យោងតាមកាសែត The Times បានឱ្យដឹងថា Manchester City នឹងចាប់ផ្តើមសវនាការរបស់ពួកគេនៅថ្ងៃចន្ទ សម្រាប់ការបំពានច្បាប់សរុបចំនួន 130 ករណីនៅ Premier League ។
ចំនួននៃការបំពានត្រូវបានរាយការណ៍ដំបូងថាមានចំនួន 115 ប៉ុន្តែឥឡូវនេះបានកើនឡើង។ កាសែត The Times អះអាងថា ការឡើងដល់១៣០នេះមិនមែនជាបទបំពានថ្មីៗដែលត្រូវបានរកឃើញនោះទេ។ វាជាកំហុស Premier League ដែលរាយការណ៍មិនអស់សេចក្ដីតាំងពីដំបូង។ បន្ទាប់ពីពិនិត្យសារថ្មី ពួកគេរកឃើញថា Man City បំពានច្បាប់ ហិរញ្ញវត្ថុនេះដល់ទៅ ១៣០ ករណី។
Man City ឥឡូវនេះកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងផ្នែកច្បាប់ដ៏ធំមួយ ហើយពួកគេបានបដិសេធយ៉ាងចាស់ដៃចំពោះការចោទប្រកាន់ទាំងអស់អំពីការក្លែងបន្លំថវិកានាប៉ុន្មានឆ្នាំកន្លងមក។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក