបានពេញមួយថ្ងៃផងដែរ។ ក្នុងនោះក៏មានប្រយោគ៣ឃ្លា ដែលអាចធ្វើអោយមនុស្សស្រីស្តាប់ហើយទន់ចិត្ត កាន់តែលង់ស្នេហ៍ជាមួយបុរសកាន់តែខ្លាំងព្រោះប្រយោគទាំងនេះត្បិតថាជាសម្តីសាមញ្ញធម្មតាតែវាអាចចាក់ចូលជ្រៅនៅក្នុងបេះដូងរបស់នាង៖
១.ពាក្យថា កុំបារម្ភ ខ្ញុំនឹងមិនទៅណាចោលអ្នកទេ៖ ក្នុងនាមជាមនុស្សស្រី មនុស្សគ្រប់រូបតែងមានភាពអសន្តិសុខ សូម្បីតែបុរសនោះពូកែយកចិត្តទុកដាក់ និងស្មោះត្រង់ក៏ដោយ ស្ត្រីព្រួយបារម្ភថាគាត់នឹងចាកចេញពីនាង។ មនុស្សស្រីមិនចូលចិត្តឮពាក្យថា "ខ្ញុំស្រលាញ់អ្នក" ផ្ទុយទៅវិញពួកគេចង់ឮពាក្យរបស់បុរសដែលនិយាយថានឹងមិនចាកចេញពីពួកគេ។ ពាក្យនេះបង្ហាញពីការតាំងចិត្តរបស់បុរសចំពោះស្ត្រី ទោះមានអ្វីកើតឡើងក៏មិនចាកចេញពីមនុស្សស្រីនោះដែរ។
២.ពាក្យថា ខ្ញុំមិនចង់ឃើញអ្នកពិបាក៖ ជាច្រើនដង បុរសមិនចាំបាច់បង្ហាញសេចក្ដីស្រឡាញ់តាមរយៈពាក្យសម្ដីទេ តែជំនួសដោយការយកចិត្តទុកដាក់ និងការប្រព្រឹត្ត។ ជាពិសេស ពេលនាងរវល់ អ្នកនិយាយទៅកាន់នាងថា កុំធ្វើច្រើនពេក ខ្ញុំអាណិតអ្នកណាស់ មិនចង់ឃើញអ្នកពិបាកទេ។ ប្រាកដណាស់ ស្ត្រីនោះនឹងមានចិត្តកក់ក្ដៅខ្លាំង ហើយមិនមានអារម្មណ៍នឿយហត់ឡើយ។
៣.ពាក្យថា ជួបអ្នកគឺខ្ញុំមិនស្តាយក្រោយទេ៖ ពេលមនុស្សប្រុសស្រលាញ់គ្នា មានពាក្យដែលល្អជាងពាក្យ "ខ្ញុំស្រឡាញ់អ្នក"។ ពេលជួបមនុស្សស្រីល្អ បុរសនឹងចង់នៅជាមួយគេភ្លាមមួយជីវិត ពេលបានជួបគេនឹងមិនស្ដាយក្រោយឡើយ។ នៅពេលដែលបុរសខ្សឹបប្រាប់ប្រយោគខាងលើ ស្ត្រីនឹងមានអារម្មណ៍សប្បាយចិត្តជាខ្លាំង និងមានអារម្មណ៍ថាខ្លួនពិតជាមានតម្លៃបំផុត៕