ការគិតវិជ្ជមាន មិនមែននិយាយអំពីការព្រងើយកន្តើយចំពោះភាពអវិជ្ជមាន ឬ បញ្ហានោះទេ ប៉ុន្តែជាការចូលទៅជិតបញ្ហាទាំងនោះតាមរបៀបដែលមានផលិតភាព និងស្ថាបនា។ ខាងក្រោមនេះគឺជាទម្លាប់ល្អទាំង៥ ដែលអ្នកគួរតែចាប់ផ្តើមអនុវត្តពីពេលនេះតទៅឱ្យបានខ្ជាប់ខ្ជួន ដើម្បីអាចក្លាយជាអ្នកមាននៅអំឡុងពេល៥ឆ្នាំខាងមុខដោយរលូន៖
១.សិក្សាជានិច្ច៖ ក្នុងការប្រណាំងដើម្បីឈានទៅមុខ មានទម្លាប់មួយដែលលេចធ្លោជាងអ្នកដទៃទៀតគឺការសិក្សាពេញមួយជីវិត។ យើងកំពុងរស់នៅក្នុងពិភពលោកដែលផ្លាស់ប្តូរច្រើន អ្វីដែលអ្នកបានអនុវត្តកាលពី ៥ ឆ្នាំមុនប្រហែលជាមិនអាចទៅរួចនោះទេនៅថ្ងៃនេះ។ ដូច្នេះការរៀនសូត្រគឺមានសារៈសំខាន់ខ្លាំងណាស់។ មនុស្សដែលជាអ្នកសិក្សាពេញមួយជីវិត ពួកគេទទួលយកវគ្គសិក្សា ចូលរួមសិក្ខាសាលា បន្តធ្វើបច្ចុប្បន្នភាព និងបំពេញជំនាញរបស់ពួកគេ។ ទម្លាប់នេះមិនត្រឹមតែទាក់ទងនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានការរីកចម្រើនផ្ទាល់ខ្លួនដែរ។
២.ផ្តល់អាទិភាពដល់សុខភាព៖ មនុស្សជាច្រើនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើអាជីពរបស់ពួកគេ ដែលធ្វើឱ្យពួកគេធ្វេសប្រហែសចំពោះសុខភាពរបស់ពួកគេ។ ពួកគេទទួលទានអាហារមិនល្អ គេងតិចពេក និងខ្ជិលហាត់ប្រាណ។ អ្នកត្រូវដឹងថា សុខភាពមិនមែនជាអ្វីដែលត្រូវមើលស្រាលនោះទេ ព្រោះបើគ្មានសុខភាពអ្នកគឺគ្មានអ្វីទាំងអស់។ ដូច្នេះសូមថែរក្សាសុខភាពរបស់អ្នកឱ្យបានល្អ យកចិត្តទុកដាក់លើអាហារូបត្ថម្ភដែលមានតុល្យភាព ទើបរាងកាយមាំមួន និងមានសុខភាពល្អ។
៣.បណ្តុះគំនិតវិជ្ជមាន៖ ការគិតវិជ្ជមានអាចនាំទៅរកការបង្កើនអាយុវែង កាត់បន្ថយអត្រានៃជំងឺធ្លាក់ទឹកចិត្ត និងធ្វើឱ្យសុខភាពផ្លូវចិត្ត និងរាងកាយប្រសើរឡើង។ ការគិតវិជ្ជមាន មិនមែននិយាយអំពីការព្រងើយកន្តើយចំពោះភាពអវិជ្ជមាន ឬ បញ្ហានោះទេ ប៉ុន្តែជាការចូលទៅជិតបញ្ហាតាមរបៀបដែលមានផលិតភាព និងស្ថាបនា។
៤.អនុវត្តការដឹងគុណ៖ ការអនុវត្តការដឹងគុណគឺជាទម្លាប់សាមញ្ញមួយដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នក។ វាផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នកពីអ្វីដែលបាត់ទៅអ្វីដែលអ្នកមាន។ ការដឹងគុណអាចជាមធ្យោបាយដ៏ល្អសម្រាប់អ្នកក្នុងការបណ្តុះទម្លាប់ល្អ។ វាអាចសាមញ្ញដូចជាធ្វើកាហ្វេឆ្ងាញ់មួយពែងនៅពេលព្រឹក អោយមិត្តរួមការងារបន្ទាប់ពីគេបានជួយសម្រេចកិច្ចការងាររបស់អ្នក។ ការដឹងគុណនេះនឹងធ្វើឱ្យអ្នកកាន់តែរីករាយ និងក្លាយជាមនុស្សដែលផឹកទឹកនឹកដល់ប្រភពដើម។
៥.បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ៖ អ្វីដែលសំខាន់ក្នុងជីវិតនេះមិនមែនជាចំនួនលុយដែលអ្នកមាននៅក្នុងធនាគារ ឬ ការសរសើរ និងការប្រាស្រ័យទាក់ទងគ្នានៅលើបណ្ដាញសង្គមទេ ប៉ុន្តែជាទំនាក់ទំនងដ៏មានន័យដែលអ្នកមាន។ ការចិញ្ចឹមបីបាច់ទំនាក់ទំនងនឹងជួយឱ្យអ្នកមានជីវិតកាន់តែសម្បូរបែប មិនឯកោ និងពោរពេញទៅដោយអារម្មណ៍វិជ្ជមាន៕