លោក Mikel Arteta បានឈានដល់កិច្ចព្រមព្រៀងជាមួយ Arsenal សម្រាប់ការបន្តកុងត្រា 3 ឆ្នាំហើយគិតមកដល់ពេលនេះ ក្លិបបានប្រកាសជាផ្លូវការហើយ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Arsenal បានសរសេរថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Mikel Arteta បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិប»។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានរបាយការណ៍បានអះអាងថា Arteta បានយល់ព្រមលើការបន្តរយៈពេលបីឆ្នាំ ដែលឥឡូវនេះភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយ។
នាយកផ្នែកកីឡារបស់ Arsenal លោក Edu បាននិយាយថា៖ “យើងពិតជារីករាយដែល Mikel បានចុះកុងត្រារយៈពេលវែងថ្មីមួយ។ វាជាពេលវេលាវិជ្ជមាន និងមោទនភាពសម្រាប់អ្នករាល់គ្នានៅក្នុងក្លិប និងជាផ្នែកសំខាន់សម្រាប់យើងទាំងអស់គ្នា កំពុងធ្វើការឆ្ពោះទៅរក។
“Mikel បានបង្ហាញពីគុណសម្បត្តិរបស់គាត់តាំងពីថ្ងៃដំបូងដែលគាត់បានចូលរួមជាមួយយើង មិនត្រឹមតែជាអ្នកចាត់ការបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សម្នាក់ដែលមានគុណតម្លៃដ៏អស្ចារ្យ»។
«យើងមានជំនឿយ៉ាងមុតមាំលើអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងចង់សម្រេចបានរួមគ្នា។ កិច្ចសន្យាថ្មីរបស់ Mikel ផ្តល់ឱ្យយើងនូវស្ថិរភាព និងទិសដៅច្បាស់លាស់ នៅពេលដែលយើងមានបំណងសម្រាប់កម្ពស់ថ្មី»។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក