បុរាណបានបង្រៀនថា ក្រទ្រព្យសម្បត្តិមិនគួរឲ្យខ្លាចឡើយ ប៉ុន្តែក្រចិត្តគឺគំនិតដែលបំផ្លាញជីវិតយើងអោយរស់ដោយទោមនស្ស និងគិតមនុស្សនៅក្នុងផ្លូវអាក្រក់។ ភាគច្រើនមនុស្សដែលតែងតែរស់នៅដោយមិនសប្បាយចិត្ត កើតទុក្ខរាល់ថ្ងៃ និងវេទនាពេញមួយជីវិត គឺដោយសារតែពួកគេប្រព្រឹត្តិនូវសកម្មភាពទាំង៣ប្រភេទខាងក្រោមនេះ៖
១.មនុស្សតែងតែគិតច្រើនពេក៖ សម្រាប់មនុស្សដែលគិតច្រើន មិនថាអ្នកដទៃនិយាយខំនិយាយបកស្រាយយ៉ាងណាក៏មិនដាក់ចូលក្នុងខួរក្បាលដែរ។ មនុស្សដែលចូលចិត្តគិតច្រើនពេក មិនមើលបញ្ហាក្នុងផ្លូវវិជ្ជមាន នោះនឹងមានតែធ្វើបាបចិត្តខ្លួនឯងទៅវិញទេ ព្រោះដរាបណាអ្នកគិត ចិត្តរបស់អ្នកក៏មិនស្ងប់ យូរៗទៅអ្នកនឹងក្លាយជាមនុស្សដែលរស់នៅក្នុងភាពភ័យខ្លាចចំពោះរឿងគ្រប់យ៉ាង។
២.មនុស្សខ្ជិលតែចង់មាន៖ បុគ្គលដែលមានគំនិតអាត្មានិយម និងខ្ជិលច្រអូស ប្រៀបដូចកង្កែបរស់នៅក្នុងបាតអណ្ដូង។ ពួកគេតែងតែប្រាថ្នាចង់ជោគជ័យ ស្រមើលស្រមៃច្រើន ប៉ុន្តែខ្ជិលធ្វើការ មនុស្សបែបនេះចង់បានប្រាក់ខែខ្ពស់ ប៉ុន្តែជ្រើសរើសតែការងារណាដែលងាយស្រួល ហៅកាត់ស្រួលយល់ថា ខ្ជិលតែចង់សោយសុខ។ ពួកគេមិនដឹងគុណចំពោះអ្វីដែលពួកគេមាន ហើយថែមទាំងមិនចេះស្កប់ស្កល់។
៣.មនុស្សពូកែពេក៖ មនុស្សមានសមត្ថភាពកាន់តែច្រើន ទំនួលខុសត្រូវរបស់ពួកគេនឹងកាន់តែធំ ដោយត្រូវបំពេញកិច្ចការជាច្រើន។ ចាប់តាំងពីពេលនោះមក សម្ពាធកើនឡើងកាន់តែខ្លាំងដែលធ្វើអោយពួកគេហត់នឿយនឹងអម្រែកជីវិត។ ពួកគេមានទេពកោសល្យខ្លាំង ដូច្នេះពួកគេតែងតែនឹកគិតចង់មានធនធានក្នុងគ្រប់អ្វីដែលពួកគេចង់បាន៕