ឪពុកម្តាយមិនគួរតឹងរ៉ឹងពេកជាមួយកូនទេ ប៉ុន្តែក៏មិនគួរផ្តល់ភាពស្មោះត្រង់ដល់ពួកគេពេកដែរ ហើយជាពិសេសកុំបំពេញរាល់សំណើរបស់ពួកគេ។ បើអ្នកពិតជាស្រឡាញ់កូនរបស់អ្នក សូមកុំតឹងរ៉ឹហជាមួយពួកគេពេក ហើយក៏កុំទម្រើសពួកគេពេក។
#មានរឿងមួយដែលបានតំណាលបែបនេះ៖ គ្រួសារនេះមានកូនតែមួយ ក្តីស្រលាញ់ និងទ្រព្យសម្បត្តិទាំងអស់ត្រូវបានលះបង់ចំពោះកូននេះ ដើម្បីសង្ឃឹមថាកូននឹងស្រលាញ់ឪពុកម្តាយនៅថ្ងៃអនាគត។ ទោះជាយ៉ាងណា កូននេះកាន់តែធំឡើង គាត់កាន់តែធ្វេសប្រហែស និងមិនខ្វល់ពីគ្រួសារ សូម្បីតែពេលឪពុកម្ដាយឈឺក៏មិនមកអើតដែរ។ រហូតមកដល់ពេលថ្មីៗនេះ ឪពុករបស់គាត់មានជំងឺមហារីក តែកូនប្រុសរូបនេះធ្លាប់បានកក់សំបុត្រយន្តហោះទៅក្រៅប្រទេស។ ដូច្នេះការជ្រើសរើសថានឹងនៅផ្ទះដើម្បីមើលថែឪពុក ឬ ទៅដើរលេងនោះ កូនប្រុសក៏សម្រេចចិត្តទៅដើរលេងចោលឪពុក ព្រោះកូនប្រុសគិតថា បើឪពុកគាត់មានគ្រូពេទ្យរួចហើយ ដូច្នេះគាត់មិននៅជួយក៏មិនអីដែរ។
អញ្ចឹងយើងឃើញថាក្នុងជីវិតពិតមានមនុស្សអកុសលច្រើនដូចកូនខាងលើ។ ពួកគេគ្មានសីលធម៌ មិនស្គាល់ភាពខុសគ្នារវាងត្រូវ និងខុស ជាមនុស្សអាត្មានិយមខ្លាំង។ តាមរយៈរឿងនេះ យើងអាចរៀនមេរៀនថា ប្រសិនបើឪពុកម្តាយយកកូនធ្វើជាទីពឹង នោះកូននឹងគិតថាគាត់ជាកូនតែមួយគត់ក្នុងគ្រួសារ ហើយឪពុកម្តាយត្រូវតែផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ពួកគេ។ ប៉ុន្តែឪពុកម្តាយដែលមានចិត្តស្រលាញ់ចំពោះកូនច្រើន មានតែធ្វើឱ្យកូនកាន់តែអាត្មានិយម។ នៅពីក្រោយកូនដែលគិតតែពីប្រយោជន៍ខ្លួន គឺជាឪពុកម្ដាយដែលផ្ដល់ទម្រើសកូនហួសហេតុ។ បើឪពុកម្តាយនៅតែចិញ្ចឹមកូនបែបនេះ កូននឹងក្លាយជាកូនអកតញ្ញូពេលធំឡើង។
បើអ្នកពិតជាស្រឡាញ់កូនរបស់អ្នក កុំប្រព្រឹត្តដោយទម្រើស ឬ ផ្គាប់ចិត្តពួកគេពេក។ អនុញ្ញាតឱ្យកូនរបស់អ្នកយល់ពីច្បាប់សង្គម និងគោរពឪពុកម្តាយ និងអ្នកដែលនៅជុំវិញពួកគេ។ ដើម្បីស្រឡាញ់កូនពិតប្រាកដ យើងគួរឲ្យគេរៀនស្រឡាញ់អ្នកដទៃ។ ត្រូវចាំថា ការចិញ្ចឹមកូនដោយក្តីស្រលាញ់គឺសំខាន់ជាងការចិញ្ចឹមកូនដែលមានលទ្ធផលសិក្សាល្អ៕