លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង​ ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ

ហោរាសាស្ត្រនៃឆ្នាំទាំង ១២ បានទស្សន៍ទាយឱ្យដឹងថា ម្ចាស់ឆ្នាំទាំង ៣ ក្នុងពេលថ្មីៗខាងមុខនេះ ជាឱកាសលាភសំណាងហូរហៀរ ទ្រព្យសម្បត្តិកើនឡើងឥតឈប់ឈរចូលមកដល់ក្នុងផ្ទះ ដូច្នេះអ្នកត្រូវចេះក្ដាប់ឱកាសនេះឱ្យបានល្អ កុំឱ្យកន្លងហួសឱ្យសោះ។

Cover Copy

១) ឆ្នាំជូត៖ ហោរាសាស្ត្រ​ឆ្នាំ​ទាំង ១២ និយាយថា រាសី​អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​លាភ​សំណាង​ខ្លាំង​បន្ទាប់ពីថ្ងៃនេះ​ទៅ។ អ្វី​ដែល​អ្នក​ធ្វើ​នឹង​មាន​ភាព​អំណោយផលខ្លាំង ហើយ​អ្នក​នឹង​ទទួល​បាន​ជោគជ័យធំ។ ភាពវៃឆ្លាត និងភាពរហ័សរហួនជួយអ្នកចាប់យកឱកាសអភិវឌ្ឍន៍ជាច្រើន។ អ្នកឆ្នាំជូតអាចប្រើប្រាស់សមត្ថភាពទាំងអស់របស់ខ្លួនដើម្បីបំពេញផែនការ និងសម្រេចបាននូវគោលដៅដែលខ្លួនបានកំណត់។ រាសី​អ្នក​កើត​ឆ្នាំ​ជូត ក្នុង​រយៈពេល​នេះ​នឹង​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​ប្រាក់​ចំណូល​ក៏​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

អ្នកដែលកើតក្នុងឆ្នាំជូត ជាមនុស្សដឹងពីរបៀបកេងចំណេញពីភាពខ្លាំងរបស់ខ្លួនក្នុងការងារសំខាន់ៗ ហើយក្នុងពេលតែមួយបង្កើនប្រាក់ចំណូលតាមរយៈការងារបន្ថែម។ ជីវិត​ស្នេហា​អ្នក​កើត​ឆ្នាំ​ជូត​មាន​ចំណុច​ភ្លឺ​ថ្លា​ច្រើន​។ គូស្វាមីភរិយាបន្តរីករាយ ពោរពេញដោយក្ដីសុខសុភមង្គល។ ភាគីទាំងពីរចាត់ទុកគ្នាទៅវិញទៅមកថាជាការគាំទ្រខាងវិញ្ញាណដ៏រឹងមាំ។ អ្នក​នៅ​លីវ​បន្ត​ស្វែង​រកដៃគូ​ផ្សេង​ទៀត​ដែល​សមរម្យ មិន​យូរ​មិន​ឆាប់​គេ​នឹង​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

1

២) ឆ្នាំឆ្លូវ៖ តាម​ហោរាសាស្ត្រ​ឆ្នាំ​ទាំង ១២ រាសី​ក្នុង​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ការងាររបស់អ្នកឆ្នាំគោនឹងជួបរបត់ថ្មី លើសពីនេះអ្នកឆ្នាំគោក៏បន្តបណ្តុះចំណេះដឹង និងបទពិសោធន៍ ដើម្បីជួយឱ្យការងារដំណើរការទៅដោយរលូន និងឆាប់រហ័ស។ អ្នកឆ្នាំឆ្លូវត្រូវបានគេកោតសរសើរយ៉ាងខ្លាំងពីថ្នាក់លើ ដែលឱ្យតម្លៃលើសមត្ថភាព ហើយមានឆន្ទៈក្នុងការផ្តល់ឱ្យអ្នកនូវឱកាសអភិវឌ្ឍន៍បន្ថែមទៀត។ មាគ៌ាឆ្ពោះទៅរកការរីកចម្រើន គឺបើកចំហកាន់តែខ្លាំងឡើង។ ជីវិត​ស្នេហា​របស់​អ្នកឆ្នាំ​គោ​ក៏​មាន​ការ​រីក​ចម្រើន​ល្អ​ដែរ ។ អ្នកមានស្នេហាមានគូគាប់ ជីវិតគូនឹងរឹតតែផ្អែមល្ហែម។ ចំណែកអ្នក​នៅ​លីវ​មាន​ជីវិត​សប្បាយ​រីករាយ​ដោយ​គ្មាន​សម្ពាធ​ខ្លាំង​​ក្នុង​ការ​ស្វែងរក​ដៃគូ​ស្នេហា​។

3

៣) ឆ្នាំច៖ ហោរាសាស្ត្រ​នៃ​ឆ្នាំ​ទាំង ១២ នេះ​ចែង​ថា អ្នក​កើត​ឆ្នាំ​ច មាន​ដំណើរ​រលូន​ល្អ ។ មនុស្សឆ្នាំនេះ​មាន​បុគ្គល​ខ្ពង់ខ្ពស់​តាថែមជួយ​ជ្រោមជ្រែង ត្រៀម​បង្ហាញ​ផ្លូវ​ជួយ​រក​ផ្លូវ​ត្រូវ​សម្រាប់​អ្នក។ មនុស្សឆ្នាំច នឹងមានឱកាសដ៏​ច្រើន​លើសលប់​ក្នុង​អំឡុង​ពេល​នេះ។ អ្នកនឹង​ទទួល​បាន​លាភ​សំណាង​ពី​ទេវតាទ្រព្យបើក​លាភ​សំណាង​ច្រើន​ក្នុងផ្នែក​លុយកាក់។ អ្នក​កើត​ឆ្នាំ​ច ការងារ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​ការ​ខិតខំ​ប្រឹងប្រែង​ក៏​ទទួល​បាន​លាភ​មក​តាម​ដែរ ។ ជីវិត​ស្នេហា​អ្នក​កើត​ឆ្នាំ​ច មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន។ អ្នកទទួលបានបទពិសោធន៍ជីវិតដ៏សុខសាន្ត និងស្រស់ស្អាតជាមួយមនុស្សជាទីស្រឡាញ់។ នេះគឺជារយៈពេលដ៏ល្អសម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហា។ អ្នកនៅលីវអាចពង្រីកការជួបជុំ និងការផ្លាស់ប្តូរដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិ អ្នកអាចនឹងស្វែងរកនរណាម្នាក់ដែលពួកគេចូលចិត្តនៅក្នុងការប្រជុំបែបនេះ៕

4