លើលោកនេះ បើជួបមនុស្សគ្រោះថ្នាក់ ឬ លំបាក អ្នកត្រូវតែចេះជួយគេ ដោយមិនគិតពីគុណសម្បត្តិ និងគុណវិបត្តិ នេះហើយជាសេចក្តីសប្បុរសដែលចេញពីចិត្តពិត។ ម្យ៉ាងទៀតការសាងកុសលមិនមែនចាំបាច់ទាល់តែអ្នកមានលុយច្រើនសម្រាប់បរិច្ចាកនោះទេ ទោះអំពើល្អបន្តិចបន្តួចក៏ជាផលបុណ្យល្អដែរ៖
១.កុំយកប្រយោជន៍ពីអ្នកដទៃ៖ មនុស្សល្អប្រាកដជាមិនឆក់យកផលប្រយោជន៍អ្នកដទៃឡើយ ខុសពីមនុស្សតូចតាចដែលតែងតែរង់ចាំឱកាសចាក់នរណាម្នាក់ពីក្រោយដើម្បីប្លន់យកផលប្រយោជន៍របស់ខ្លួន។ នោះហើយជារបៀបដែលយើងឃើញមនុស្សដែលទោះបីជាមានតម្រូវការក៏ដោយក៏មិនលោភលន់ក្នុងស្ថានភាពណាមួយហើយតែងតែមានតម្លាភាពបើកចំហ និងមានផាសុកភាព។
២.ដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពរបស់អ្នកដទៃ៖ ក្នុងលោកនេះបើជួបមនុស្សគ្រោះថ្នាក់ ឬ លំបាក អ្នកត្រូវតែជួយគេដោយមិនគិតពីគុណសម្បត្តិ។ មានតែមនុស្ស ដែលអាចដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកដទៃទេ ទើបអាចរស់នៅប្រកបដោយសុភមង្គល។ មនុស្សដែលរស់នៅដោយចិត្តល្អ គិតមុនហើយធ្វើក្រោយ ឲ្យតែគេអាចធ្វើដើម្បីអ្នកដទៃ គេនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ តាំងពីបុរាណរហូតមកដល់ពេលនេះ ពេលអ្នកសេពគប់ជាមួយមនុស្សចិត្តល្អ អ្នកមិនចាំបាច់មានការប្រុងប្រយ័ត្នអ្វីឡើយ។
៣.ត្រូវចេះដឹងគុណ និងអរគុណអ្នកដទៃ៖ បុគ្គលដែលចិញ្ចឹមបីបាច់ថែរក្សាខ្លួនឯងត្រូវដឹងគុណចំពោះអ្នកដែលបានមើលថែ និងជួយគាត់ជានិច្ច។ យើងមិនត្រឹមតែត្រូវចងចាំជានិច្ចនូវការដឹងគុណរបស់ពួកគេនៅក្នុងចិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏គួរតែទៅជួបអ្នកដែលបានបង្រៀនយើងជាទៀងទាត់ផងដែរ ដើម្បីបង្ហាញពីចិត្តស្មោះ ព្រោះមនុស្សដែលស្គាល់តែខ្លួនឯងនឹងពិបាកក្នុងការប្រព្រឹត្តចំពោះអ្នកដទៃដោយទន់ភ្លន់ និងសប្បុរសណាស់។
៤.ត្រូវចេះអត់ឱន និងអត់ទោសឱ្យអ្នកដទៃ៖ បុគ្គលដែលក្រអឺតក្រទមនឹងពិបាកទ្រាំទ្រជាមួយអ្នកដទៃបំផុត។ ចំណែកឯបុគ្គលដែលស្តាប់ការរិះគន់របស់អ្នករាល់គ្នា នឹងតែងតែក្លាយជាមនុស្សប្រសើរជាងមុន។
៥.គ្មានការស្តីបន្ទោស៖ ពេលមានរឿងមួយកើតឡើងហើយ បើនៅតែបន្ទោសវា អ្នកច្បាស់ជាខូចចិត្តមិនខាន។ ការប្រព្រឹត្តចំពោះអ្នកដទៃដោយសប្បុរស គឺជាវិធីដើម្បីប្រមូលគុណធម៌សម្រាប់ខ្លួនឯង។
៦.បំពេញភារកិច្ចផ្ទាល់ខ្លួនរបស់អ្នក៖ កាតព្វកិច្ចគឺសាមញ្ញបំផុត វាជាអ្វីដែលអ្នកគួរធ្វើ ហើយត្រូវលះបង់ចំពោះអ្វីដែលជាកាតព្វកិច្ចរបស់អ្នក។ អ្នកមិនអាចធ្វើអ្វីដែលមិនបំពេញទំនួលខុសត្រូវរបស់អ្នកបានទេ។ ការបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងម៉ឺងម៉ាត់ គឺជាវិធីដ៏ល្អបំផុតដើម្បីប្រមូលពរជ័យ៕